How To Find Someones IP Address On Facebook
How To Find Someones IP Address On Facebook
បាទសួរស្ដី ! ដោយសារតែថ្ងៃមុនខ្ញុំបានសរសេរជា សំនួរមួយចូលទៅក្នុងក្រុមចែក
បាទសួរស្ដី ! ដោយសារតែថ្ងៃមុនខ្ញុំបានសរសេរជា សំនួរមួយចូលទៅក្នុងក្រុមចែក
គ្នានិយាយ IT តែអត់មានអ្នកណាមានជា ចម្លើយឲ្យខ្ញុំសោះហេតុដូចនេះហើយទើបខ្ញុំ
សំរេចចិត្តសរសេរនូវ អត្ថបទនេះឡើង។ ជាការពិតណាស់ការលេង ជជែកគ្នាតាម
Facebook គឺមានភាពងាយស្រួល ក្នុងការទំនាក់ទំនងគ្នា ទៅវិញទៅមកតែវាក៏មានផល
អាក្រក់ផងដែរចំពោះ យើងដូចជាពេលខ្លះយើងអាចជួបប្រទះ នូវគណនីក្លែងក្លាយមួយ
ចំនួនដែលបន្លំធ្វើជាមិត្តប្រុស/ស្រី ឫ គ្រុមគ្រួរសារបស់យើងក្នុង គោលបំណងធ្វើជាភ្លេច
លេខសំងាត់កាតធានាគាដើប្បី សុំយកលេខសំងាត់ ឫ លេខផ្សេងៗ ដែលអាចដកយក
ប្រាក់របស់យើងបាន។
តើយើងមានវិធីណាដែលអាច ជួយស្វែងរកលេខអាយភី ( IP Address ) ដើម្បីរកទីតាំង
ជាក់លាក់របស់ម្ចាស់គណនីនោះ ?
តោះចូលស៊ងយើងហើយកុំឲ្យ និយាយបូរបាច់យូរ មើលរបៀបស្វែងរក អាយភីក្នុង
Facebook ខាងក្រោមនេះ ៖
ដើម្បីធ្វើគឺយើងអាចប្រើប្រាស់ខំមិន "netstat" ដែលមាននៅក្នុងវិនដូរស្រាប់។ ប្រសិនបើ
អ្នកចង់ដឹងអំពីទីកន្លែងពិតប្រាកដ របស់ម្ចាស់គណនី Facebook, Orkut ឫ សេវាកម្ម
ផ្សេងៗដែលអាចជជែកគ្នាបាន (any chat service) គឺវាមានតែវិធីមួយ ប៉ុណ្ណោះដោយ
គ្រាន់តែអញ្ជើញ (invite) ឫ ping គាត់ដើម្បីមក ជជែកជាមួយយើង ក្នុងកំឡុងពេលដែល
ជជែកផ្ទាំងសន្ទនាត្រូវបានបើក លោកអ្នក ត្រូវចូលទៅក្នុង start => run => type cmd ។
ចំណាំ ៖ មុនពេលដែលលោកអ្នក ព្យាយាមធ្វើបែបនេះសូមឲ្យ ប្រាកដថាអ្នកបានបិទ
នូវរាល់ Tap ទាំងឡាយដែលមាននៅលើ Broswer និងមានតែ Tap Facebook តែមួយគត់
ដែលបានបើកហើយបើសិនជាអាច សូមអ្នកលុបនូវរាល់ប្រវត្តិ (History) និង កន្លែងលាក់
(Cache) ចេញពីក្នុង Browser កុំព្យូទ័ររបស់អ្នក ទាំងអស់ដើម្បីប្រព័ន្ធ ងាយស្រួលស្វែងរក លេខអាយភី។
នៅពេលដែល command prompt ត្រូវបានបើកសូមវាយ និង ធ្វើតាមរាល់ដំណាក់កាល
និមួយៗខាងក្រោមនេះ ៖
ដំណាក់កាលទីមួយ ៖ វាយ netstat -an បើសិនជាមិនដំណើរការ ឫ រកលេខអាយភីមិន
បានសូមវាយត្រឹមតែ netstat ទៅបានហើយ។ ^^
ខំមិននេះគឺសម្រាប់ធ្វើការចាប់យកនូវរាល់ទំនាក់ទំនងគ្នារបស់អាយភី ( IP Address)
ដំណាក់កាលទីពី ៖ គឺការរកស្លាកស្នាមរបស់ អ្នកប្រើប្រាស់អាយភីនោះ
(Trace that user using his IP address)
ដើម្បីធ្វើគឺយើងត្រូវប្រើប្រាស់ សេវាកម្មចាប់អាយភី (IP Tracer Service) សូមចូលទៅក្នុង
តំណរភ្ជាប់ ខាងក្រោមរួចបិទផ្ជាប់ (copy and past) លេខអាយភីដែលបាន ចូលទៅក្នុង
ប្រអប់ដែលនៅ ផ្នែកខាងលើខាងឆ្វេងដៃ, មើលរូប ៖
បន្ទាប់មកចុចសញ្ញាទៅ (GO) វានិងបង្ហាញនៅទីតាំងរបស់ម្ចាស់គណនីនោះដូច
រូបខាងក្រោម។ :P
មិនតែប៉ុណ្ណោះវាថែមទាំង បង្ហាញអ្នកនូវពត៌មាន លំអិតអំពីអ្នកប្រើប្រាស់ថែមទៀតផង,
តើគេប្រើប្រាស់ ISP របស់សេវាកម្មមួយណា ? អូ! ISP ក្រុមហ៊ុនស្មាតតើ។ xD
បាទអស់ហើយ នេះចាត់ទុកថាជាវិធីល្អមួយដែរសម្រាប់អ្នកទាំងអស់គ្នា,
អរគុណចំពោះការចូលមកទស្សនា, ហើយបើសិនជាអាចជួយ ច្រឡំដៃចុចឡែកភែកដ៏
កំសត់របស់ខ្ញុំមួយផង គ្រាន់មានកំលាំងចិត្តសរសេរតទឿត។ ^^







0 comments:
Post a Comment