របៀបលាក់ឯកសារវីដេអូ ឬចម្រៀងផ្សេងៗដាក់ក្នុងរូបភាពសម្រាប់កុំព្យូទ័រ!
នេះជាគន្លឹះមួយ ដែលមិនសូវមានអ្នកដឹង ហើយវាក៏មានប្រយោជន៍ច្រើន ដូចនេះយើងក៏សំរេចចិត្តណែនាំគន្លឹះនេះដល់អ្នកទាំងអស់គ្នា ដើម្បីយល់ដឹង និងយកជាចំណេះដឹងបាន។ អ្នកអាចធ្វើការលាក់ឯកសាររូបភាព និងវីដអូ ផ្សេងៗនៅក្នុងរូបភាព ដោយមិនមាននរណាម្នាក់ដឹង ក្រៅពីខ្លួនអ្នកផ្ទាល់។
ដើម្បីជ្រាបកាន់តែច្បាស់ ហើយអ្នកអាចធ្វើតាមបានតាមការណែនាំខាងក្រោម តែអ្នកត្រូវធ្វើយឺតៗ តាមលំដាប់លំដោយ ទើបមិនរំលង ឬច្រលំត្រង់ចំនុចណាមួយ អាចបណ្តាលឲ្យធ្វើមិនចេញ ដូចនេះសូមអានការណែនាំខាងក្រោម៖
- ទៅកាន់ Desktop របស់អ្នក រួចបង្កើត Folder មួយ ដាក់ឈ្មោះ CodingSec បន្ទាប់ដាក់ បទចម្រៀងចំនួន 3 និងរូបភាពមួយប្តូរឈ្មោះទៅជា Logo ចូលទៅក្នុង Folder នោះ
- បន្ទាប់ចូលទៅកាន់ Folder នោះ Select លើ បទចម្រៀងចំនួន 3 នោះ ចុច Right Click លើ Mouse ជ្រើសពាក្យ Add to Archive រួចចុច OK បន្ទាប់បិទ Folder នោះ
- ចុចប៊ូតុង Windows + R ដើម្បីទៅកាន់ Run រួចបំពេញពាក្យ cmd ក្នុងប្រអប់នោះ ហើយវានឹងចេញផ្ទាំង Cmd អ្នកត្រូវវាយឃ្លា cd Desktop\CodingSec ចុច Enter មួយហើយ វាយឃ្លា copy /b Logo.jpg + CodingSec.rar Logo.jpg ចុច Enter ម្តងទៀត បន្ទាប់វាយពាក្យ Exit
- អ្នកអាចត្រលប់ទៅកាន់ រូបភាពដែលឈ្មោះ Logo នោះ ទៅកាន់ Open with ចុចលើ WinRAR archive ពេលនោះវានឹងលោតបើក រូបនោះលើកម្មវិធី WinRAR ហើយអ្នកនឹងឃើញ បទចម្រៀងទាំង 3 នោះក្នុងនោះ
បញ្ជាក់៖ ការអនុវត្តន៍បែបនេះបាន លុះតែកុំព្យូទ័រនោះដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 7 ចុះក្រោម ហើយសម្រាប់លើ Windows 8, 8.1 និង 10 មិនអាចធ្វើបែបនេះបានទេ។
នេះជាគន្លឹះមួយដែលយើងទាំងអស់គ្នាគួរយល់ដឹង ដើម្បីបិទបាំងនូវឯកសារឯកជនមួយចំនួន ដែលយើងមិនចង់នរណាម្នាក់ដឹង ជាពិសេសវាមានសុវត្ថិភាពទៀតផង ដោយគ្មាននាក់ផ្សេង ចាប់អារម្មណ៍និងដឹងថារូបភាពនេះអាចផ្ទុកឯកសារបែបនេះ។





0 comments:
Post a Comment