កម្មវិធី SpinMe Alarm Clock ធានា​ថា​នឹង​ធ្វើ​អោយ​អ្នក​ភ្ញាក់​ពី​គេង​បាន​ទៀងទាត់បំផុត

ធ្លាប់ទេនៅពេលអ្នកដាក់ម៉ោងរោទិ៍នៅពេលព្រឹក ហើយ​នៅ​តែ​មិន​ទាន់​ចង់​ភ្ញាក់​ងើប​ចេញ​ពី​គ្រែ​គេង​របស់​អ្នក? រឿង​នេះ​បាន​កើត​ឡើង​យ៉ាង​ច្រើន​លើក​ច្រើន​សារ​ណាស់​សម្រាប់​មនុស្ស​ទូទាំង​ ពិភព​លោក។ ឧទាហរណ៍ កាល​ណា​ពួក​គេ​ចង់​ភ្ញាក់​ពី​គេង​ម៉ោង 6 ព្រឹក​គេ​អាច​នឹង​ភ្ញាក់​ម៉ោង 6:10 ឬ 6:20 នាទី​វិញ​ដោយសារ​តែ​នៅ​ងងុយ​គេង​នេះ​សម្រាប់​មនុស្ស​ខ្ជិល តែ​បើ​អ្នក​ឧស្សាហ៍​វិញ​ប្រាកដ​ជា​ភ្ញាក់​ទៅ​តាម​ពេល​វេលា ដូច្នេះ​សម្រាប់​អ្នក​ដែល​ដឹង​ថា​ខ្លួន​ខ្ជិល​ហើយ​ងើប​មិន​ទាន់​ពេល​វេលា​ ដូច​ម៉ោង​ដែល​រោទិ៍​មិន​ថា​តាម​រយៈ​ស្មាតហ្វូន ថេប្លេត ឬ​នាឡិកា​នោះ អ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី SpinMe Alarm Clock បាន​ ធានា​ថា​អ្នក​នឹង​ភ្ញាក់​ពី​ដំនេក​បាន​ទៀត​ទាត់​តែ​ម្ដង ដោយសារ​តែ​លក្ខណៈ​សម្បត្តិ​ពិសេសៗ​របស់​វា។
SpineMe Alarm Clock គឺជាកម្មវិធីម៉ោង​រោទិ៍​មួយ​ដូច​ទៅ​នឹង​កម្មវិធី Alarm Clock ដែល​មាន​ស្រាប់​នៅ​លើ​ស្មាតហ្វូន ឬ​ថេប្លេត​ដំណើរ​ការ​ដោយ Android របស់​អ្នក​រួច​ជា​ស្រេច តែ​អ្វី​ដែល​ខុស​ប្លែក​ពី​កម្មវិធី Alarm Clock ធម្មតា​នោះ​គឺ​វា​នឹង​ធ្វើ​អោយ​អ្នក​ងើប​ពី​គេង​បាន​ភ្លាមៗ​តែ​ម្ដង​ដោយ​ពុំ ​ចាំបាច់​រង់ចាំ​យូរ ព្រោះ​កម្មវិធី​នេះ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ផ្ចិត​ផ្ចង់​បំផុត ដើម្បី​ដាស់​អោយ​អ្នក​គេង​ទ្រមក់​ងើប​ឡើង​នៅ​ពេល​ម៉ោង​ចាប់​ផ្ដើម​រោទិ៍។
អ្នកប្រហែលជាឆ្ងល់ហើយថាតើវាមានសមត្ថភាព​ពិសេស​អ្វី​ខ្លះ​ទៅ? ចម្លើយ​គឺ​នៅ​ពេល​ម៉ោង​រោទិ៍​ភ្លាម​អ្នក​តម្រូវ​អោយ​ដាក់​មេដៃ​ទាំង 2 ទៅ​លើ​អេក្រង់​ស្មាតហ្វូន និង​ថេប្លេត​របស់​អ្នក​ហើយ​ងើប​ឈរ ដោយ​ដាក់​អោយ​ម៉ាស៊ីន​អ្នក​ផ្ដេក បន្ទាប់​មក​អ្នក​តម្រូវ​អោយ​បង្វិល​ខ្លួន​ទៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង 1 ទៅ 2 ជុំ បើ​អ្នក​មិន​ធ្វើ​តាម​នោះ​ទេ​ម៉ោង​នឹង​បន្ត​រោទិ៍​រហូត​គ្មាន​ឈប់​ឡើយ បើ​ទោះ​បី​ជា​អ្នក​ចុច​ប៊ូតុង​បន្ថយ​សម្លេង ក៏​វា​នឹង​បញ្ជា​អោយ​សម្លេង​ឡើង​មក​វិញ​ដដែល ដែល​ធ្វើ​អោយ​អ្នក​ធ្វើ​តាម​តម្រូវ​ការ​របស់​កម្មវិធី​រហូត​សម្លេង​ម៉ោង​ឈប់ ​រោទិ៍​ត្រូវ​បាន​បញ្ឈប់។ ជាង​នេះ​ទៅ​ទៀត​អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សម្លេង​ម៉ោង​រោទិ៍​ជា​ច្រើន ​ប្រភេទ​ដែល​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី និង​ដាក់​អោយ​វា​ញ័រ ឬ​មិន​ញ័រ​ទៅ​តាម​ការ​ចង់​បាន​ជាមួយ Interface ស្រស់​ស្អាត​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។
អ្នកប្រាកដជាមិនជឿឡើយអំពីសមត្ថភាព​ពិសេស​របស់​កម្មវិធី​នេះ ដូច្នេះ​បើ​អ្នក​ធ្លាប់​តែ​គេង​ទ្រមក់​ហើយ​ពុំ​មាន​កម្មវិធី​ម៉ោង​រោទិ៍​ណា​ អាច​ដាស់​អោយ​អ្នក​ងើប​ចេញ​ពី​គ្រែ​នោះ អ្នក​គប្បី​សាក​ល្បង​ប្រើ​ប្រាស់​កម្មវិធី​មួយ​នេះ អ្នក​នឹង​ដឹង​ថា​វា​យ៉ាង​ណា។ បើ​អ្នក​ចង់​យក​ឈ្នះ​វា​សូម​កុំ​បិទ​ទូរស័ព្ទ​អោយ​សោះ ពេល​នោះ​អ្នក​នឹង​ដឹង​ថា​មួយ​ណា​ខ្លាំង​ជាង​មួយ​ណា​ជាក់​ជា​មិន​ខាន ហើយ​បើ​កម្មវិធី​នេះ​ពុំ​អាច​ដាស់​អ្នក​អោយ​ភ្ញាក់​ពី​គេង​បាន​នោះ មាន​ន័យ​ថា​ប្រហែល​ជា​គ្មាន​កម្មវិធី Alarm Clock ណា​អាច​ជួយ​អ្នក​បាន​ឡើយ។
អញ្ចឹងបើចង់ដឹងថាកម្មវិធីនេះឡូយ និង​អស្ចារ្យ​ត្រង់​ណា​ខ្លះ​នោះ​អ្នក​អាច​សាក​ល្បង​ប្រើ​ប្រាស់​វា​បាន​ដោយ​ សេរី​មិន​គិត​ប្រាក់ ដោយ​ទាញ​យក​ចេញ​ពី​ទីផ្សារ​អេឡិច​ត្រូនិច Play Store ដោយ​ស្វែង​រក​ពាក្យ​ថា SpinMe Alarm Clock ឬ​ចុច​ប៊ូតុង​ខាង​ក្រោម។

0 comments:

Post a Comment