ប្រើ Hiren’s Boot CD សម្រាប់សង្គ្រោះឯកសារពេលWindow ខូច
ជាធម្មតាពេលWindow ខូចម្តងៗ តែងតែមានបាត់ឯកសារ ដែលរក្សាទុកនៅលើ ទីតាំង Operating System (Local (C:)) នេះជាអ្វីដែលយើងបារម្ភ ដោយមិនបានរក្សារឯកសារមានប្រយោជន៍នៅក្នុងទីតាំងមានសុវត្ថិភាព។ យ៉ាងណាមិញក្នុងអត្ថបទមួយនេះ ដើម្បអ្នក នឹងលើកយកការប្រើប្រាស់ Hiren’s Boot CD ដើម្បីយកឯកសាដែលបានដាក់ក្នុងទីតាំង Window ដែលបានខូច (Drive) យកមកដាក់ក្នុងទីតាំងមានសុវត្ថិភាព (local (D:), Flash) ។
បញ្ជាក់ៈ កម្មវិធី Hiren’s Boot CD មានចែកជូនឥតគិតថ្លៃក្នុងព្រឹត្តិការណ៍បើកទូលាយថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០១៣ ប៉ុន្តែប្រសិនលោកអ្នកមិនបានទទួលនូវ CD នេះ លោកអ្នកក៏អាចធ្វើការទាញយកពីគេហទំព័រយើងខ្ញុំនៅថ្ងៃស្អែក។
១. បើកកុំព្យូទ័រ បន្ទាប់មកដាក់ CD Hiren’s Boot ចូល កែBoot យក CD Rom 1st ផង

២. កម្មវិធីនេះនឹង Boot ដោយខ្លនឯង ដោយមិនចាំបាច់ចុច Key ណាមួយឡើយ

៣. ប្រើ Arrow key ដើម្បីជ្រើសរើស Mini Window XP រួចចុច Enter Key

៤. ធ្វើការរង់ចាំរហូតដល់ចេញជា Window XP ដូចខាងក្រោម

៥. ចុចម៉ៅស្តាំលើលើ My Computer យក Explorer ហើយធ្វើការចំលងឯកសាររបស់អ្នកពីDrive ដែលខូចទៅដាក់ក្នុង Drive ផ្សេង ឬក៏ក្នុង Flash

អ្នកនឹងបានឯកសារដែលជិតនឹងបាត់បង់មកហើយ!(នៅខាងក្រោមមានវីដេអូ)
កុំភ្លេចរងចាំអានអត្ថបទផ្សេងៗទៀត ពាក់ព័ន្ធនឹងការប្រើប្រាស់Hiren’s Boot ដូចជា ប្រើ Hiren’s Boot តាម Flash និង Remove Password Window ដោយប្រើHiren’s Boot នេះ ជាដើម។
0 comments:
Post a Comment