ដោត Flash ចូល​ភ្លាម Copy ចូល​កុំព្យូទ័រ​ភ្លែត ដោយ​គ្មាន​នរណាដឹង

ថ្ងៃនេះ Cambo Report សូមធ្វើការណែនាំនូវ កម្មវិធីថ្មី​មួយ​សម្រាប់​ប្រើ​ប្រាស់​លើ​កុំព្យូទ័រ ដែល​វា​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូទៅ ទៅ​​លើម៉ាស៊ីន​ដំណើការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft។ កម្មវិធីនោះមានឈ្មោះថា USB Hidden Copier វាមានសមត្ថភាព​ពិសេស ដែលប្រិយមិត្តគួរតែមានប្រើប្រាស់លើកុំព្យូទ័រ ពិសេសកុំព្យូទ័រ ដែលត្រូវបានប្រើប្រាស់ដោយ​មនុស្សជា​ច្រើន ដូចជានៅសាលា បណ្ណាល័យ ឬកន្លែងផ្សេងៗទៀត ពិសេសបើអ្នកចង់តាមដានថា Flash របស់មិត្តភក្ដិ បងប្អូន ឬកូនសិស្សមួយចំនួនរបស់អ្នកមានអ្វីខ្លះនោះ អ្នកគួរតែសាកល្បង​ប្រើប្រាស់​កម្មវិធី​នេះ។
1
លក្ខណៈពិសេសរបស់កម្មវិធី USB Hidden Copier នេះគឺ វាមានទំតូចបំផុត ងាយស្រួលប្រើប្រាស់ បន្ទាប់ពីអ្នកបានតម្លើងវានៅលើកុំព្យូទ័រហើយ វានឹងដំណើរការភ្លាមៗ ដោយរាល់ពេលដែល​អ្នកណា​ក៏ដោយ​ឲ្យតែដោតដុយ USB ជាប្រភេទ Flash ឬ SD Card, Card Reader វានឹងធ្វើការចម្លងចូល (COPY) ទៅក្នុងអង្គផ្ទុកទិន្នន័យ Drive (C និង D) ឬ Drive​ ផ្សេងៗទៀតរបស់កុំព្យូទ័ររបស់អ្នកតាម Drive ដែលអ្នកមាន។ មានន័យថា កម្មវិធីនេះនឹងធ្វើការ Backup រាល់នូវឯកសារជាប្រភេទ File គ្រប់​ប្រភេទ​ដែលមាននៅក្នុង Flash ឬឧបករណ៍ផ្ទុកទិន្នន័យទាំងនោះចូលទៅកាន់កុំព្យូទ័រភ្លាម ដោយពុំមាន​លោត​បង្ហាញនូវសកម្មភាព COPY ឡើង ជាហេតុធ្វើឲ្យអ្នកដោតឧបករណ៍ចូលកុំព្យូទ័រនោះពុំដឹងថា កម្មវិធី USB Hidden Copier នេះកំពុង Backup ឯកសារនានាចេញពីឧបករណ៍​ផ្ទុកទិន្នន័យ​របស់ពួកគេ​ចូលទៅ​កាន់កុំព្យូទ័រនោះឡើយ។
2
យ៉ាងណាមិញកម្មវិធីក៏ទាមទាពេលវេលាសមរម្យមួយផងដែរ ទៅតាមទំហំ File បើ File មានទំហំតូច​នោះ កម្មវិធីនឹងចំនាយពេលខ្លី តែបើធំវិញ គឺអាចចំនាយពេលយូទៅតាមទំហំរបស់ File នោះ តែកម្មវិធី​ផ្ទាល់​ក៏មាន Options សម្រាប់ឲ្យអ្នកប្រើប្រាស់ជ្រើសរើសនូវប្រភេទ ដែលអ្នកចង់ឲ្យ Copy ចូលតែ​ប៉ុណ្ណោះ​មានដូចជាប្រភេទ File រូបភាព, តន្ត្រី, វីដេអូ, ឯកសារ និងឯកសារគ្រប់ប្រភេទជាច្រើន​ផ្សេង​ទៀត ​មិនថាឯកសារនោះជាប្រភេទ File អ្វីក៏ដោយ ហេតុនេះអ្នកអាចកំណត់ប្រភេទ File បាន ដោយ​ពុំចាំបាច់ Copy ប្រភេទ File អត់ប្រយោជន៍ផ្សេងទៀត ធ្វើឲ្យចំនេញពេលវេលាច្រើន។ ម្យ៉ាងវិញទៀត​អ្នក​ប្រើ​ប្រាស់​ក៏អាចកំណត់បានថា USB ឬ Flash មួយណា ដែលមិនចាំបាច់ធ្វើការលួច Backup ឯកសារ​ទុក​នោះដែរនៅក្នុងមុខងារ Option។
របៀបដាក់ឲ្យកម្មវិធីដំណើរការ
  1. បើកកម្មវិធីរួចសូមចូលទៅកាន់ប៊ូតុង Controls ហើយចុចយកពាក្យថា START
ពេល​ចុច​ប៊ូតុង Start កម្មវិធីនឹងចាប់ផ្ដើមដំណើរការរហូតដល់អ្នកចុចប៊ូត STOP វិញទើបឈប់
  1. ដើម្បីមើលទៅលើឯកសារនានា ដែលបានថតចម្លងចេញពីឧបករណ៍ដោតចូលកុំព្យូទ័រគឺ គ្រាន់តែ​ចុច​ទៅលើប៊ូតុង Explore Folder ជាការស្រេច
  2. បើអ្នកគិតថាចង់ឈប់ប្រើ គ្រាន់តែចុច Uninstall​ ជាការស្រេច។
គួរបញ្ជាក់ប្រាប់ផងដែរថា កម្មវិធីនេះនឹងបើកដោយស្វ័យប្រវត្តិនៅពេលកុំព្យូទ័របើកម្ដងៗ មានន័យថាវា​បាន​ដាក់​មុខងារ Auto Startup រួចរាល់ ហេតុនេះអ្នកពុំចាំបាច់បើកកម្មវិធីនេះឲ្យដំណើរការឡើយ ព្រោះ​វាកំពុងដំណើរការជាលក្ខណៈ Background រួចជាស្រេច។ ដើម្បីដឹងថាវាកំពុងដំណើរ ឬក៏អត់​គ្រាន់​តែ​ចូល​ទៅ Task Manager => Process ហើយស្វែងរកឈ្មោះកម្មវិធី អ្នកនឹងឃើញវា។
3
សំគាល់៖ បើប្រិយមិត្តមានកម្មវិធីកំពុងប្រើប្រាស់កម្មវិធីកំចាត់មេរោគ ឬប្រើ Windows Defender វានឹង​ចាប់កម្មវិធីនេះមានមេរោគជាប្រភេទ Malware ជាក់ជាមិនខាន តែកុំបារម្មណ៍អី អ្នកគ្រាន់តែបិទកម្មវិធី Antivirus​ ឬ Windows Defender នោះ ហើយធ្វើការតម្លើងកម្មវិធីជាការស្រេច។ ម្យ៉ាងវិញទៀត​នៅ​ពេល​ តម្លើងកម្មវិធីនេះនៅលើកុំព្យូទ័ររួចគឺវាពុំធ្វើឲ្យប៉ះពាល់ដល់ដំណើរការឡើយ ព្រោះវាគឺជាពពួក Malware ប៉ុណ្ណោះមិនមែន មេរោគឡើយ។

2 comments:

  1. office 2016 product key , windows 7 starter anytime upgrade key , windows 10 product key , visual studio 2012 emule , product key for windows multipoint server 2011 , windows 7 prokey , buy genuine windows 7 key , window 7 key professional , ljQy50

    ReplyDelete

  2. windows 10 serial number vs product key , trial to upgrade windows 7 home basic into ultimate , windows 7 home premium sp1 activation key free download , rosett astone spanish latinamerica key , genuine keys store locations , windows 10 activation a , windows 7 activation key , windows 10 serial key e , wMJmdV

    office 2013 product key

    windows 10 enterprise key

    vmware workstation 11 to buy

    ReplyDelete