វិធី​សាស្រ្ត​ក្នុង​ការ​ទាញ​យក​ Album រូប​ថត​ពី​ក្នុង​ Facebook

មាន​ប្រិយមិត្ត​មិន​តិច​នោះ​ទេ​ដែល​ មាន​បំណង​ចង់​ធ្វើ​ការ​ទាញ​យក​រូប​ភាព​ទាំង​អស់​ ដែល​មិត្ត​ភក្តិ​បាន​ផុស​ចូល​ទៅ​ក្នុង​បណ្តាញ​សង្គម​ Facebook​ បន្ទាប់​ពី​បាន​ចូល​រួម​កម្ម​វិធី​អ្វី​មួយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​លំបាក​នោះ​គឺ​ អ្នក​ដែល​ផុស​រូប​គឺ​អាច​ផុស​បាន​ម្តង​ច្រើន​ចំណែក​ឯ​អ្នក​ដែល​ចាំ​ទាញ​យក​គឺ​ ទាញ​យក​បាន​ម្តង​តែ​មួយ​រូប​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ថ្ងៃ​នេះ​ក្រុម​ការ​ងារ​ខ្មែរ​៧៩​យើង​នឹង​នាំ​យក​នូវ​វិធី​ទាញ​យក​ម្តង​បាន​ទាំង​ Album ពី​ក្នុង​ Facebook តែ​ម្តង​។
ជំហាន​ទី១៖ សូម​ប្រិយ​មិត្ត​ធ្វើ​ការ​បើក​ Chrome Browser ទាំង​អស់​គ្នា​ បន្ទាប់​មក​សូម​ប្រិយ​មិត្ត​រក​មើល​ត្រង់​កន្លែង​ដែល​គេ​ដាក់​ថា​ Apps។ សូម​មើល​រូប​ខាង​ក្រោម
បន្ទាប់​ពី​បាន​ចុច​លើ​ពាក្យ​ថា​ Apps រួច​ហើយ​នោះ​ប្រិយមិត្ត​នឹង​បាន​ឃើញ​ផ្ទាំង​មួយ​ដែល​បង្ហាញ​ឲ្យ​ប្រិយមិត្ត​ឃើញ​ដូច​រូប​ខាង​ក្រោម​
ជំហាន​ទី២៖ បន្ទាប់​ពី​បាន​ឃើញ​ផ្ទាំង​ Apps របស់​ Chrome ហើយ​សូម​ប្រិយមិត្ត​ធ្វើ​ការ​ចុច​លើ​ពាក្យ​ថា​ Store សូម​មើល​រូប​ខាង​ក្រោម​
នៅ​ពេល​ដែល​ប្រិយមិត្ត​បាន​ចុច​លើ​ពាក្យ​ថា​ Store រួច​ហើយ​នោះ​ប្រិយ​មិត្ត​នឹង​បាន​ឃើញ​ផ្ទាំង​ថ្មី​មួយ​ទៀត​ដែល​ជា​ផ្ទាំ​ង​របស់​ Store នេះ​តែ​ម្តង​ សូម​មើល​រូប​ខាង​ក្រោម​
ជំហាន​ទី៣៖ បន្ទាប់​មក​នៅ​ក្នុង​ប្រអប់​ស្វែង​រក​សូម​ប្រិយមិត្ត​ធ្វើ​ការ​វាយ​បញ្ជូល​នូវ​ពាក្យ​ថា​ Album​ Downloader​ for​ Facebook​​ ហើយ​សូម​ប្រិយមិត្ត​ចុច​លើ​ ENTER សូម​មើល​រូប​ខាង​ក្រោម​
បន្ទាប់​បាន​ពី​បាន​ចុច​លើ​ ENTER រួច​ហើយ​នោះ​លទ្ធផល​នៃ​ការ​ស្វែង​រក​នឹង​បង្ហាញ​ឲ្យ​ប្រិយមិត្ត​បាន​ឃើញ​ សូម​មើល​រូប​ខាង​ក្រោម​
ជំហាន​ទី៤៖ បន្ទាប់​ពី​បាន​ឃើញ​លទ្ធផល​ដែល​បង្ហាញ​មក​ហើយ​នោះ​ សូម​ប្រិយមិត្ត​ធ្វើ​ការ​ចុច​លើ​ពាក្យ​ថា​ Free ដែល​នៅ​ខាង​ស្តាំ​នៃ​លទ្ធផល​ដែល​ប្រិយមិត្ត​បាន​ស្វែង​រក​ សូម​មើល​រូប​ខាង​ក្រោម​
បន្ទាប់​ពី​បាន​ចុច​លើ​ពាក្យ​ថា​ Free រួច​មក​នោះ​ប្រិយមិត្ត​នឹង​បាន​ឃើញ​ផ្ទាំង​មួយ​ទៀត​ ដែល​ជា​ផ្ទាំង​សម្រាប់​បញ្ជាក់​ប្រិយមិត្ត​ ថា​តើ​ប្រិយ​មិត្ត​យល់​ក្នុង​ការ​បន្ថែម​ Extension មួយ​នេះ​ទៅ​កាន់​ Browser របស់​ប្រិយមិត្ត​ដែរ​ឬ​ទេ សូម​មើល​រូប​ខាង​ក្រោម​
ដូច្នេះ​សូម​ប្រិយមិត្ត​ធ្វើ​ការ​ចុច​លើ​ពាក្យ​ពាក្យ​ថា​ Add សូម​មើល​រូប​ខាង​ក្រោម​
បន្តាប់​ពី​បាន​ចុច​លើ​ពាក្យ​ថា​ Add ហើយ​នោះ​ប្រិយមិត្ត​នឹង​បាន​ឃើញ​សារ​មួយ​ ដែល​បញ្ចាក់​ប្រាប់​ប្រិយមិត្ត​ថា​ Extension មួយ​នេះ​បាន​ Add ចូល​ទៅ​កាន់​ Browser របស់​ប្រិយ​មិត្ត​រួចរាល់​ហើយ​ សូម​មើល​រូប​ខាង​ក្រោម​
ជំហាន​ទី៥៖ បន្ទាប់​មក​សូម​ចូល​ទៅ​កាន់​ Album ណា​មួយ​ក៏​បាន​ដែល​មាន​នៅ​លើ​ Facebook របស់​នរណា​ម្នាក់​ក៏​បាន​ដែល​ប្រិយមិត្ត​ចង់​ធ្វើ​ការ​ ទាញ​យក​រូប​ភាពសូម​មើល​រូប​ខាង​ក្រោម​
ចំណាំ៖ ប្រិយមិត្ត​ត្រូវ​ចាំ​ថា​បើ​ប្រិយមិត្ត​ចង់​បាន​ រូប​ភាព​ទាំង​អស់​ពី​ក្នុង​ Album នោះ​ប្រិយមិត្ត​ត្រូវ​ធ្វើ​ការ​ Scroll ​រហូត​ទាល់​អស់​រូប​ភាព​ដែល​នៅ​ក្នុង​ Album នោះ ឬ​ក៏​ប្រិយ​មិត្ត​ត្រូវ​ធ្វើ​ការ​ Scroll រហូត​ទាល់​តែ​រូប​ភាព​ដែល​នៅ​ក្នុង​ Album នោះ​បាន​បង្ហាញ​មក​ទាំង​អស់ បើ​មិន​ដូច្នេះ​ទេ​ប្រិយមិត្ត​នឹង​មិន​អាច​យក​រូប​ភាព​បាន​ទាំង​អស់​នោះ​ទេ។
ជំហាន​ទី៥៖ បន្ទាប់​មក​សូម​ប្រិយ​មិត្ត​ធ្វើ​ការ​ចុច​លើ​ Icon មួយ​ដែល​មាន​ឈ្មោះ​ថា FAD នៅ​ខាង​ស្តាំ​ផ្នែក​ខាង​លើ​របស់​ Browser របស់​ប្រិយ​មិត្ត​ សូម​មើល​រូប​ខាង​ក្រោម​
បន្ទាប់​ពី​បាន​ចុច​លើ​ Icon នេះ​រួច​ហើយ​នោះ​ប្រិយមិត្ត​នឹង​បាន​ឃើញ​ផ្ទាំង​ថ្មី​មួយ​ ដែល​មាន​រូប​ភាព​ដែល​ប្រិយមិត្ត​ចង់​បាន​ សូម​មើល​រូប​ខាង​ក្រោម​
ជំហាន​ទី៦៖ បន្ទាប់​មក​សូម​ប្រិយមិត្ត​ធ្វើ​ការ​ចុច​លើ​ពាក្យ​ថា​ Zip Download សូម​មើល​រូប​ខាង​ក្រោម​
បន្ទាប់​ពី​បាន​ចុច​លើ​ពាក្យ​ថា​ kbd>Zip Download រួច​ហើយ​នោះ​ប្រិយមិត្ត​ នឹង​បាន​ឃើញ​ផ្ទាំង​​មួយ​ ដែល​នោះ​វា​ជា​ផ្ទាំង​ Option សម្រាប់​ធ្វើ​ការ​ទាញ​យក​ សូម​មើល​រូប​ខា​ង​ក្រោម​
ជំហាន​ទី៧៖ បន្ទាប់​ពី​បាន​ឃើញ​ផ្ទាំង​នេះ​ហើយ សូម​ប្រិយមិត្ត​ធ្វើ​ការ​វាយ​បញ្ជូល​ឈ្មោះ​ដែល​ប្រិយមិត្ត​ចង់ដាក់​សម្រាប់ Folder ដែល​ត្រូវ​ទាញ​យក​ បន្ទាប់​មក​សូម​ប្រិយមិត្ត​ធ្វើ​ការ​ចុច​លើ​ពាក្យ​ថា​ Generate File សូម​មើល​រូប​ខាង​ក្រោម​
បន្ទាប់​ពី​ប្រិយមិត្ត​បាន​ចុច​លើ​ពាក្យ​ថា​ Generate File រួច​ហើយ​ប្រិយមិត្ត​គ្រាន់​តែ​រង​ចាំ​ដល់​ការ​ ដំណើរ​ការ​បាន​បញ្ជប់​ជា​ការ​ស្រេច​ សូម​មើល​រូប​ខាង​ក្រោម
ចំណាំ៖ ប្រិយ​មិត្ត​ក៏​អាច​ចុច​ត្រង់​ពាក្យ​ថា​ Multiply Download បាន​ដែរ​ សូម​មើល​រូប​ខាង​ក្រោម
ប៉ុន្តែ​ប្រសិន​បើ​រូប​ភាព​ដែល​ប្រិយមិត្ត​ចង់​ធ្វើ​ការ​ទាញ​យក មាន​ចំនួន​ច្រើន​នោះ​វា​នឹង​ធ្វើ​ឲ្យ​ភាព​មិន​ផ្តុំ​មួយ​កន្លែល​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រិយមិត្ត​មាន​ភាព​លំបាក​ក្នុង​ការ​រៀប​ចំ​រូប​ភាព​ទាំង​នោះ​ឡើង​វិញ​ ដូច្នេះ​ហើយ​ប្រិយមិត្ត​គួរ​តែ​ជ្រើស​រើស​យក​ Zip Download ទើប​ជា​ការ​ប្រសើរ។