របៀបសម្អាតឯកសារឥតបានការនៅលើ iPhone, iPad, iPod យើងចោល

តើអ្នកទាំងអស់គ្នាធ្លាប់មានចំងល់ថា ហេតុអ្វីបានជា​ iPhone,​ iPad,​ iPod​ touch​ របស់​អ្នក​ប្រើ​ប្រាស់​មេម៉ូរី​អស់​ច្រើន​ជាង​អ្វី​ដែល​អ្នក​ប្រើ​ដែរ​រឺ​ទេ?​ តាម​ពិត​ទៅ​ iOS​ យើង​ប្រើ​ប្រាស់​មេម៉ូរី​ច្រើន​ណាស់​ ដើម្បី​រក្សា​ផ្ទុក​ឯកសារ​ឥត​បាន​ការ​ជា​ច្រើន​ ដែល​យើង​ហៅ​ថា​ Caches។​ ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​រក្សា​ទុក​ Game​ Data​ ដែល​ឥត​ប្រយោជន៍​ជា​ច្រើន​ផង​ដែរ​ ប៉ុន្តែ​យើង​មិន​អាច​លុប​វា​ចោល​បាន​ទេ។
ថ្ងៃនេះ Cambo Report សូមឆ្លៀតឱកាស​ បង្ហាញ​នូវ​កម្មវិធី​ដ៏​ពិសេស​មួយ​ឈ្មោះ​ថា​ iCleaner​ Pro​ ដែល​វា​អាច​លុប​ចោល​ Cache,​ History,​ Application​ Data​ បាន​យ៉ាង​ងាយ​ស្រួល​បំផុត​ ដោយ​គ្រាន់​បើក​ធីក​ ហើយ​ចុច​ Clean​ ជា​ការ​ស្រេច។​ លោក​អ្នក​គួរ​តែ​ប្រើ​ប្រាស់​វិធី​នេះ​ នៅ​ពេល​ដែល​អ្នក​ចង់​អោយ​ iDevice​ អ្នក​ ទំនេរ​មេម៉ូរី​ច្រើន​ជាង​មុន​ ថែម​ទៀត​ដើរ​ជាង​មុន​ផង​ដែរ។
តម្រូវការ
  • iPhone, iPad, និង iPod Touch ដែលដំនើរការពី iOS 4 ដល់ iOS 7
  • កម្មវិធីនេះដំណើរការបានតែនៅលើ ឧបករណ៍ដែលបាន Jailbreak រួចហើយប៉ុណ្ណោះ
របៀបតម្លើង
  • ចូលទៅកាន់ Cydia > manage > source > Edit > Add វាយពាក្យ (http://apt.178.com)
  • ស្វែងរកពាក្យ “ iCleaner Pro “ នៅក្នុង Cydia រួចហើយតម្លើងជាការស្រេច
  • បើកកម្មវិធី iCleaner Pro រួចហើយធីកនូវមុខងារទាំងអស់​លើក​លែង​តែ​ Cydia Source
  • បន្ទាប់មកទៀត សូមចចុច Clean ដែលស្ថិតនៅខាងលើ និង​ខាង​ស្តាំ​ ហើយ​ចាំ​មួយ​ភ្លែត​ជា​ការ​ស្រេច
  • សម្រាប់អ្នកដែលមានបញ្ហាជាមួយ Cydia ដូចជាវាលោតផ្ទាំង​ខ្មៅ​ រឺ​ក៏​លោត​ Error​ ផ្សេង​ទៀត​ សូម​ប្រើ​ប្រាស់​ iCleaner​ Pro​ នេះ​ ហើយ​ចុច​បើក​ Tick​ ត្រង់​ប្រឡោះ​ Cydia​ ទាំង​អស់​ហើយ​ចុច​លើ​ Clean។
សូមបញ្ជាក់ផងដែរថា វិធីនេះអាចធ្វើអោយអង្គចងចាំ​អ្នក​ទំនេរ​បាន​ចន្លោះ​ពី​ 500mb​ ទៅ​ 1GB​ ឯ​ណោះ​ នៅ​ពេល​ដែល​ Clean​ លើក​ដំបូង។​ Cambo​ Report​ សង្ឃឹម​ថា​កម្មវិធី​មួយ​នេះ​នឹង​មាន​អត្ថ​ប្រយោជន៍​ច្រើន​ដល់​អ្នក​ ហើយ​សូម​មេត្តា​ជួយ​ចែក​ចាយ​បន្ត​ទៅ​កាន់​មិត្តភក្កិ​អ្នក​ពី​កម្មវិធី​ដ៍​មាន​ប្រយោជន៍​មួយ​នេះ។