ធ្លាប់មានបញ្ហាអំពីរឿង Auto brightness នៅលើ iPhone, iPad មិនដំណើរការដែរទេ?
ពន្លឺរបស់ឧបករណ៍ប្រើប្រាស់គឺជាកត្តាដ៏ចំបាច់មួយក្នុងការប្រើប្រាស់ ព្រោះអីវាធ្វើអោយភ្នែករបស់យើងងាយស្រួលក្នុងការមើល និងប្រើប្រាស់។ ដោយឡែកអ្នកប្រើប្រាស់ iPhone, iPad ជាច្រើនកំពុងតែជួបបញ្ហាមួយ នោះគឺ មុខងារ Auto brightness របស់វាដំណើរការមិនបានប្រក្រតីឡើយ។ ជាក់ស្តែងវាមិនបានផ្លាស់ប្តូរពន្លឺបានឆាប់រហ័សទៅតាមស្ថានភាពភ្លឺខាងក្រៅនោះទេ ហើយជួនកាលវាថែមទាំងមិនដំណើរការតែម្តង។
លើកនេះ Cambo Report សូមណែនាំពីវិធីងាយៗមួយក្នុងការបង្កើនសមត្ថភាពមុខងារ Auto Brightness នៅលើ iPhone, iPad របស់អ្នករាល់គ្នាអោយដំណើរការបានល្អជាងមុន។ វិធីមួយនេះមានភាពងាយស្រួលទេ ហើយសង្ឃឹមថាអ្នករាល់គ្នាធ្វើតាមសេចក្តីណែនាំដូចដែលយើងជម្រាបជូន។
1/ ដើម្បីដឹងថាការតេស្តសាកល្បងនេះមានប្រសិទ្ធភាពរឺក៏អត់នោះ សូមតេស្ត Auto-brightness របស់វាសិនដោយបើក Auto brightness និងតម្លើងពន្លឺដល់កម្រិតពន្លឺអោយខ្ពស់ ហើយទុកវានៅកន្លែងងងឹតខ្លាំងមួយនាទី។ តើពន្លឺរបស់វារបស់វាថយចុះដោយស្វ័យប្រវត្តិក៏អត់។ បើអត់ នេះមានន័យថាវាមានបញ្ហាហើយ។
2/ ជំហ៊ានដំបូង សូមចូលទៅកាន់ Setting > Wallpaper& brightness > រួចហើយសូមទាញកម្រិតពន្លឺអោយមកនៅទាបបំផុត និងចុច បិទមុខងារ Auto brightness តែម្តងទៅ។
3/ ឥលូវនេះសូមបើកវិញ ហើយដោយប្រើឧបករណ៍អ្នកនៅកន្លែងភ្លឺមួយ នោះអ្នកនឹងឃើញទ្រនិចពន្លឺរំកិលឡើងជាក់ជាមិនខាន។
ឧស្សាហ៍ធ្វើបែបនេះច្រើនដង នឹងធ្វើអោយប្រព័ន្ធ Auto brightness អ្នកកាន់តែដំណើរការបានល្អថែមទៀត។ សូមបញ្ជាក់ផងដែរថា វិធីនេះអាចប្រើប្រាស់បាននៅលើគ្រប់ម៉ូឌែល iPhone និង iPad ទាំងអស់ លើកលែងតែ iPod touch 5th ដោយសារវាគ្មានស៊ិនស័រចាប់ពន្លឺ។
តើវិធីនេះដំណើរការចំពោះឧបករណ៍របស់អ្នកដែររឺទេ? សូមមេត្តាផ្តល់ជាចម្លើយដល់យើងផងណា ព្រោះអីវាពិតជាដំណើរការនៅលើ iPad របស់ខ្ញុំប្រាកដមែន។
អត្ថបទទាក់ទង៖


