អ្នកអាច​ធ្វើ​ការ​បង្ហោះ​វីដេអូ​ខ្លីៗ​ដែល​មាន​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ជា​មួយ​កម្មវិធី​ Vine​ បាន​ហើយ

កម្មវិធី Vine គឺជាកម្មវិធីមួយដែលមានលក្ខណៈពិសេស សំរាប់ឲ្យអ្នកប្រើប្រាស់​អាច​ធ្វើ​ការ​ថត​ជា​វីដេអូ​ខ្លីៗ​ រួច​ធ្វើ​ការ​បង្ហោះ ​ហើយ​អ្នក​អាច​ធ្វើ​ការ​ Following អ្នក​ដែល​ស្គាល់​បាន​ថែម​ទៀត​ផង។​ ជា​មួយ​កម្មវិធី​ Vine​ នេះ​ទើប​តែ​បាន​បើក​ឲ្យ​ធ្វើ​ការ​អាប់​ដេត​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​ Version 2.5.0 កាល​ពី​ម្សិល​មិញ​នេះ​ សំរាប់​ទូរស័ព្ទ​ដែល​ដំនើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ។ ឥលូវ​នេះ​អ្នក​ប្រើប្រាស់​កម្មវីធី​ Vine​ អាច​ធ្វើ​ការ​អាប់​ឡូត​វីដេអូខ្លី​ៗ​ដែល​យើង​បាន​ថត​រួច​នៅ​ក្នុង​ iDevice របស់​យើង​បាន​នៅ​លើ​កម្មវិធី​មួយ​នេះ។​ សំរាប់​ iDevice របស់​អ្នក​ដែល​មិន​ទាន់​មាន​កម្មវិធី​នេះ​អាច​ធ្វើ​ការ​ដោន​ឡូត​បាន​ ដោយ​គ្រាន់​តែ​ចុច​ពាក្យ​ដោន​ឡូត​ខាង​ក្រោម ៖
បញ្ជាក់ ៖ ការអាប់ដេត ឬការដោនឡូតយកកម្មវិធី Vine នៅក្នុងអត្ថបទនេះ​ គឺ​សំដៅលើ​ iOS​ តែ​ប៉ុណ្ណោះ ​រី​ឯ​សំរាប់​ Android​ វិញ​គឺ​មិន​ទាន់​មាន​ការ​អាប់ដេត​ថ្មី​បែប​នេះ​នៅ​ឡើយ​ទេ។
បន្ថែមទៀតថាកម្មវិធី Vine នេះបានដាក់ឲ្យធ្វើការដោនឡូតយក​មក​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​​ 24​ខែ​មករា​ឆ្នាំ ​មុន​ ហើយ​កម្មវិធី​នេះ​គឺ​ជា​ដៃគូរ​ប្រកួត​ប្រជែង​នឹង​កម្មវិធី​ Instagram ។ បន្ត​ទៀត​ថា​កម្មវិធី​ Vine​ នេះ​មាន​ចំនួន​អ្នក​ប្រើប្រាស់​ច្រើន​ជាង​ 100លាន​គណនី​នៃ​ចំនួន​អ្នក​ ប្រើប្រាស់​សព្វ​ថ្ងៃ ។

0 comments:

Post a Comment