បន្តិចទៀតនេះ រាល់ទូរស័ព្ទណាដែលបានលួចដោយចោរ នឹងក្លាយជាថ្ម (ឥតបានការ)
ស្មាតហ្វូនគឺជារបស់ដ៏មានតម្លៃមួយដែលនរណាៗក៏ត្រូវការជាចាំបាច់ដែរ មិនថាអ្នកមាន អ្នកមធ្យម និងអ្នកក្រឡើយ។ ប៉ុន្តែបញ្ហាចោរកម្ម រឺក៏បាត់គឺជាបញ្ហាដ៏ធំមួយដែលអ្នកប្រើប្រាស់ទូរស័ព្ទទំនើបៗ និងថ្លៃៗកំពុងតែជួបប្រទះ ព្រោះអីរាល់ទូរស័ព្ទដែលបានបាត់ហើយ វាកម្រនឹងរកឃើញណាស់ ណាមួយទៀតស្មាតហ្វូនរបស់យើងនោះវាពោរពេញទៅដោយព៌តមាន និងឯកសារសំខាន់ៗរបស់យើង។
វាគឺជាដំណឹងល្អមួយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់គ្នា ព្រោះអីក្រុមហ៊ុនទូរស័ព្ទធំៗដែលមានដូចជា Samsung, LG, Nokia, HTC, Huawei និង Apple ជាដើមបានសហការគ្នាបង្កើតមុខងារ ការពារចោរកម្មនៅលើទូរស័ព្ទ។ ពោលអ្នកប្រើប្រាស់អាចបញ្ជាទូរស័ព្ទដែលបានបាត់របស់គេបាន ហើយគេអាចចាប់យកទីតាំង លុបឯកសារចោល រឺក៏អាចកំទេចទូរស័ព្ទនោះអោយក្លាយជាថ្មតែម្តងក៏បានដែរ។ សេចក្តីសម្រេចនេះនឹងចាប់ផ្តើមដំណើរការចាប់ពីខែកក្កដា ឆ្នាំ 2015 នេះហើយ ដែលចាប់ផ្តើមពីសហរដ្ឋអាមេរិចទៅមុន។
គូសបញ្ជាក់ផងដែរថាមុខងារ បង្ការការលួច រឺបាត់ទូរស័ព្ទនេះ គឹមានបំពាក់ជាមួយ iOS រួចមកហើយនៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS នោះគឺ Activation Lock។ iPhone, iPad រឺក៏ iPod Touch របស់អ្នកនឹងគាំងជាប់ប្រើលែងកើត ប្រសិនបើម្ចាស់ដើមបាន Remote Lock រឺក៏នៅពេលដែលអ្នកតម្លើងទៅកាន់ iOS ជំនាន់ថ្មីជាដើម។ មកទល់ពេលនេះ គ្មាននរណាម្នាក់អាចដោះ Activation Code នេះបានឡើយ ហើយឧបករណ៍ដែលកំពុងជាប់ Activation Lock នេះគឺបានក្លាយទៅជារបស់កាប់សាច់លក់នៅលើទីផ្សារហើយ។
តើអ្នកទាំងអស់គ្នាគិតថា ប្រព័ន្ធសុវត្ថិភាពមួយនេះមានអត្ថប្រយោជន៍ច្រើនដែររឺទេ? សម្រាប់អ្នកដែលកំពុងប្រើប្រាស់ប្រហែលជាថាអត់ទេហើយ ព្រោះអីវាកំពុងតែធ្វើអោយ iPhone, iPad និង iPod Touch រាប់លានគ្រឿងបានគាំងជាប់ក្លាយជាដុំថ្មដោយសារបញ្ហា Lock Activation នេះ។ សង្ឃឹមថាប្រព័ន្ធសុវត្ថិភាពរបស់ពពួក Android នឹងពិសេស និងមិនសូវគ្រោះថ្នាក់ដូច iOS ទៅចុះ។
អត្ថបទទាក់ទង៖
Tag: ចំនេះដឹងទូទៅ
ប្រភពៈ Techradar
ដោយៈ វង្សធារ
08:00pm 18 មេសា


