Reply Mail ដោយស្វ័យប្រវត្តិ
ថ្ងៃនេះក្រុមការងារ Khmer79 យើងខ្ញុំនឹងនាំប្រិយមិត្តទាំងអស់គ្នាមកស្វែងយល់ពីវិធីសាស្រ្តក្នុងការឲ្យ Gmail របស់យើងធ្វើការឆ្លើយតបទៅកាន់អ្នកដែលបានផ្ញើរជា E-mail មកកាន់ Gmail របស់យើងទាំងអស់គ្នា។ ដើម្បីអាចធ្វើបានដំបូងយើងត្រូវ Sign-in ចូលទៅក្នុង Gmail របស់យើងជាមុនសិន។ សន្មត់ថាអ្នកទាំងអស់គ្នាបានចូលទៅដល់ Account Gmail របស់អ្នករួចមកហើយដូច្នេះយើងមកមើលទាំងអស់គ្នាថាត្រូវធ្វើដូចម្តេចខ្លះដើម្បីអាចដាក់បាន។
ជំហានទី១៖ យើងត្រូវចូលទៅកាន់ Setting ដែលនៅចុងខាងស្តាំខាងក្រោមរូបរបស់យើង។ សូមមើលរូបទាំងអស់គ្នា៖
ជំហានទី២៖ ប្រិយមិត្តត្រូវ Scroll Down ដើម្បីរក Tab មួយដែលមានឈ្មោះថា Vacation Responder បន្ទាប់មក សូមប្រិយមិត្តជ្រើសរើសយក Vacation Responder On ហើយត្រង់កន្លែង First Day ប្រិយមិត្តអាចជ្រើសរើសថ្ងៃដែលប្រិយមិត្តចង់ចាប់ផ្តើមដាក់ឲ្យ Gmail របស់ប្រិយមិត្តធ្វើការឆ្លើយតបទៅកាន់ E-mail ដែលគេផ្ញើរមកដោយស្វ័យប្រវិត្ត ហើយនៅត្រង់ពាក្យថា End វាអាស្រ័យទៅលើប្រិយមិត្តថាតើប្រិយមិត្តចង់ឲ្យវាបញ្ចប់ទៅវិញនៅថ្ងៃណា។
ចំណាំ៖ប្រសិនបើប្រិយមិត្តមិនមានបំណងក្នុងការបញ្ឈប់វានោះទេប្រិយមិត្តអាចទុកវាឲ្យទំនេរចោលបាន។ សម្រាប់ពាក្យថា Subject ប្រិយមិត្តអាចទុកវាឲ្យទំនេរបាន ព្រោះវាជាជំនួយដល់ប្រិយមិត្តក្នុងការកំណត់ថា E-mail មួយណាដែលប្រិយមិត្តចង់ឲ្យ Gmail របស់ប្រិយមិត្តធ្វើការឆ្លើយតបទៅវិញដោយ Gmail វាធ្វើការត្រួតពិនិត្យទៅលើ Subject ដែលមកជាមួយនឹង E-mail។ ចំណែកឯនៅខាងក្រោមពាក្យថា Plain Text ប្រិយមិត្តអាចសរសេរអ្វីដែលប្រិយមិត្តចង់ឲ្យ Gmail ឆ្លើយតបទៅអ្នកដែលបានផ្ញើរសារមកកាន់យើង។ បន្ទាប់មកយើងគ្រាន់តែចុចពាក្យថា Save វាជាការស្រេច ដូច្នេះយើងមកមើលទាំងអស់គ្នា៖
នៅពេលដែលយើងធ្វើការ Save រួចហើយនៅក្នុង Account Gmail របស់យើងនៅផ្នែកខាងលើវានឹងចេញពាក្យថា End Now Vacation Setting ដែលជាសញ្ញាបញ្ជាក់ថាយើងបានដាក់បានសម្រេចហើយ។ សូមមើលរូបខាងក្រោម៖
យើងអាចធ្វើការសាកល្បងដោយការយក E-mail ដទៃទៀតមកធ្វើការសាកល្បង។ សូមមើលរូបទាំងអស់គ្នា



