អ្នកប្រើ iPhone មិនត្រូវខកខានក្នុងការស្គាល់លេខសម្ងាត់ទាំងនេះទេ មិនដូច្នោះទេ លោកអ្នកហាក់ដូចប្រើត្រឹមដុំថ្មមួយដុំប៉ុណ្ណោះ
គ្មាននរណាម្នាក់ស្គាល់ iPhone អស់នោះទេ
ជាពិសេសអ្នកទើបតែប្រើថ្មីថ្មោង។ ទូរស័ព្ទ iPhone
មានល្បិចច្រើនដែលលាក់មិនឱ្យអ្នកដឹងតាមរយៈវាយលេខ code
នៅលើកន្លែងហៅចេញ។
ខាងក្រោមនេះគឺជាលេខសម្ងាត់ ដែលអ្នកខ្លះបានដឹងរួចទៅហើយ និងខ្លះទៀតមិនទាន់ស្គាល់អស់ទេ។ ១. បិទ ID របស់អ្នកតេ (Block Caller ID)
វាយលេខ #31# លេខទូរស័ព្ទ... ។ ឧ.ទាហរណ៍ #31# 013112233 ។ ពេលវាយលេងនេះរួច ភាគីម្ខាងទៀតនឹងមិនឃើញលេខទូរស័ព្ទរបស់អ្នកទេ។ ចំណាំ៖ មុខងារនេះប្រើបានតាមតំបន់និងប្រទេស ដោយតំបន់ខ្លះមិនអាចប្រើប្រាស់បានទេ។
២. មើលសញ្ញាសេវារបស់ទូរស័ព្ទ
លេខកូដ *3001#12345#* ។ លេខនេះប្រើដើម្បីមើលពីសេវារបស់ទូរស័ព្ទ ប្រសិនបើវាចេញលេខ -4 ទៅ -80 នៅជិតម៉ោងវាបង្ហាញថាលឿន អ៊ីនធឺណេតលេងក៏លឿន តេស្ដាប់ឮច្បាស់។ បើក្រៅពីលេខនេះគឺសេវាខ្សោយ។
៣. ស្វែងរកសារដែលអ្នកផ្ញើទៅចុងក្រោយគេ
លេខកូដ *#5005*7672# ។
៤. Call Forwarding
ឆែកមើលថាតើអ្នកបើក Call Forwarding អត់ ហើយឱ្យវា Forward ទៅលេខណា។ វាយលេខកូដ *#21# ។ ៥. បើកមុខងារ EFR (Enhanced Full Rate)
EFR សម្រាប់ជំរុញគុណភាពសំឡេងសម្រាប់សេវា GSM ដើម្បីបើកមុខងារនេះត្រូវចុចលេខកូដ *3370#៕





0 comments:
Post a Comment