របៀបថតសកម្មភាពនៅលើអេក្រង់ទូរសព្ទ័ដៃ Android
លោកអ្នកធ្លាប់តែថតសកម្មភាពនៅក្នុងអេក្រង់កុំព្យូទ័រ ធ្វើជាវីដេអូ ក្នុងគោលបំណងទុកកជាឯកសារ ឬជាវីដេអូបង្រៀនដើម្បីឱ្យអ្នកណាម្នាក់ងាយយល់ពីដំណើរការនៃការប្រើប្រាស់ ឬដំឡើងកម្មវិធីណាមួយ ។ នៅក្នុងទូរសព្ទ័ដៃ Android ក៏ដូចគ្នាដែរ ឧទាហរណ៍ អ្នកចង់ថតពីសកម្មភាពអ្វីមួយសម្រាប់ឱ្យអ្នកណាម្នាក់មើល និងធ្វើតាមដំណើការអ្វីមួយដើម្បីងាយយល់នៅពេលក្រោយ ។ នៅពេលសំបុកអាយធីសូមបង្ហាញលោកអ្នកពីរបៀបក្នុងការថតសកម្មភាពនៅក្នុងទូរសព្ទ័ដៃ Android ។

យើងសូមបង្ហាញលោកអ្នកពីកម្មវិធី Screen recording ចំនួន 5ដែលអាចដំណើរការនៅលើ Android សម្រាប់លោកអ្នកជ្រើសរើសក្នងការថតសកម្មភាពនៅលើ អេក្រង់ទូរសព្ទ័ដៃរបស់លោកអ្នកដែលមានរាយដូចខាងក្រោម។
1. កម្មវិធី Rec.
Rec. គឺជាកម្មវិធីសម្រាប់ Record Screen ដែលដំណើការនៅលើទូរសព្ទ័ដៃ Adroid ដែលកម្មវិធីនេះតំរូវឱ្យអ្នកប្រើប្រាស់ អាចកំណត់ទំហំវីដេអូជាមុន(Adjust Bit rate) និងកំណត់រយៈពេលរបស់វីដេអូមុននឹងចុចលើ Record។ អ្នកក៏អាចធ្វើការ កំណត់ឱ្យយកថតសំលេងនៅពេល Record Screen និងដាក់ឈ្មោះទៅលើវីដេអូ ដែលអ្នកនឹងធ្វើបានដែរ។ ម្យ៉ាងវិញទៀតនៅពេលដែលអ្នកចាប់ផ្តើមចុចទៅលើប៊ូតុង Record វានឹងធ្វើការរាប់ចាប់ពី 1 ដល់ 10 ដើម្បីឱ្យអ្នកអាចរួចរាល់មុននឹងធ្វើការថត ។
2. កម្មវិធី Screen Recorder For KitKat - Android
អ្នកអាចទាញបាននៅក្នុង Play Store ដោយឥតគិតថ្លៃ។ នៅក្នុងកម្មវិធីនេះរួមមាន ការកំណត់ Resolution, កំណត់ទំហំវិដេអូ (Adjust Bit Rate) ដោយអាស្រ័យទៅលើរយៈពេល ការរាប់ថយក្រោយ ជាពិសេសជាងនេះទៅទៀតនោះលោកអ្នកក៏អាចបង្វិលវិដេអូដែលអ្នកបានថតនោះបានដែរ ។

កម្មវិធីនេះអាចឱ្យអ្នកRecord Screen បានរយៈពេល 180 វិនាទី។ ហើយនៅពេលដែលលោកអ្នកកំពុងតែធ្វើការ Record កម្មវិធីនេះនឹងអាចឱ្យអ្នកដឹងថាជិតដល់ពេលបញ្ជប់នៃការ Record Screen តាមរយៈ Notification។ អ្នកអាចរកវិដេអូរបស់អ្នកដែលបានថតចប់នៅក្នុង Folder /sdcard/ScreenRecorder។
នៅមានកម្មវិធីជាច្រើនទៀតដែលអាចឱ្យអ្នក Record Screen នៅលើទូរសព្ទ័ដែរបស់អ្នកដែលយើងមិនបានរៀបរាប់បង្ហាញ។ អ្នកអាចចូលទៅរកមើលនៅក្នុង Google Play Store បានដោយខ្លួនងនូវកម្មវិធី Record Screen ដែលអ្នកពេញចិត្ត ឬកម្មវិធីដែលមាន Feature ត្រូវនឹងអ្វីដែលអ្នកចង់បាន។
