របៀប Jailbreak iOS 10/ 10.1.1 នៅលើ iPhone 6s, iPhone 7 និង iPad Pro
ជំហ៊ានក្នុងការ Jailbreak
- ដោត iPhone/ iPad របស់អ្នកទៅកាន់ កុំព្យូទ័រតាមរយៈ ខ្សែ USB
- បើកកម្មវិធី iTunes ឡើង ហើយធ្វើការចុច Back up ឯកសារយើងទុកសិន ចៀសវាង មាន បញ្ហា អី ពេល Jailbreak គឺអាចទាញយកឯកសារមកវិញបាន។
- បិទ Passcode និង Touch ID សិន នៅកន្លែង Setting > Touch ID & Passcode
- ចូលទៅ Setting > iCloud > Find My iPhone ហើយចុច បិទសិន
- នៅលើកុំព្យូទ័ររបស់អ្នក សូមបើកកម្មវិធី Cydia Impactor ដែលអ្នកបានទាញយកហើយ
- អូសយកកម្មវិធី Yalu មកទំលាក់ចូលក្រឡោន កម្មវិធី Cydia Impactor
- វានឹងទាមទារអោយអ្នក វាយបញ្ជូល គណនី Apple ID និង លេខសំងាត់របស់អ្នក ហើយសូមវាយបំពេញចូលអោយបាន ត្រឹមត្រូវ
- រង់ចាំមួយភ្លែតអោយវាតម្លើងសិន ហើយនៅពេល ដែលជោគជ័យសូមដោះខ្សែ USB ចេញពី កុំព្យូទ័រ រួចចូលទៅ Setting > General > Device management > ចុចលើសញ្ញា Developer App ហើយចុច Trust វា
- អ្នកនឹងឃើញកម្មវិធីឈ្មោះ Mach Portal លោតឡើងលើអេក្រង់។ ចុចបើកវា រួចរង់ចាំប៉ុន្មានវិនាទី នោះអ្នកនឹងឃើញ កម្មវិធី Cydia លោតនៅលើផ្ទៃអេក្រង់ជាក់ជាមិនខាន។
ឥលូវនេះអ្នកអាច ធ្វើការ Jailbreak បានដោយជោគជ័យហើយ។ ក៏ប៉ុន្តែសូមបញ្ជាក់ឡើងវិញ ផងដែរថា នេះគ្រាន់តែជាការ Jailbreak ប្រភេទ ពាក់កណ្តាលប៉ុណ្ណោះមិនពេញលេញឡើយ។ ពោលរៀងរាល់ពេល អ្នកបិទបើកទូរស័ព្ទ អ្នកត្រូវធ្វើតាម ជំហ៊ានលេខ 9 សារថ្មី ទើប Cydia អាចប្រើប្រាស់បន្ត បានទៀត។ មួយវិញទៀត ដោយសារតែ យើងប្រើគណនី Apple ID ធម្មតានោះ រៀងរាល់រយៈពេល 7 ថ្ងៃ អ្នកត្រូវធ្វើការ Jailbreak សារថ្មី ចាប់ពីជំហ៊ាន ទីប្រាំមកវិញ។ លើសពីនេះទៀត បច្ចុប្បន្ន នៅមិនទាន់មាន Tweak អាចប្រើជាមួយវា បានច្រើនឡើយ ហេតុដូច្នេះហើយ ប្រសិនបើអ្នក Jailbreak បានជោគជ័យហើយ សូមប្រើប្រាស់ ដោយភាព ប្រុងប្រយ័ត្នដូចគ្នា។
ដូចយើងបានបញ្ជាក់ប្រាប់ហើយថា បើសិនមិនចាំបាច់ទេ សូមកុំទាន់ Jailbreak នៅពេលនេះអី។ អ្នកអាចរង់ចាំដំណឹងល្អ ទៀតសិនថា តើវាមានសុវត្ថិភាព ក្នុងការ Jailbreak និងមានស្ថេរភាព រឺនៅ ចាំធ្វើការ Jailbreak។ កម្មវិធី Jailbreak ដែលគេចេញ អោយប្រើ នៅថ្ងៃនេះ គឺគ្រាន់តែជា កម្មវិធី ទាន់ហន់មួយប៉ុណ្ណោះ ហើយវាអាចមានកំហុសឆ្គង គ្រប់ពេលវេលាទាំងអស់។ តែបើអ្នកនៅតែចង់ Jailbreak នៅពេលនេះនោះ យើងក៏សូមជូនពរ អោយធ្វើបានដោយជោគជ័យ មិនមានបញ្ហាដែរ។
0 comments:
Post a Comment