ត្រឹមតែដប់វិនាទី អាចធ្វើអោយទូរស័ព្ទ Android អ្នកមិនឆាប់អស់ថ្មជាងមុន
បញ្ហាថ្មគឺនៅតែចោទជាបញ្ហាសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូននាពេលបច្ចុប្បន្ន ទោះបីជាកម្លាំងថ្មវាអាចប្រើប្រាស់បានយូរជាងមុនពីមួយជំនាន់ ទៅមួយជំនាន់ក៏ដោយ។ វាមិនមែនមកពីក្រុមហ៊ុនផលិតទូរស័ព្ទទាំងនោះ អសមត្ថភាពក្នុងការបង្កើតថាមពលថ្មអោយខ្លាំងជាងមុននោះ ប៉ុន្តែវាមកពីអ្នកប្រើប្រាស់ទេដែលទំលាប់ប្រើទូរស័ព្ទក្នុងរយៈពេលយូរ។ ណាមួយទៀតស្មាតហ្វូន Android បច្ចុប្បន្ននេះ គឺមានភាពមមាញឹកណាស់ ក្នុងការដំណើរការប្រព័ន្ធផ្សេងៗដោយស្វ័យប្រវត្តិដូចជាឆែក Email, សារ, Notification ជាដើម។
ប្រព័ន្ធប្រតិបត្តិការណ៍ Android គឺជាប្រភេទបើកចំហរកូដ (Open Source) ដែលវាមានភាពទូលំទូលាយក្នុងការកែច្នៃ និងដំណើរការផ្សេងៗបានដោយសេរីខុសពី iOS និង Windows Phone។ ភាពបើកសេរីនេះ ក៏មានគុណវិបត្តិដែរ ព្រោះអីកម្មវិធីអត់បានការមួយចំនួន វានឹងអាចដំណើរការបានដោយសេរី ដែលវានឹងធ្វើអោយទូរស័ព្ទដើរយឺត និងស៊ីថ្មច្រើន។ ចន្លោះប្រហោងដ៏ធំមួយរបស់ Android ដែលបានរកឃើញដោយអ្នកជំនាញប្រើប្រាស់មួយចំនួនបានអោយឃើញថា ស្មាតហ្វូន Android អ្នក នឹងកាន់តែស៊ីថ្មខ្លាំងជាងមុនដល់ទៅពីរដង នៅពេលដែលអ្នកប្រើប្រាស់កម្មវិធីច្រើន ក្នុងពេលតែមួយ។ ហើយជួនកាល ស្មាតហ្វូនរបស់យើង ស្រាប់តែធ្លាក់ថ្មខ្លាំងត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ។
ដូច្នេះដើម្បីដោះស្រាយនូវបញ្ហាស៊ីថ្មទូរស័ព្ទដោយសារដំណើរការកម្មវិធី និង Service ផ្សេងៗដោយឥតបានការនេះ អ្នកប្រើប្រាស់ទូរស័ព្ទគ្រាន់តែបិទ-បើកទូរសព្ទ័ជាការស្រេច។ បន្ទាប់ពីបានបិទបើកទូរស័ព្ទអ្នកហើយ រាល់ដំណើរការកម្មវិធីឥតបានការផ្សេងៗ រួមជាមួយ Service ផ្សេងៗក៏ត្រូវបានបិទចោលហើយដំណើរការសារជាថ្មីដែរ ដូច្នេះវាអាចធ្វើអោយថ្មមិនសូវស៊ីជាងមុនផងដែរ។ ដូច្នេះដើម្បីធានាការប្រើប្រាស់បានយូរ និងធ្វើអោយថ្មមិនឆាប់ខូច សូម Restart ម៉ាស៊ីនទូរស័ព្ទយ៉ាងតិចក៏ម្តងក្នុងមួយថ្ងៃផងដែរ។
វាគ្រាន់តែជាដំណោះស្រាយដើម្បីកុំអោយថ្មធ្លាក់លឿននៅពេលដែលអ្នកប្រើប្រាស់ក្នុងរយៈពេលយូរប៉ុណ្ណោះ ប៉ុន្តែដើម្បីមានប្រសិទ្ធភាពខ្ពស់ សូមប្រើប្រាស់កម្មវិធីមួយដែលមានឈ្មោះថា AutoPilot ដែលវាអាចបិទនូវមុខងារដែលមិនត្រូវការដូចជា Bluetooth, Wifi, NFC, 3G រឺក៏ Airplane Mode ជាដើម។ ដោនឡូដកម្មវិធី AutoPilot សូមចុចទីនេះ ដើម្បីដោនឡូដ ។

