ឥលូវនេះ Tweak Auxo 2 អាចប្រើប្រាស់លើ iPad បានហើយ!
Auxo 2 គឺជា Tweak ដ៏ពិសេសមួយសម្រាប់ iOS ដែលវាទាក់ទាញបានចំណាប់អារម្មណ៍អ្នកប្រើប្រាស់ជាច្រើន។ វាអនុញ្ញាតិអោយយើងប្រើប្រាស់ Apps Multitasking (កន្លែងបង្ហាញកម្មវិធីចាស់ៗដែលបានប្រើ) និង Control Center យ៉ាងងាយស្រួល និងរស់រវើកបំផុត ខុសពីរបៀបរបបដើម។ ដោយឡែក វាអនុញ្ញាត្តិអោយយើងប្រើប្រាស់បានតែនៅលើ iPhone និង iPod Touch តែប៉ុណ្ណោះ ហើយសម្រាប់អ្នកប្រើ iPad វិញគឺត្រូវរង់ចាំបន្តិច។
នៅថ្ងៃនេះ អ្នកបង្កើត Tweak មួយនេះបានបញ្ចេញកំណែប្រែថ្មីនៃ Tweak Auxo 2 ហើយ ដែលមានជំនាន់ 1.1 ដែលវាបានកែសម្រួលចំណុចខ្វះខាតមួយចំនួន និងអាចអោយអ្នកប្រើប្រាស់បានជាមួយ iPad។ លក្ខណៈពិសេសទាំងបីរបស់ Auxo 2 ដូចជា Multi-Center, Quick Switcher និង Hot corner គឺនៅតែអាចប្រើប្រាស់ជាមួយ iPad ដដែល។ ជាការពិតណាស់ Tweak មួយនេះគឺងាយស្រួលប្រើប្រាស់ជាងនៅលើ iPhone ព្រោះវាមានអេក្រង់ធំងាយបញ្ជា និងមើលឃើញរាល់មុខងារនីមួយៗ។
តម្រូវការ
- iPad, iPhoneនិង iPod Touch ដែលដំណើរការដោយ iOS 7.O.X
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
វិធីតម្លើង និងប្រើប្រាស់
- បើកកម្មវិធី Cydia ហើយចូលទៅកាន់ Manage > Source > Edit > Add វាយពាក្យ (http://apt.178.com) រួចចុច Add។ ប្រសិនបើមានបញ្ហា សូមព្យាយាមលុបវាចេញ និងបន្ថែមម្តងទៀត រឺសាកល្បង Source មួយនេះ (http://repo.biteyourapple.net)។
- ស្វែងរកពាក្យ “Auxo 2” នៅក្នុង Cydia រួចតម្លើងវា
- ចូលទៅកាន់ Setting > Auxo 2 និងបើកមុខងារផ្សេងៗដូចជា Multi-Centre, Quick switch។ យើងក៏អាចធ្វើការសម្រួលអ្វីបានជាច្រើនទៀត នៅក្នុងនោះ
- ឥលូវនេះសាកល្បង ចុចប៊ូតុង Home ពីរដង រឺកីអូសម្រាមដៃពីក្រោមឡើងលើនៅលើ iPhone អ្នក នោះអ្នកនឹងឃើញមានអ្វីផ្លាស់ប្តូរជាក់ជាមិនខាន។
សូមបញ្ជាក់ផងដែរថា នៅក្នុងកំណែប្រែ Auxo 2 ជំនាន់ 1.1 នេះ វាក៏អនុញ្ញាតិអោយយើងប្រើ Tweak ដទៃទៀតធ្វើការជាមួយផងដែរ ដូចជា CCcontrol ជាដើម។ ប្រសិនបើអ្នកជួបបញ្ហាផ្សេងៗ ដូចជា Cydia គាំងពេលបន្ថែម Source ថ្មី សូមលុបចោល Source ឥតបានការខ្លះ ហើយប្រសិនបើអ្នកជាប់ Safe Mode ក៏សូមព្យាយាមលុបចោល Tweak ឥតបានការមួយចំនួន រឺក៏លុបចោល Tweak Auxo 2 តែម្តងទៅ។
អត្ថបទទាក់ទង៖
ប្រភពៈ iDownloadblog
ដោយៈ វង្សធារ
9:44am 18 មេសា


