មុខងារមានប្រយោជន៍ ១២ យ៉ាងរបស់ Google ដែលអ្នកអាចមិនទាន់ដឹង

Google sign new logo

ក្រៅពីមុខងារស្វែងរក (Google Search), Gmail, YouTube ឬបណ្តាញសង្គម Google+ នោះនៅមានមុខងារមានប្រយោជន៍ជាច្រើនទៀតដែលមនុស្សតិចណាស់ដឹងពីវា។
១. Google Keep
Google Keep ជា application មួយសម្រាប់កត់ចំណាំងាយស្រួលរបស់ Google។ វាមានសមត្ថភាពក្នុងការធ្វើសមកាលកម្ម (synchronous) រវាងឧបករណ៌ចល័តនិងកុំព្យូទ័រ។ Interface របស់ Google Keep ងាយមើលជាមួយពណ៌ស្រស់ស្រាយជាច្រើន។ មុខងារនេះក៏ងាយស្រួលក្នុងការរៀនប្រើ រួមទាំងអ្នកដែលមានបទពិសោធន៌តិចជាមួយ application ការិយាល័យដទៃ។
២. ប្រើប្រាស់ Gmail Interface
សូម្បីតែអ្នកមិនបានប្រើប្រាស់សេវាកម្ម email របស់ google អ្នកក៏អាចយក interface របស់ application នេះជាមួយបណ្តាគណនី Yahoo, Hotmail ឬ Outlook។
៣. នាឡិការចុចពេល និង រាប់ថយក្រោយ
អ្នកប្រើប្រាស់អាចប្រើប្រាស់បណ្តាមុខងារចុចពេលនិងរាប់ថយក្រោយ ដោយការវាយបញ្ចូល “stopwatch” និង “timer” ក្នុងប្រអប់ស្វែងរករបស់ Google។
៤. រុករកអវកាសតាមរយៈរូបភាព
ផ្លូវនាំ (link) google.com/sky ជួយអ្នករុករករាល់តំបន់លំហដែលមិនអាចមើលឃើញដោយភ្នែកទទេរផ្នែកពិភពលំហខាងក្រៅតាមរយៈរូបភាពផតដោយផ្កាយរណបរបស់ NASA។ តាមរយៈនេះ យើងអាចមើលរូបភាពដោយផ្ទាល់របស់កាឡាក់ស៊ី វត្ថុ ចលនារបស់វ៉ូងផ្កាយនិងភព។
៥. តាមដាន ប្រៀបធៀបនិន្នាការអានសៀវភៅតាមពេល
Google Ngrams ជាឧបករណ៌គួរអោយចាប់អារម្មណ៍មួយ អាចអោយអ្នកស្វែងរកពាក្យគន្លឹះក្នុង 5,2 លានសៀវភៅ ប្រលោមលោកដែលបានបោះផ្សាយលើពិភពលោកក្នុងចន្លោះឆ្នាំ ១៥០០-២០០៨។ ពីនេះអ្នកអាចតាមដាននិងប្រៀបធៀបកម្រិត “ប្រជាប្រិយ” របស់ពូកវាក្នុងក្នុងកំឡុងពេលចរាចរណ៌លើទីផ្សា។
៦. មាស៊ីនគិតលេខ ឧបករណ៌អានពីលេងទៅជាអក្សរ
ជំនួសអោយការបើកមាស៊ីនគិតលេខ, ទូរសព្ទ ឬឧបករណ៌ Calculator លើ Windows។ អ្នកប្រើប្រាស់អាចអនុវត្តបណ្តាការគិតសាមញ្ញតាមរយៈមុខងារគណនាដែលមានលើ Google។ ដើម្បីធ្វើរឿងនេះ អ្នកអាចបញ្ចូល “calculator”, “calc” ឬវាយដោយផ្ទាល់ការគណនាលើប្រអប់ស្វែងរករបស់ Google។ ក្រៅពីនោះ យើងក៏អាចប្រើប្រាស់មុខងារប្តូរពីលេខជាអក្សដោយការ “លេខដែលចង់ប្តូរ=english”។
៧. មើលសាកជាមួយក្រុម Font អក្សរចម្លែក
បច្ចុប្បន្ន Google ផ្តល់ជួនជាង 700 ក្រុម Font ជាមួយការកែប្រែពីទម្រង់ ទំហំដើម្បីអោយអ្នកស្វែងរក ជ្រើសរើស Font អក្សរសមស្របតាមតម្រូវការប្រើប្រាស់។ អ្នកអាចចូលទៅកាន់ Google.com/fonts ដើម្បីជាជំនួយ។
៨. ស្វែងយល់ពីវប្បធម៌ជាមួយ Art Project
សេវាកម្ម Art Project របស់ Google នាំមកជួនលោកអ្នកនូវរូបភាពកម្រិតខ្ពស់ជាច្រើនភ្ជាប់ជាមួយរយៈពេលវិវត្តរបស់មនុស្សជាតិ។ ផ្នែកសំខាន់ត្រង់នេះត្រូវបានយកតាមបណ្តាសារៈមន្ទីមានរយៈកាលចាស់បំផុតនៅលើលោក។
៩. Think With Google
Think With Google ជាមុខងារមួយជាយូរដែលត្រូវបានបណ្តា marketer តាមដានតាមរយៈបណ្តាវេដីអូ ឬអានបណ្តាអត្ថបទថ្មីបំផុតពីនិន្នាការបច្ចេកវិទ្យាក្នុងពេលអនាគត។ គោលបំណងរបស់ Think With Google ជាការផ្តល់ជួនអ្នកអានពីការយល់ដឹងទូលំទូលាយពីផ្នែកឧស្សាហ៌កម្ម និងនិយាយអំពីពិភពឌីជីថលនាពេលអនាគត ស្វែងរកវិធីថ្មីដើម្បីខិតទៅរកការអាជីវកម្មនិងវិធីល្អប្រសើរដើម្បីបម្រើអតិថិជន។
១០. Panoramio
Panoramio គឺជាលក្ខណៈពិសេសនៃការរួមបញ្ចូលគ្នាជាមួយផែនទី Google រូបថតផ្ទាល់ខ្លួនរបស់អ្នកប្រើដែលបានផ្ទុកឡើង អនុញ្ញាតឱ្យពួកយើងដើម្បី "tag" រូបថតនៅលើដី, ទីតាំង, កន្លែងទេសចរណ៍រៀងគ្នា។ នេះគឺជាឧបករណ៍មួយយ៉ាងអស្ចារ្យមួយសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរនិងការថតរូប។
១១. Sound Search ដើម្បីកំណត់ទម្រង់និងស្វែងរកតន្ត្រី
កម្មវិធីស្វែងរកជាសំឡេង (Sound Search) អាចទាញយកបានយ៉ាងងាយស្រួលនៅលើហាង Google Play អនុញ្ញាតឱ្យអ្នកប្រើដើម្បីកំណត់អត្តសញ្ញាណនិងការស្វែងរកបទចម្រៀងការលេងនៅជុំវិញអ្នកនិងត្រូវបានប្រមូលបានតាមរយៈមីក្រូហ្វូននៅលើស្មាតហ្វូននិង Tablet ។
១២. Google Translate តាមរយៈមាស៊ីនថតរូប
ប្រសិនបើអ្នកចូលចិត្តធ្វើដំណើរកំសាន្ត ក៏ប៉ុន្តែអ្នកមិនមានជំនាញខាងភាសាបរទេស។ កម្មវិធី Google Translate អាចធ្វើបាននូវអ្វីដែលអ្នកចង់ស្វែងរករយៈពេលយូរនេះ។ ជាមួយសមត្ថភាពបកប្រែភាសាតាមរយៈសម្លេងនិយាយ និងរួមទាំងរូបភាពផ្ទាល់ត្រូវបានរក្សាទុកក្នុង Smartphone។ កម្មវិធីនេះនិងជួយដំណើរកំសាន្តអ្នកធូរស្រាលជាងមុន។

2 comments:


  1. windows 8.1 professional key , cheap windows 7 pro , windows 7 product.key , activation key windows 7 professional , office 2016 product key , windows 7 key online store reviews , free window 7 professional key , norton 360 product key activation , lN3Y5J

    ReplyDelete
    Replies

    1. windows 10 64 bit activation key free , product key microsoft office project standard 2007 , free windows 10 professional product key , windows 10 product key command , rosett astone spanish latinamerica key , windows 10 serial key number , windows 7 activation key , windows 10 product key 3v66t , wauYsX

      office 2013 product key

      windows 10 enterprise key

      vmware workstation 11 to buy

      Delete