របៀបដោះសោរ iPhone អ្នក ដោយប្រើមុខម្ចាស់ទូរស័ព្ទ
មុខងារដែលដោះសោរដោយប្រើប្រាស់មុខមនុស្សនេះ គឺមានតាំងពីជាង បីឆ្នាំមុនមកម្ល៉េះ នៅលើប្រព័ន្ធប្រតិបត្តិការណ៍ Android ICS 4.0 ប៉ុន្តែ Apple វិញហាក់បីដូចជាមិនសូវចាប់អារម្មណ៍ពីមុខងារនេះប៉ុន្មានឡើយ។ ថ្វីត្បិតតែមុខងារនេះពិសេស ក៏ប៉ុន្តែ Cambo Report ជឿថា មានមនុស្សតិចតួចបំផុតដែលកំពុងប្រើប្រាស់មុខងារដោះសោរនេះនៅលើ ទូរស័ព្ទ Android ព្រោះអីវាចំណាយពេលយូរដើម្បីដោះសោរ ណាមួយទៀតវាឧស្សាហ៍ដំណើរការខុសប្រក្រតីថែមទៀត។
ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាដែលកំពុងតែប្រើប្រាស់ iOS វិញ ហើយចង់សាកល្បងប្រើប្រាស់មុខងារដោះសោរដោយប្រើមុខនេះវិញ តើវាអាចទៅរួចដែររឺទេ?
Appelancy គឺជា Tweak ដែលទើបតែបង្កើតថ្មីមួយ ដែលមានសមត្ថភាពខ្ពស់អាចចាប់យកមុខមនុស្សដើម្បីដោះសោរបាន។ លក្ខណៈពិសេសរបស់វាខុសពី Android នោះគឺថា យើងអាចបញ្ចូលមុខមនុស្សបានច្រើនអ្នក ខុសពី Android ដែលវាអាចចំណាំមុខមនុស្សបានតែមួយនាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ នៅពេលដែលអ្នកដោះសោរម្តងៗ កាមេរ៉ានោះនឹងចាប់មើលមុខអ្នកដោយស្វ័យប្រវត្តិតែម្តង ហើយវានឹងមិនបញ្ចេញមុខអ្នកនៅលើផ្ទៃអេក្រង់ដូចពពួក Android ឡើយ។
តម្រូវការ
- iPhone, iPad និង iPod touch ដែលដំណើរការដោយ iOS 7
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួច
របៀបតម្លើង និងប្រើប្រាស់
- ចូលទៅកាន់ Cydia > manage > source > edit > Add > វាយពាក្យhttp://cydia.abovezero.org/
- ស្វែងរកពាក្យ Appellancy រួចហើយតម្លើង។
- ចូលទៅកាន់ Setting > Appellancy ហើយចុចបើក Enable។ យើងអាចធ្វើការផ្លាស់ប្តូរបានជាច្រើនទៀត នៅទីនោះដោយ “ Only start on swipe “ មានន័យថា វានឹងដំណើរការនៅពេលដែលយើងរុញ Slide to unlock ហើយ ទើបវាចាប់ស្កេនមុខយើង។ ដូច្នេះបើអ្នកចង់អោយទូរស័ព្ទអ្នកស្កេនមុខអ្នក រៀងរាល់ពេលវាភ្លឺ សូមកុំបើក Only start on swipe។
- បើកកម្មវិធី Appellancy ដែលមានស្រាប់នៅលើ Home screen ហើយចុចសញ្ញាបូកដើម្បីបន្ថែម ឈ្មោះរបស់អ្នក។ បន្ទាប់មកទៀតសូមចាប់ផ្តើមថតរូបរបស់ខ្លួនអ្នក។ អ្នកគ្រាន់តែរំកិលរូបជុំវិញមុខអ្នកប៉ុណ្ណោះ ហើយដើម្បីមានសុវត្ថិភាពខ្ពស់ សូមថតរូបអោយបានយ៉ាងតិចក៏ 20 ប៉ុស្តិ៍ដែរ។
- វាចំណាយពេលចន្លោះពី 1.5 វិនាទីទៅ 4 វិនាទីដើម្បីចាប់មុខរបស់អ្នក ដូច្នេះសូមមេត្តាអត់ធ្មត់បន្តិច។
សូមបញ្ជាក់ម្តងទៀតដែរថា Tweak មួយនេះគឺស្ថិតនៅក្នុងតំណាក់កាលសាកល្បងតែប៉ុណ្ណោះ ពោលវាមិនទាន់អាចប្រើប្រាស់បានរលូននៅឡើយទេ។ ដូច្នេះសូមអ្នកទាំងអស់គ្នា រីករាយក្នុងការសាកល្បងប្រើប្រាស់សិនទៅចុះ ហើយយើងនឹងប្រាប់ព៌តមានលំអិតបន្តទៀត នៅពេលដែលវាមានអាប់ដេតថ្មី។


