ម៉ាស៊ីនComputerដើរយឺត?
ប្រសិនបើម៉ាស៊ីនកុំព្យូទ័រយើងទើបតែតម្លើង Window ថ្មីនោះ នៅពេលដែលយើងបើវា យើងសង្កេតឃើញថា ដំណើរការនៃការបើក(ចាប់ពីចុចបូតុង បើក រហូតដល់កម្មវិធីលើDesktopបង្ហាញរៀបរយ)មានរយៈពេលខ្លី ផ្ទុយទៅវិញ បើយើងតម្លើងកម្មវិធីច្រើននោះ ការបើកកុំព្យូទ័រក៏ចំណាយពេលយូផងដែរ ថ្វីត្បិតតែយើងមិនបានឃើញកម្មវិធីទាំងនោះដំណើរការក៏ដោយ។ បញ្ហាដើរយឺតនេះគឺ បណ្តាលមកពី Process របស់កម្មវិធីទាំងនោះដំណើរការដំណាល់គ្នានឹងWindow ពេលកុំព្យូទ័របើក។
នៅក្នុងអត្ថបទមួយនេះយើងខ្ញុំនឹងបង្ហាញ គន្លឹះមួយដើម្បីអោយកុំព្យូទ័រដើរលឿនពេលបើកៈ
១. ចុច Start => Run (Window Key+R) វាយពាក្យ msconfig
‘
២. ចុចលើ Start Up (Tab)
៣. សូមធ្វើការដោះ ធីក នូវកម្មវិធីណាដែលអ្នកឃើញថា មិនចាំប្រើប្រាស់នៅពេលកុំព្យូទ័របើក ដូចជា Skype, Yahoo massenger ជាដើម ដែលកម្មវិធីនេះតែងតែបើកដោយខ្លួនឯង
បន្ទប់មកចុច Ok ហើយធ្វើការ Restart កុំព្យូទ័រ ។




0 comments:
Post a Comment