របៀប Jailbreak iOS 10/ 10.1.1 នៅ​លើ iPhone 6s, iPhone 7 និង iPad Pro

ជំហ៊ានក្នុងការ Jailbreak
  1. ដោត iPhone/ iPad របស់អ្នកទៅកាន់ កុំព្យូទ័រតាមរយៈ ខ្សែ USB
  2. បើកកម្មវិធី iTunes ឡើង ហើយធ្វើការចុច Back up ឯកសារយើងទុកសិន ចៀសវាង មាន បញ្ហា អី ពេល Jailbreak គឺអាចទាញយកឯកសារមកវិញបាន។
  3. បិទ Passcode និង Touch ID សិន នៅកន្លែង Setting > Touch ID & Passcode
  4. ចូលទៅ Setting > iCloud > Find My iPhone ហើយចុច បិទសិន
  5. នៅលើកុំព្យូទ័ររបស់អ្នក សូមបើកកម្មវិធី Cydia Impactor ដែលអ្នកបានទាញយកហើយ
  1. អូសយកកម្មវិធី Yalu មកទំលាក់ចូលក្រឡោន កម្មវិធី​ Cydia Impactor
  2. វានឹងទាមទារអោយអ្នក វាយបញ្ជូល គណនី Apple ID និង លេខសំងាត់របស់អ្នក ហើយ​សូម​វាយ​បំពេញចូលអោយបាន ត្រឹមត្រូវ
  3. រង់ចាំមួយភ្លែតអោយវាតម្លើងសិន ហើយនៅពេល ដែលជោគជ័យ​សូមដោះខ្សែ USB ចេញពី កុំព្យូទ័រ រួចចូលទៅ Setting > General > Device management > ចុចលើសញ្ញា Developer App ហើយចុច Trust វា
  1. អ្នកនឹងឃើញកម្មវិធីឈ្មោះ Mach Portal លោតឡើងលើអេក្រង់។ ចុចបើកវា រួចរង់ចាំ​ប៉ុន្មានវិនាទី នោះអ្នកនឹងឃើញ កម្មវិធី ​Cydia លោតនៅលើផ្ទៃអេក្រង់ជាក់ជាមិនខាន។
ឥលូវនេះអ្នកអាច ធ្វើការ Jailbreak បានដោយជោគជ័យហើយ។ ក៏ប៉ុន្តែសូមបញ្ជាក់ឡើងវិញ ផងដែរ​ថា នេះគ្រាន់តែជាការ Jailbreak ប្រភេទ ពាក់កណ្តាលប៉ុណ្ណោះ​មិនពេញលេញឡើយ។ ពោល​រៀង​រាល់​ពេល អ្នកបិទបើកទូរស័ព្ទ អ្នកត្រូវធ្វើតាម ជំហ៊ានលេខ 9 សារថ្មី ទើប Cydia អាចប្រើប្រាស់បន្ត បាន​ទៀត។ មួយវិញទៀត ដោយសារតែ យើងប្រើគណនី Apple ID ធម្មតានោះ រៀងរាល់រយៈពេល 7 ថ្ងៃ អ្នក​ត្រូវ​ធ្វើការ Jailbreak សារថ្មី ចាប់ពីជំហ៊ាន ទីប្រាំមកវិញ។ លើសពីនេះទៀត បច្ចុប្បន្ន នៅមិនទាន់​មាន Tweak អាចប្រើជាមួយវា បានច្រើនឡើយ ហេតុដូច្នេះហើយ ប្រសិនបើអ្នក Jailbreak បា​ន​ជោគជ័យ​ហើយ សូមប្រើប្រាស់ ដោយភាព ប្រុងប្រយ័ត្នដូចគ្នា។
ដូចយើងបានបញ្ជាក់ប្រាប់ហើយថា បើសិនមិនចាំបាច់ទេ សូមកុំទាន់ Jailbreak នៅពេលនេះអី។ អ្នក​អាច​​រង់ចាំដំណឹងល្អ ទៀតសិនថា តើវាមានសុវត្ថិភាព ក្នុងការ Jailbreak និងមានស្ថេរភាព រឺនៅ ចាំ​ធ្វើ​ការ Jailbreak។ កម្មវិធី Jailbreak ដែលគេចេញ អោយ​ប្រើ នៅ​ថ្ងៃនេះ គឺគ្រាន់តែជា កម្មវិធី ទាន់​ហន់​មួយ​ប៉ុណ្ណោះ ហើយវាអាចមានកំហុសឆ្គង គ្រប់ពេលវេលាទាំងអស់។ តែបើអ្នកនៅតែចង់ Jailbreak នៅ​ពេល​នេះនោះ យើងក៏សូមជូនពរ អោយធ្វើបានដោយជោគជ័យ មិនមានបញ្ហាដែរ។




0 comments:

Post a Comment