ការសិក្សាភាសាកូរ៉េកាន់តែមានភាពងាយស្រួលជាមួយ វចនានុក្រមជំនាន់ថ្មី (កូរ៉េ-អង់គ្លេស-ខ្មែរ)
សព្វថ្ងៃនេះ ការសិក្សាភាសាបរទេសពិតជាមានភាពចាំបាច់ខ្លាំងណាស់
សម្រាប់សិស្សានុសិស្ស និង និស្សិត
ក្នុងការប្រាស្រ័យទាក់ទងជាមួយជនជាតិបរទេស និងសំខាន់បំផុតនោះ
គឺមានអត្ថិភាព ក្នុងការស្វែងរកការងារធ្វើ
ជាមួយនឹងប្រាក់ខែខ្ពស់។
ការសិក្សាភាសាអង់គ្លេសនាពេលបច្ចុប្បន្ននេះ
ក្លាយជារឿងធម្មតាទៅហើយ ព្រោះមនុស្សជាច្រើនសិក្សាវាជាប្រចាំ
មិនតែប៉ុណ្ណោះ វាក៏ជាភាសាសំខាន់មួយ
ដែលកម្មវិធីសិក្សារបស់ក្រសួងអប់រំកម្ពុជាយើង បានបញ្ចូលវា
ទៅក្នុងកំរិតសិក្សាថ្នាក់វិទ្យាល័យ។
ក្រៅពីភាសាអង់គ្លេសហើយ យើងសង្កេតឃើញថាមាន ភាសាជាច្រើន ដែលសិស្ស
និស្សិតខ្មែរយើងរៀនផងដែរ ដូចជាភាសាចិន កូរ៉េ ជប៉ុន និង
ថៃជាដើម។ ក្នុងនោះដែរ យើងសម្គាល់ឃើញថា ការសិក្សាភាសាកូរ៉េ
មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
ដោយអ្នកសិក្សាភាគច្រើនអាចជា សិស្សានុសិស្ស និស្សិត និងខ្លះទៀត
អាចជាប្រជាពលរដ្ឋខ្មែរ ដែលមានបំនងចង់ទៅរកការងារធ្វើនៅកូរ៉េ។
ដូចនេះដើម្បី ជួយជំរុញឲការសិក្សាភាសាកូរ៉េ ឲកាន់តែប្រសើរឡើង
ថ្ងៃនេះ ខេមបូនឹងលើកយកនូវវចនានុក្រមជំនាន់ថ្មី ដែលមាន ដល់ទៅ
3ភាសាបញ្ចូលគ្នាឯណោះ ដូចជា កូរ៉េ អង់គ្លេស និង ខ្មែរ។
វចនានុក្រមមួយនេះ
ពិតជាមានអាចជួយនូវការសិក្សារបស់អ្នកបានល្អមួយកម្រិតទៀត
វាមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ និង
មិនត្រឹមតែពលរដ្ឋខ្មែរ បុណ្ណោះទេដែលអាចប្រើវាសម្រាប់
សិក្សាភាសាកូរ៉េបាន ជនជាតិបរទេសក៏អាច ប្រើវាបានដែរ
ព្រោះវាមានបញ្ចូលជាភាសាអង់គ្លេសស្រាប់។
លក្ខណៈពិសេសរបស់វចនានុក្រមជំនាន់ថ្មីមួយនេះមានដូចជា៖
- អាចប្រើជាលក្ខណៈ Offline ដែលមានភាសាបី រួមបញ្ចូលគ្នាតែមួយ
- សរុបទៅ អាចមានពាក្យអាចលើសពី 43000 ពាក្យ
- ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកពាក្យ និងផ្លាស់ប្តូរភាសា
- មានសុភាសិតគន្លឹះរបស់កូរ៉េដល់ទៅ 50
- មានព្យញ្ជនៈ និងស្រៈ របស់ភាសាខ្មែរ និងកូរ៉េ
- មានសម្លេងជាភាសាកូរ៉េ នៅពេលបកប្រែ ខ្មែរ -> កូរ៉េ
- មាន Interface ស្រស់ស្អាត
សរុបទៅ វចនានុក្រមមួយនេះ
ពិតជាមានគុណសម្បត្តិច្រើនសម្រាប់អ្នកសិក្សាភាសាកូរ៉េ
វាពិតជាជួយជំរុញការសិក្សារបស់យើងឲកាន់តែល្អប្រសើរជាងមុន ។
សំខាន់ជាងនេះទៅទៀត វចនានុក្រមជំនាន់ថ្មីនេះ
វាជាស្នាដៃកូនខ្មែរ ដែលសិក្សាភាសាកូរ៉េ
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
យើងអាចគាំទ្រស្នាដៃរបស់កូនខ្មែរ ដោយគ្រាន់តែ ចុចទីនេះ សម្រាប់ទាញយកកម្មវិធីនេះ មកតម្លើងលើឧបករណ៍ Android របស់អ្នក ដោយឥតគិតថ្លៃ ។
បញ្ជាក់៖ កម្មវិធីវចនានុក្រមមួយនេះដំនើរការ បានតែនៅលើ Android ប៉ុណ្ណោះ ហើយយើងសង្ឃឹមថាវានឹងអាចមាននៅក្នង iOS ក្នុងពេលឆាប់ៗ។




0 comments:
Post a Comment