គន្លឹះ​ខ្លី​ Hide Folder ការពារ​ឯក​សារ​ផ្ទាល់​ខ្លួន​ មិន​ឲ្យ​អ្នក​ដទៃ​ប៉ះពាល់

អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន​ពិបាក​ក្នុង​ការ​រក្សា​ឯក​សារ​ផ្ទាល់​ខ្លួន​លើ​កុំព្យូទ័រ មិន​ចង់​អ្នក​ដទៃ​ប៉ះ​ពាល់​ ខណៈ​ដែល​កុំព្យូទ័រ​ត្រូវ​គេ​ខ្ចី​ប្រើ ឬ​គេ​លួច​បើក​ចូល។
ថ្ងៃ​នេះ​ Sabay ​សូម​បង្ហាញ​គន្លឹះ​ខ្លី​ងាយ​​សម្រាប់​លាក់ ឬ Hide Fold ការពារ​ឯកសារ​របស់​អ្នក​បាន​យ៉ាង​មាន​សុវត្ថិភាព។

១. បង្កើត​ File text document មួយ​នៅ​ទីតាំង​ដែល​អ្នក​ចង់​ផ្ទុក​ឯក​សារ

២.បើក​ File text document ​ហើយ​ Copy កូដ​ខាង​ក្រោម​នេះ​ទៅ​ដាក់​ចូល​ក្នុង​ File នោះ​ រួច Save As ដាក់​ឈ្មោះ​ Locker.batក្នុង​ទីតាំង​ដដែល

ចំណាំ៖ កូដ​ខាង​ក្រោម​នេះ​បាន​បញ្ចូល​លេខ​សម្ងាត់​រួច​ហើយ គឺ 123456
បើ​ចង់​ប្តូរ​លេខ​សម្ងាត់​នេះ សូម​មើល​កូដ​បន្ទាត់​ទី ២៦ (​ if NOT %pass%== 123456 goto ​ FailUnlock ) ប្តូរ​ 123456 ទៅ​តាម​ចិត្ត​របស់​អ្នក​។
cls
@ECHO OFF
echo
title Folder Data_Put_Here_For_Protect
if EXIST “Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}” goto UNData_Put_Here_For_Protect
if NOT EXIST Data_Put_Here_For_Protect goto MDData_Put_Here_For_Protect
:AuthConfirm
echo Do you want to hide and protect you folder? Press Y for Yes ,N for No (Y/N)
set/p “cho=:”
if %cho%==Y goto Data_Put_Here_For_Protect
if %cho%==y goto Data_Put_Here_For_Protect
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto AuthConfirm
:D ata_Put_Here_For_Protect
ren Data_Put_Here_For_Protect “Control Panel.{21EC2020-3AEA-1069-A2DD- 08002B30309D}”
attrib +h +s “Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}”
echo Folder Data_Put_Here_For_Protect Locked!
goto End
:UNData_Put_Here_For_Protect
echo Enter password to Unlock and show Your Data
set/p “pass=>”
if NOT %pass%== 123456 goto FailUnlock
attrib -h -s “Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}”
ren “Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}” Data_Put_Here_For_Protect
echo Folder UnLocked successfully!
goto End
:FailUnlock
echo Invalid password!
echo Try again? (Y/N)
set/p “choice=>”
if %choice%==Y goto UNData_Put_Here_For_Protect
if %choice%==y goto UNData_Put_Here_For_Protect
if %choice%==N goto END
if %choice%==n goto END
:MDData_Put_Here_For_Protect
echo
md Data_Put_Here_For_Protect
echo Folder Data_Put_Here_For_Protect created successfully!
goto End
:End
៣. លុប File Text Document ចោល
៤. នៅ​ពេល​ចុច​បើក​File Locker ​វា​នឹង​បង្កើត ​Folder មួយ​ឈ្មោះ​ Data_Put_Here_For_Protect
សម្រាប់​ដាក់​ឯកសារ​ណា​ដែល​ចង់​លាក់​។ ចំណាំ៖ មិន​អាច​កែ​ឈ្មោះFolder នេះ​ទេ។
៥.ចុច​បើក​ File Locker ម្តង​ទៀត​ ដើម្បី​លាក់​ឯក​សារ​
នៅ​ពេល​ចេញ​ផ្ទាំង​ដូច​ខាង​លើ​ សូម​ចុច​អក្សរ Y រួច Enter
៦. ពេល​នេះ​ ឯក​សារ​របស់​អ្នក​បាន​លាក់​ជោគជ័យ​ហើយ
៧.​​ នៅ​ពេល​អ្នក​ចង់​ឃើញ​ឯក​សារ​អ្នក​វិញ​ សូម​ចុច​បើក​ File Locker នោះ​ម្តង​ទៀត
ពេល​នេះ ​អ្នក​អាច​បញ្ចូល​លេខ​សម្ងាត់​របស់​អ្នក ​រួច Enter នោះ​អ្នក​នឹង​ឃើញ​ Folder របស់​អ្នក​សាជាថ្មី​។
ឬ​បើ​ពិបាក​ពេក ប្រិយមិត្ត​អាច​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖
ចុច​ត្រង់​នេះ​ ដើម្បី​ទាញ​យក file ដែល​បង្កើត​រួច​ស្រាប់ ដោយ​មាន​លេខ​សម្ងាត់ 123456។ បើ​ចង់​ប្តូរ​លេខ​សម្ងាត់ មើល​ត្រលប់​មើល​ចំណុច​ទី​២ ខាង​លើ។
- នៅ​ពេល​ដោនឡូត​យក​រួច​ហើយ Copy វា​ទៅ​ដាក់​ទីតាំង​ណា​ដែល​អ្នក​ចង់​ផ្ទុក​ឯកសារ​ រួច​ចុច​បើកFile នោះ។ របៀប​ប្រើ សូម​អនុវត្ត​តាម​ចំណុច​ខាង​លើ​ទី៤ ដល់​ទី​៧ ៕

https://www.youtube.com/watch?v=TfTCve3EUB4