កម្មវិធីផែនទីពិសេសៗប្រើប្រាស់ដោយពុំចាំបាច់អ៊ីនធើណេតសំរាប់ Android
ផែនទីពិតជាសំខាន់ណាស់សំរាប់ការធ្វើដំនើរកំសាន្ត
ការស្វែងរកផ្លូវ ឬទៅកន្លែងណាដែលយើងពុំចាំផ្លូវច្បាស់
ពីមុនជាធម្មតាគេប្រើប្រាស់ផែនទីក្រដាសប៉ុន្តែបច្ជុប្បន្ននេះ
បច្ចេកវិទ្យាកាន់តែងាយស្រួលដោយយើងអាចធ្វើការដោនឡូតបានជាមួយ
កម្មវិធីផែនទីដែលប្រើប្រាស់បាននៅក្នុងទូរស័ព្ទដៃរបស់យើងបាន
ដូចនេះកាន់តែងាយក្នុងការចល័តតាមខ្លួនជានិច្ច
ប៉ុន្តែអ្នកត្រូវគិតដល់អ៊ីនធើណេតជាធំ
ព្រោះកម្មវិធីផែនទីមួយចំនួនធំត្រូវការអ៊ីនធើណេតជាចំបង
ជាពិសេសនៅពេលដែលយើងធ្វើដំនើរកំសាន្តទៅកាន់តំបន់ដែលគ្មានសេវា
អ៊ីនធើណេត
សំរាប់កម្មវិធីផែនទីដែលត្រូវការអ៊ីនធើណេតគឺពុំអាចប្រើប្រាស់
បានទេ
កុំបារម្មណ៍អីឥលូវនេះយើងនិងណែនាំកម្មវិធីផែនទីដែលពុំចាំបាច់
អ៊ីនធើណេតសំរាប់ប្រព័ន្ធប្រតិបត្តិការ Android។
កម្មវិធី MAP.ME Lite គឺពិតជាអស្ចារ្យ ដែលមានការផ្តល់ពត៌មាននៃគោលដៅបានច្បាស់លាស់ មានភាពលម្អិតងាយស្រួលក្នុងការប្រើប្រាស់។
កម្មវិធី GPS Navigation & Maps by Sygic
នេះក៏មិនចាញ់កម្មវិធីមុន
ដែលមានចំនួនអ្នកប្រើប្រាស់ច្រើននិងជាប្រភេទ Offline ដូចគ្នា។
កម្មវិធី OsmAnd Maps & Navigation
នេះមានការឌីហ្សាញមើលទៅគួរឲ្យទាក់ទាញជាងកម្មផែនទីដទៃទៀត
ជាមួយនិងការកំណត់គោលដៅបានច្បាស់ល្អដែរ។
កម្មវិធី Maverick:
GPS Navigation នេះគឺមានអត្ថប្រយោជន៍សំរាប់ការកំសាន្តឡើងភ្នំ
ការចុះទូក និងដំណើរកំសាន្តផ្សេងៗនៅតំបន់ដាច់ស្រយ៉ាល
ដែលគ្មានអ៊ីនធើណេតអាចប្រើប្រាស់បាន។
ជាមួយនឹងកម្មវិធី MapFactor: GPS Navigation ចុងក្រោយនេះ
គឺជាគូប្រជែងរបស់កម្មវិធីផែនទី Sygic
ដែលមានចំនួនអ្នកប្រើប្រាស់ច្រើនគួរសម
ជាមួយនឹងបច្ចេកវិទ្យាខ្ពស់ដែលអ្នកមិនបារម្មណ៍ពីការវង្វេងផ្លូវ
ទៀតនោះទេ។
សំរាប់កម្មវិធីខាងលើនេះមានខ្លះតំរូវឲ្យអ្នកធ្វើការប្រើប្រាស់អ៊ីនធើណេត
នៅពេលដែលដោនឡូតយកកម្មវិធីនេះ
និងពេលដែលដោនឡូតផែនទីរបស់ប្រទេសនីមួយៗតែប៉ុណ្ណោះ
បន្ទាប់យើងអាចប្រើប្រាស់កម្មវិធីទាំងនេះដោយពុំចាំភ្ជាប់ទៅកាន់
អ៊ីនធើណេតជាប់នោះទេ។






0 comments:
Post a Comment