គន្លឹះចាក់ចម្រៀងតាមរយៈ AirPlay នៅក្នុង PC
លោកអ្នកប្រហែលជាចាក់ចម្រៀងទាំងនោះ ដោយការដោតខ្សែរ USB ដើម្បីលេងតាមរយៈ iTune យ៉ាងណាម៉ិញដើម្បីកាន់តែមានភាពងាយស្រួលទៀតជាងនេះទៅទៀត លោកអ្នកមិនចាំបាច់ប្រើប្រាស់ខ្សែរ USB នោះទេ ដោយគ្រាន់តែអនុវត្តនូវគន្លឹះខ្លីខាងក្រោម ជាមួយ សំបុកអាយធី ដូចតទៅ៖
ចំណាំ លោកអ្នកចាំបាច់ត្រូវមានទូរស័ព្ទ និង PC ភ្ជាប់ទៅកាន់ WiFi Network តែមួយ។ ប្រសិនបើលោកអ្នកមិនមានទេនោះ សូមធ្វើការបង្កើតមួយ តាមរយៈអត្ថបទខាងក្រោម
អត្ថបទគួរអាន របៀប Share WiFi នៅក្នុង Windows 8
ជាដំបូង សូមធ្វើការទាញយក និងដំណើរការកម្មវិធី Shairport4w ដែលលោកអ្នកអាចធ្វើការប្រើប្រាស់បានដោយសេរី និងឥតគិតថ្លៃ ។

បន្ទាប់មក លោកអ្នកអាចធ្វើការ ផ្លាស់ប្តូរឈ្មោះ និងបន្ថែមពាក្យសម្ងាត់ (password) ក៏បាន ដើម្បីសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការកំណត់សម្គាល់នាពេលក្រោយ ។ ជាមួយគ្នានេះ នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក សូមធ្វើការអូស (swipe) ពីខាងក្រោមឡើងមកលើ ដើម្បីបង្ហាញ Control Center ។ ពេលនោះលោកអ្នកនឹងឃើញមាន AirPlay ជាមិនខាន ។


បន្ទាប់មកទៀត សូមចុចនៅលើពាក្យថា AirPlay នោះ និងជ្រើសរើសយក Device របស់លោកអ្នក ដែលខណៈនេះគឺមានឈ្មោះថា SOMBOKIT ។

ប្រសិនបើលោកអ្នកបានកំណត់ Password កម្មវិធីនឹងបង្ហាញផ្ទាំងនេះឡើង។ សូមធ្វើការបញ្ចូល Password ជាការស្រេច ។


