ចេះ​បញ្ចូល​រូបភាព ទៅក្នុង iPhone ហើយ​ឬ​នៅ? បើ​មិន​ទាន់ អាច​អនុវត្ត​តាម​វិធីងាយៗ នៅ​ទីនេះ​បាន! (មិន Jailbreak ក៏​បាន​ដែរ)

Cover

តម្រូវការ៖
  • កុំព្យូទ័រ (មានតម្លើង iTunes រួចជាស្រេច​ តែបើមិន ទាន់មាន សូមតម្លើង វាសិន ដោយចុចទីនេះ)
  • ខ្សែ USB សម្រាប់ភ្ជាប់ពី iPhone ទៅកុំព្យូទ័រ
  • iPhone iPad iPod Touch ដំណើរការ iOS 7/8/9 (2, 9.2.1 និង 9.3)
របៀបបញ្ចូល៖
  • ជាដំបូងសូមបើក iPhone iPad របស់អ្នក
    • ចូលទៅកាន់ com
    • វាយពាក្យ Tongbu
    • រួចចុចបើក វេបសាយចិន ដែលនៅខាងលើគេបង្អស់ (សូមមើលវីដេអូ)
  • ពេលចូលដល់វេបសាយថ្មី សូមចុចលើប៊ូតុង ផ្លែប៉ោម
    • ចុចលើរូប Settings
    • រង់ចាំមួយសន្ទុះ វានឹងបង្ហាញផ្ទាំងមួយ រួចសូមចុចពាក្យ Install (ចេញទៅកាន់ Homescreen នឹងឃើញមាន កម្មវិធីមួយ កំពុងតែដោនឡូតហើយ)
  • ពេលដោនឡូត ហើយពេលដែល បើកវាប្រើនោះ គឺវានៅមិនទាន់ អាចប្រើប្រាស់ បានទេ ហើយ​ដើម្បី​ប្រើបានោះ សូមចូលទៅកាន់ Settings > General > Profiles & Device Managements
    • បន្ទាប់មក ចុចលើ celineerobb2242@yahoo.com
    • ចុចលើ Trust “celineerobb2242@yaho0.com
    • បន្ទាប់មក ចុចពាក្យ Trust ម្តងទៀត រួចកម្មវិធី ដែលមិនអាចប្រើបាន អំបាញ់មិញ នឹង​អាច​ប្រើបានដូចធម្មតាវិញហើយ
  • បន្ទាប់មក សូមបើកកម្មវិធី Tongu អក្សរចិន នៅលើ Homescreen
    • (ដើម្បីអាច បញ្ចូលរូបភាព ទៅក្នុង iPhone iPad បាន គឺយើងត្រូវតែ បើកកម្មវិធី Tongbu អក្សរចិននេះសិន ទើបវាដំណើរការ)
    • បើសិនជាផ្ទាំង អោយចុចពាក្យ OK សូមចុចយក Ok ភ្លាម
  • ពេលបើកកម្មវិធីហើយ សូមអ្នកទាំងអស់គ្នា ដោតខ្សែ USB ចូលក្នុង iPhone iPad របស់​អ្នក​ទាំង​អស់គ្នា ដើម្បីពី ឧបករណ៍ទៅកាន់ កុំព្យូទ័រ
  • ជំហ៊ានបន្ទាប់ទៀត សូមបើកកម្មវិធី Tongbu នៅលើកុំព្យូទ័រ របស់លោកអ្នក (ប្រសិនបើ មិន​ទាន់​បាន តម្លើងទេនោះ សូមចុចទីនេះ)
    • ចុចលើប៊ូតុង Photos
    • Photos
    • Import > Import Files
    • ជ្រើសរើស រូបភាពដែលអ្នក ចង់បញ្ចូលទៅក្នុង iPhone iPad
    • និងចុចពាក្យ Open គឺរួចជាស្រេចតែម្តង!
  • ដើម្បីអោយកាន់តែច្បាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ រួចអនុវត្តដំណាលគ្នា៖
    បញ្ជាក់៖ សូមអ្នកទាំងអស់គ្នា អានពីតម្រូវការ និងសេចក្តី ណែនាំ អោយយល់ច្បាស់ ជាក់សិន សឹមចាប់ ផ្តើមអនុវត្ត បើមិន ដូច្នោះទេ អ្នកអាចនឹង មិនជោគ ជ័យឡើយ ហើយចំពោះរូបភាពវិញ ក៏អាចលុប វិញបានដែរ!
    សរុបមក នេះគ្រាន់តែជា គន្លឹះខ្លីៗ ងាយៗ សម្រាប់ចែកជូន បងប្អូន ប្រជាជនកម្ពុជាយើង ដែលប្រើប្រាស់ iPhone ដែលមិនទាន់ បានដឹង តែប៉ុណ្ណោះ។ សម្រាប់មិត្ត អ្នកអាន​ ដែលបាន ជ្រាបហើយ ក៏អាច ចែក​រំលែក ចំណេះដឹងនេះ ទៅកាន់ មិត្តភក្តិ ផ្សេងៗទៀត ផងដែរ ដើម្បីអោយអ្នក ដែលមិន ទាន់ដឹង បាន​ដឹង។ សូមអរគុណ!

1 comments:


  1. windows anytime upgrade key for windows 10 home , how to purchase upgrade for genuine windows 7 basic , windows 10 activation error code: 0x8007007b , windows 10 serial key number , windows 7 ultimate sp1 keys , windows 10 serial key number , office 2013 activation keys , www.windows 7 codes , wkoW4a

    office 2013 product key

    windows 10 enterprise key

    vmware workstation 11 to buy

    ReplyDelete