គន្លឹះ ៤យ៉ាងដើម្បីបើក Mac Formatted ក្នុង Windows
Mac OS X និង Windows មាន file systems ខុសពីគ្នា ដែល Windows ប្រើប្រាស់ NTFS file system សម្រាប់ internal drives ខណៈដែល Macs ប្រើប្រាស់ HFS+ ។ ជាមួយនឹង File system នេះ Windows មិនអាចធ្វើការ Read ជាទូទៅ (Default) បានទេ ។
ដើម្បីធ្វើការ read នូវ Mac formatted drive បាន លោកអ្នកមានជម្រើសច្រើន ដូចជាប្រើប្រាស់កម្មវិធី third-party software ឫក៏ប្ដូរប្រភេទរបស់ file system ក៏បាន។ ជាមួយនិង សំបុកអាយធីសូមណែនាំគន្លឹះមួយចំនួនដូចតទៅ៖
ដើម្បីធ្វើការ read នូវ Mac formatted drive បាន លោកអ្នកមានជម្រើសច្រើន ដូចជាប្រើប្រាស់កម្មវិធី third-party software ឫក៏ប្ដូរប្រភេទរបស់ file system ក៏បាន។ ជាមួយនិង សំបុកអាយធីសូមណែនាំគន្លឹះមួយចំនួនដូចតទៅ៖
ក. តាមរយៈកម្មវិធី HFSExplorer
ចំណុចពិសេសរបស់ HFSExplorer គឺឥតគិតថ្លៃ – Free! ដើម្បីប្រើប្រាស់កម្មវិធីនេះបាន លោកអ្នកនឹងត្រូវការ Java runtime environment ដំឡើងនៅក្នុងម៉ាស៊ីនរបស់លោកអ្នក។ កម្មវិធីនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយហេតុថា កម្មវិធីអាចធ្វើការ detect ស្គាល់ឧបករណ៍ដែលមាន file system ជា HFS+ ដោយស្វ័យប្រវត្តិ។ យ៉ាងណាម៉ិញ ក្នុងករណីដែលមិនបង្ហាញដោយស្វ័យប្រវត្តិទេនោះ លោកអ្នកអាចចាប់ផ្ដើមដោយចុច File (menu) > Load File System From Device។ នៅពេលដែលលោកអ្នកចង់បានឯកសារពីក្នុង Drive នោះ លោកអ្នកគ្រាន់តែចុច Extract និងជ្រើសរើសទីតាំងនៅក្នុង Windows drive ជាការស្រេច ។

ចំណាំ ៖ HFSExplorer គឺជាកម្មវិធីដែលអាចត្រឹមតែយក file ចេញពី drive ប៉ុណ្ណោះ (read-only) ដូចនេះ លោកអ្នកមិនអាចធ្វើការកែប្រែ (modify ឫក៏ delete) file នៅក្នុង drive នោះបានទេ។
ខ. តាមរយៈកម្មវិធី Paragon HFS+ for Windows
Paragon HFS+ for Windows គឺជាកម្មវិធីល្អមួយដែលគួរពិចារណា។ កម្មវិធីនេះមានតម្លៃ $20 និងផ្ដល់ឲ្យសាកល្បងក្នុងរយៈពេល ១០ ថ្ងៃ។ ចំណុចពិសេសរបស់ Paragon HFS+ for Windows គឺផ្ដល់នូវការប្រើប្រាស់ដ៏ពេញលេញមួយគឺ read/write ជាមួយនិង windows explorer integrated ដែលអនុញ្ញាតឲ្យលោកអ្នកបើកតាម Windows Explorer បាន ហើយកម្មវិធី Windows program ផ្សេងក៏អាចប្រើប្រាស់ឯកសារនៅក្នុង Mac drive នោះបានដែរ។

គ. តាមរយៈកម្មវិធី MacDrive
MacDrive មានតម្លៃថ្លៃជាងគេបន្តិច ប៉ុន្តែក៏ជាកម្មវិធីមួយដែលទទួលបានប្រជាប្រិយភាពគួរសមផងដែរ។ MacDrive មានតម្លៃ $50 និងផ្តល់ការប្រើប្រាស់សាកល្បង ៥ ថ្ងៃ។ MacDrive ក៏ដូចគ្នានឹង Paragon HFS+ ដែរ ដែលអាចឲ្យលោកអ្នកធ្វើការ read/write ឯកសារ files ផ្សេងៗបានតាមរយៈ Windows Explorer ដូចជា USB Drive ធម្មតាដូច្នោះដែរ។ ចំណុចដែលធ្វើឲ្យកម្មវិធីនេះមានតម្លៃថ្លៃជាងគេនោះ ប្រហែលជាមកពីកម្មវិធីនេះ មានផ្ដល់មកជាមួយនូវមុខងារមួយចំនួនបន្ថែម រួមមាន repair damage dicks, create disk និង burn CDs/DVDs ជាដើម ។

ឃ. ជម្រើស Format Drive
ក្រៅអំពីការប្រើប្រាស់កម្មវិធី មានតែធ្វើការ format ។ មិនថា Windows ឫក៏ Mac OS X ក្ដី គឺសុទ្ធតែអាចស្គាល់ file system ប្រភេទ FAT32 ទាំងអស់ តែថាប្រភេទ file system នេះមិនអាចបញ្ចូល file មួយដែលមានទំហំធំជាង 4GB បានទេ ដែលជាហេតុធ្វើឲ្យអ្នកប្រើប្រាស់ត្រូវធ្វើការ format ជា NTFS។ បញ្ហានៅត្រង់ថា Macs អាចត្រឹមតែ read មិនអាច write ចំពោះ NTFS បានទេ តែទោះជាយ៉ាងណា លោកអ្នកអាចអានអត្ថបទខាងក្រោម ដើម្បីអាចឲ្យ OS X មានមុខងារ write ចំពោះ NTFS បាន។
អត្ថបទគួរអាន គន្លឹះចម្លង File ចូល NTFS ក្នុង OS X
ជាជម្រើសមួយផ្សេងទៀត គឺលោកអ្នកអាចប្រើប្រាស់ file system ប្រភេទ exFAT ដែលអាចធ្វើការ read/write មិនថានៅក្នុង OS X ឫក៏ Windows នោះឡើយ។ លោកអ្នកនឹងត្រូវធ្វើការ format នៅក្នុង Windows ដើម្បីឲ្យ Drive អាចដំណើរការបានល្អនៅលើប្រព័ន្ធប្រតិបត្តិការ (platform) ទាំងពីរ ។

គួររំឮកផងដែរថា ការ format នឹងធ្វើឲ្យ file ឯកសារផ្សេងៗរបស់លោកអ្នកនៅក្នុង USB Drive នោះបាត់បង់ ដូចនេះ សូមធ្វើការ backup ទុក មុននឹងដំណើរការ។
