Facebook ចាប់ផ្ដើមធ្វើការកែប្រែ Privacy របស់ Account អ្នកទទួលអនិច្ចកម្ម!!!
សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ធ្លាប់បានកត់សំគាល់ទេថា នៅពេលម្ចាស់ Account មួយទទួលអនិច្ចកម្មពេលនោះនឹងមានអ្វីកើតឡើង? Facebook កាលពីពេលកន្លងទៅបានធ្វើអោយ Account ដែលអ្នកប្រើប្រាស់បានទទួលអនិច្ចកម្មនោះ Limit ដែលមានតែ Account ជា Friends មួយចំនួនប៉ុណ្ណោះអាច View បាន ការធ្វើបែបនេះគឺដើម្បីបញ្ជាក់អំពីការគោរព និងការពារសិទ្ធបុគ្គលជូនទៅដល់អ្នកប្រើប្រាស់ Facebook ទាំងអស់។
តែសម្រាប់ឥឡូវវិញ Facebook បានផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មី ដោយធ្វើការផ្លាស់ប្ដូរ Privacy របស់ Account ដែលអ្នកប្រើប្រាស់បានទទួលអនិច្ចកម្មនោះ អាចអោយ Friend របស់ Account ទាំងអស់ចូលទៅ View បានដោយសេរី ចំនែកអ្នកមិនមែនជា Friend គឺមិនអាច View បានទេ។
លើសពីនេះទៅទៀត Facebook ក៏បានត្រៀមនឹងបង្កើតអោយមានវីដេអូ “LOOK BACK” សម្រាប់ Memorial Accounts របស់អ្នកដែលទទួលអនិច្ចកម្មផងដែរ ដើម្បីចែករំលែកអនុស្សាវរីយផ្សេងៗ ដែលម្ចាស់ Account ធ្លាប់មានជាមួយក្រុមគ្រួសារ បងប្អូន មិត្តភក្ដិ ឬមនុស្សជាទីស្រលាញ់របស់ពួកគេ។ តាមការពិតទៅវីដេអូ LOOK BACK របស់ Facebook គឺពុំមានគំរោងបង្កើតសម្រាប់ Memorial Account នោះទេ តែដោយសារបុរសម្នាក់ឈ្មោះ John Berlin បានបង្ហោះវីដេអូយ៉ាងមានទុក្ខសោកមួយ រៀបរាប់អំពីការនឹករលឹកទៅលើកូនប្រុសគាត់ ដែលបានស្លាប់កាលពីថ្ងៃទី 28 ខែមករា ឆ្នាំ 2012 ជូនទៅដល់ស្ថាបនិក Facebook លោក Zuckerberg អោយជួយទៅដល់ Account របស់កូនប្រុសគាត់អោយមានវីដេអូនោះដូចខាងក្រោមនេះ៖
Cambo Report សូមបញ្ជាក់ប្រាប់ប្រិយមិត្តផងដែរថា ជាទូទៅ Facebook មុននឹងធ្វើការកែប្រែអ្វីមួយអោយពិតប្រាកដគឺត្រូវចំនាយពេលជាច្រើនខែ ដើម្បីសម្រេចគំរោង ឬការកែប្រែថ្មីនោះដើម្បីទទួលបានលទ្ធផលល្អចៀសវាងផលប៉ះពាល់ផ្សេងៗ។ អញ្ចឹងហើយសម្រាប់ការផ្លាស់ប្ដូរ Privacy ថ្មីខាងលើនេះក្រុមការងារ Facebook នឹងត្រូវចំនាយពេលជាច្រើនខែដើម្បីអោយវាបានផ្លែផ្កាជាស្ថាពរក្នុងពេលឆាប់ៗខាងមុខ។

