របៀប Boot Windows ទៅកាន់ USB យ៉ាងងាយបំផុតពី Cambo Report
ដោយសារតែ Cambo Report កំពុងទទួលការគាំទ្រច្រើនពីសំណាក់ប្រិយមិត្តជិតឆ្ងាយ មិនថាក្នុងស្រុក និងក្រៅស្រុក បានធ្វើអោយយើងខិតខំប្រឹងប្រែងរកអ្វីដែលកាន់តែប្លែក និងអស្ចារ្យដើម្បីបំរើ ក៏ដូចជាចែកចាយទៅកាន់ប្រជាជនកម្ពុជាគ្រប់រូបអោយបានយល់ដឹងកាន់តែច្បាស់ពីគន្លឹះ ព្រមទាំងដំណឹងពត៌មានបច្ចេកវិទ្យាពាសពេញពិភពលោកអោយកាន់តែរហ័ស។
ក្នុងនោះយើងក៏ទទួលបានការសំនូមពរជាច្រើនពីសំណាក់មិត្តអ្នកអាន ដែលមានប្រិយមិត្តខ្លះសំនូមពរអោយ Cambo Report ប្រាប់ពីរបៀប Boot Windows ទៅកាន់ USB សម្រាប់ Format Windows តាមរបៀបងាយស្រួលបំផុត ដោយពុំចាំបាច់ប្រើ VCD ឬ DVD ឡើយ។ ដូច្នេះថ្ងៃនេះយើងនឹងប្រាប់អំពីរបៀប Boot ឯកសារ (File) របស់ Windows ទៅកាន់ USB តាមវិធីងាយៗបំផុតដូចខាងក្រោមនេះ៖
តម្រូវការ
- USB Flash ទំហំ 4GB ឡើងទៅ
- កម្មវិធីឈ្មោះ Windows 7 USB/DVD Download Tool
- កុំព្យូទ័រដំណើរការដោយ Windows XP, Vista, 7, 8, 8.1
- ឯកសារ Windows ជាប្រភេទ ISO
មុននឹងចាប់ផ្ដើមធ្វើ Cambo Report សូមបញ្ជាក់ប្រាប់ផងដែរថា ប្រិយមិត្តទាំងអស់គ្នាអាចធ្វើការ Boot Windows ទៅកាន់ USB បានគ្រប់ជំនាន់ទាំងអស់មិនថា Windows ស៊េរីចាស់ ឬថ្មីឡើយ អ្វីដែលសំខាន់បំផុតនោះគឺ File Windows នោះគឺជាប្រភេទ ISO។ ហើយអ្នកតម្រូវអោយប្រើប្រាស់កុំព្យូទ័រមួយសម្រាប់បើកកម្មវិធី Win7 USB/DVD Tool ដើម្បីដំណើរការ Boot ទៅកាន់ USB។
របៀប Boot Files Windows ចូលទៅក្នុង Flash តាមរយៈវីដេអូ
បើប្រិយមិត្តទាំងអស់មានចម្ងល់ ឬមានបញ្ហាត្រង់ចំនុចណាមួយ សូមធ្វើការទំនាក់ទំនងក្រុមការងារ Cambo Report យើងផ្ទាល់ដោយ Comment នៅខាងក្រោម ឬ Chat នៅក្នុងគេហទំព័រFacebook Fan Page ៕
ប្រភពៈ Cambo Report
ដោយៈ Por Boy
4:10pm 3 មេសា
Tag: កុំព្យូទ័រ
