Fleaksy ក្ដារចុចដ៏ល្អបំផុតដែលអ្នកទាំងអស់គ្នាគប្បីប្រើប្រាស់! (ទាញយកដោយសេរី)
កម្មវិធីក្ដារចុចសម្រាប់ស្មាតហ្វូន ក៏ដូចជាថេប្លេតដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ត្រូវបានដាក់ប្រកួតប្រជែងយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងទីផ្សារអេឡិចត្រូនិច Play Store
របស់ Google ដែលខ្លះជាកម្មវិធីទិញ
និងខ្លះទាញយកបានដោយសេរីមិនគិតប្រាក់។
ក្នុងនោះកម្មវិធីក្ដារចុចល្បីៗភាគច្រើនគឺត្រូវបានដាក់លក់
ហើយក៏មានជំនាន់ Free ផងដែរ
តែអ្នកប្រើប្រាស់មិនអាចប្រើមុខងារទាំងអស់ដែលមាននៅលើកម្មវិធី
បាននោះទេ ក៏ដូចជាពេលវេលាប្រើប្រាស់មានកំនត់ជាដើម
ដូច្នេះអ្នកតម្រូវអោយធ្វើការទាញយកកម្មវិធីទាំងនោះចេញពី
គេហទំព័រ
ឬតាមវិធីសាស្ត្រដែលអ្នកអាចធ្វើទៅបានដើម្បីប្រើប្រាស់កម្មវិធី
ជាជំនាន់ Pro Version ឬកម្មវិធីដែលគេដាក់លក់ តែត្រូវបាន Hack យកមកប្រើប្រាស់ដោយសេរីមិនគិតប្រាក់។
សម្រាប់ពេលនេះ Cambo Report
សូមណែនាំកម្មវិធីក្ដារចុចដ៏ល្បីមួយជាដៃគូប្រកួតប្រជែងយ៉ាងស្វិត
ស្វាញនឹងកម្មវិធីដទៃនោះគឺ Fleksy Keyboard
+ Emoji
ត្រូវបានផលិតឡើងក្រោមស្នាដៃរបស់ក្រុមអ្នកសរសេរកូដកម្មវិធី
Fleksy Productivity ដែលវាមានដាក់លក់នៅក្នុង Play Store តម្លៃ 1.99$
ជាជំនាន់ Pro អាចប្រើប្រាស់បានគ្រប់មុខងារទាំងអស់។ កម្មវិធី Fleksy
នេះត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីក្ដារចុចដែលមានល្បឿនលឿន
ជាងគេបំផុតក្នុងពិភពលោក
ព្រោះអ្នកប្រើប្រាស់អាចវាយអក្សរបានយ៉ាងលឿនទៅតាមការចង់បានតាម
ភាសា ពុំមានការរអាក់រអួលឡើយ
ហើយវាក៏ធ្លាប់បានជាប់ជាកម្មវិធីពិសេសរបស់ GUINNESS
ពិភពលោកទៀតផង ដោយសារតែសមត្ថភាព
និងលក្ខណៈសម្បត្តិដ៏ពិសេសរបស់វាជាច្រើន។
លក្ខណៈលេចធ្លោផ្សេងទៀតរបស់ Fleksy គឺវាមាន icon ប្រភេទ Emoji
ស្រស់ស្អាតយ៉ាងច្រើនបែបច្រើនយ៉ាងលើសពី 700 ឯណោះ
ដែលអ្នកអាចរីករាយផ្ញើរទៅកាន់មិត្តភក្ដិ បងប្អូន
និងមនុស្សជាទីស្រលាញ់បានយ៉ាងសំបូរបែបធានាថាអ្នកនឹងពេញចិត្ត
100%។ អ្នកក៏អាចធ្វើការកែប្រែពណ៌របស់ Theme
ស្រស់ស្អាតជាច្រើនពណ៌
ញាំងអោយអ្នកពេញចិត្តជាមួយនឹងការវាយអក្សរនៅលើអេក្រង់ស្មាតហ្វូន
និងថេប្លេតរបស់អ្នក
ហើយរាល់ពាក្យដែលអ្នកវាយខុសទាំងអស់នឹងត្រូវធ្វើការកែប្រែអោយ
បានត្រឹមត្រូវវិញដោយស្វ័យប្រវត្តិជាមួយមុខងារ Autocorrect និង
Words Prediction អំឡុងពេលអ្នកកំពុងវាយអក្ស។ ថែមលើសពីនេះអ្នកក៏អាចជ្រើសរើស Layout ដូចជា QWERTY, AZERTY, QWERTZ, DVORAK, COLEMAK និង FLEKSY ជាដើម។
ខេមបូរីផត សូមធ្វើការណែនាំកម្មវិធីក្ដារចុចដ៏វិសេសនេះទៅដល់ប្រិយមិត្តទាំងអស់គប្បី Download
ហើយតម្លើងនៅលើម៉ាស៊ីនទូរស័ព្ទ និងថេប្លេតរបស់អ្នកទាំងអស់គ្នា
ព្រោះវាមានគុណសម្បត្តិច្រើន ងាយស្រួល ស្រស់ស្អាត
និងចំនេញពេលវេលារបស់អ្នកច្រើន ហើយថែមទាំងមាន icon emoji
យ៉ាងច្រើនប្រភេទបំផុត។
ដូចនេះបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍អាចទាញយកបានដោយ
ចំនាយប្រាក់ 1.99$ ប៉ុណ្ណោះក្នុង Play Store តាមរយៈប៊ូតុងខាងក្រោម។
តែបើអ្នកទាំងអស់គ្នាមិនចង់ចំនាយប្រាក់
អ្នកក៏អាចទាញយកកម្មវិធីនេះដោយសេរីមិនគិតប្រាក់ពី Cambo Report
តាមរយៈ Link ខាងក្រោម៖
សូមចុចប៊ូតុង Download Now ពណ៌ទឹកក្រូចនៅផ្នែកខាងស្ដាំ
ហើយសូមរក្សាទុក File កម្មវិធីនេះនៅក្នុងកុំព្យូទ័រ
ឬម៉ាស៊ីនរបស់អ្នក បន្ទាប់មកអ្នកអាចតម្លើងកម្មវិធីនេះតាមក្រោយ។





0 comments:
Post a Comment