កម្មវិធី iOS ទាំង ៤សម្រាប់លាក់រូបភាពក្នុង iPhone
សម្រាប់លោកអ្នកដែលមានរូបភាពនៅក្នុងទូរស័ព្ទ iPhone របស់អ្នកដែលមិនចង់ឱ្យអ្នកដទៃមើលឃើញ បើទោះជាទូរស័ព្ទដៃអ្នកនៅជាមួយអ្នករហូត ក៏គង់នឹងគេមើលឃើញដែរវាដោយចៃដន្យនៅក្នុងទូរស័ព្ទដៃរបស់អ្នកដែរ ឬពេលខ្លះអ្នកឱ្យមិត្តភក្តិរបស់អ្នក មើលរូបភាពនៅក្នុងទូរស័ព្ទអ្នក ហើយគេ Swipe មើលរូបភាពបន្តបន្ទាប់ទៀតរហូតឃើញរូបភាព ឯកជន ឬដ៏គួរឱ្យខ្មាសរបស់អ្នក ។

ដូចនេះយើងសូមជូនជាយោបល់ដល់អ្នក បើសិនជាចង់ទុករូបភាពទាំងនោះ នៅក្នុងទីមានសុវត្ថិភាពដែលមានរាយដូចខាងក្រោមនេះ៖
ទុករូបភាពនៅក្នុង Dropbox

វាជាកម្មវិធីសម្រាប់ធ្វើការរក្សារទុកឯកសារ គ្រប់ប្រភេទទៅក្នុង Cloud តាមរយៈទូរស័ព្ទ កុំព្យូទ័រ ឬ Tablet របស់អ្នក ឬអ្នកអាចធ្វើការចូលទៅកាន់ឯកសាររបស់អ្នកតាមរយៈ Internet Browser (ចូលទៅ www.dropbox.com) ។ ដែលនៅក្នុងកម្មវិធីនេះអាចឱ្យអ្នកលាក់រូបភាពរបស់អ្នកនៅដោយប្រើលេខកូដសម្ងាត់ផងដែរ ( Settings > Passcode Lock > Turn Passcode On) ។
អត្ថបទគួរអាន៖ អត្ថប្រយោជន៍ក្នុងការប្រើប្រាស់ Dropbox
នៅពេលដែលអ្នកធ្វើការ Reset Setting នៅក្នុងទូរស័ព្ទអ្នក ឬ អ្នក Uninstall Dropbox ចេញពីទូរស័ព្ទរបស់អ្នកក៏អ្នកមិនបារម្ភពីការបាត់បង់រូបភាពឬ ឯកសាររបស់អ្នកដែរ។ ព្រោះថានៅពេលដែលលោកអ្នក ដំឡើង Dropbox ឡើងវិញហើយអ្នកគ្រាន់តែ Log in ជាមួយនឹង Account Dropbox ចាស់របស់អ្នក នោះអ្នកនឹងអាចទាញរូបភាពទាំងនោះមកវិញបានជានិច្ច។
ការប្រើប្រាស់ជាមួយ Dropbox ប្រសិនបើអ្នកភ្លេច Password សម្រាប់ Login ចូលទៅកាន់ Dropbox នោះមិនជាបញ្ហានោះទេ ដោយអ្នកអាច Reset តាមរយៈ Email របស់អ្នកបាន ប៉ុន្តែប្រសិនបើអ្នកភ្លេច Passcode ដែលដាក់ទៅលើរូបភាពណាមួយនោះវាពិតពិបាកក្នុងការ Reset ឡើងវិញដោយអ្នកត្រូវ Uninstall Dropbox សិន ហើយទាញរូបភាពឡើងវិញទាំងអស់។
រក្សាររូបភាពជាមួយ Photo Vault

Photo Vault គឺជាកម្មវិធីមួយដែលមានមុខងារសម្រាប់លាក់រូបភាពតែម្តង។ វាមានពីរកំណែប្រែ គឺឥតគិតថ្លៃ និងត្រួវបង់ $2.99 ដែលកម្មវិធីនេះ មិនត្រឹមតែធ្វើការលាក់រូបភាពរបស់អ្នកបានយ៉ាងល្អនោះទេ តែមាន ជម្រើសជាច្រើនទៀតសម្រាប់ប្រើប្រាស់ជាមួយរូបភាពដូចជា អ្នកអាច៖
- យករូបភាពរបស់អ្នកធ្វើជា Slide Show,
- យកទៅកែប្រែឱ្យមានភាពទាក់ទាញជាងមុន,
- ផ្តុំរូបភាពនៅក្នុង Album
- Break-in Reports
- ដាក់លេខកូដសម្ងាត់ (Passcode) ទៅលើរូបភាព ។
ជម្រើសទាំងប៉ុន្មានដែលរៀបរាប់ខាងលើនេះ នឹងមានប្រសិនណាអ្នកប្រើប្រាស់ Pro Version (គិតប្រាក់) ។ ប៉ុន្តែនៅតែមានវិធីសម្រាប់ប្រើប្រាស់នូវជម្រើសខាងលើដោយឥតគិតថ្លៃបាន ដោយអ្នកត្រូវមើលវិដេអូផ្សាយពាណិជ្ចកម្ម( Video Adverts) ឱ្យបានគ្រប់ 10 ដងដើម្បីសន្សំពិន្ទឱ្យគ្រប់ 100ពិន្ទុ។ ដោយ 1 Video អ្នកនឹងទទួលបាន 10 ពិន្ទុ ។
កម្មវិធី Hide It Pro

កម្មវិធីនេះមានរូបរាង interface ដូចទៅនឹង Camera Roll ដែលមានស្រាប់នៅក្នុង iOS ។ កម្មវិធីនេះអាចឱ្យអ្នកផ្តុំរូបភាពនៅក្នុង Album និងធ្វើការជា Slide Show បានហើយអ្នកអាចកំណតរយៈពេលនៃវិដេអូនៅក្នុង Slide Show របស់អ្នក ព្រមទាំងអាចកំណត់ Animation នៃ Slide Show ទៀតផង ។
កម្មវិធី Keep Safe

វាជាកម្មវិធីសម្រាប់លាក់រូបភាពនៅលើ iOS មួយដែលមានរូបរាងស្រលះ ទូលាយ និងមើលទៅធម្មតាៗ និងមានមុខងារដូចទៅនឹងកម្មវិធី Photo Vault ដែរគឺអ្នកអាច ផ្តុំរូបភាពនៅក្នុង Album, អាច Import រូបភាពពី photo rollបាន។ ប្រសិនបើអ្នកចង់យករូបភាពចេញពី Keep Safe វិញអ្នកគ្រាន់តែ unhide និង Ease ហើយផ្ញើរូបតាម email មកគឺជាការស្រេច ។
នៅក្នុងកម្មវិធីនេះមានពិបាកជាមួយនឹងការ ធ្វើការ Slide Show ដោយអ្នកមិនអាចកំណត់ទីតាំងនៃរូបភាព មិនអាចកំណត់រយៈពេលរបស់វិដេអូ Slide Show បាន ។ ហើយប្រសិនបើអ្នកភ្លេច Passcode ដែលអ្នកបានដាក់ទៅលើរូបភាពណាមួយអ្នកនឹងមិនងាយ Reset វិញបានទេ ៕