ប្រលង​​យក​សញ្ញា​បត្រ Microsoft 74-409 ដោយ​ឥត​គិត​ថ្លៃ

Microsoft Corperation គឺ​ជា​ក្រុមហ៊ុន​ដ៏​ធំ​ និង​ល្បី​ល្បាញ​មួយ​ខាងផ្នែក​ផលិត Software និងឧបករណ៍លេង Game Xbox ដែល​អ្នក​ណាៗក៏បានស្គាល់ដែរ ពិសេស​គឺ​តាមរយៈប្រព័ន្ធប្រតិបត្តិការណ័ Windows នេះតែម្តង។ ក្រុមហ៊ុន Microsoft ក៏​បាន​ផ្តល់​ឱកាស​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ទូ​ទាំង​ពិភពលោក​ ធ្វើ​ការ​ប្រលង​ដើម្បី​បញ្ជាក់សមត្ថភាព​ជំនាញ ក៏ដូចជា​ទទួល​បានសញ្ញាបត្រ​សម្រាប់​ប្រើ​ប្រាស់ក្នុងការស្វែង​រក​ការងារ​ ធ្វើជា​ដើម ផងដែរ។ សម្រាប់​អ្នក IT ពិសេស​លោកអ្នក​ខាងផ្នែក Network ពិត​ជាចង់បាន និង​ស្គាល់យ៉ាងច្បាស់​ពី​តម្លៃ​នៃសញ្ញាបត្រនេះ​ជាក់ជាមិនខាន។
កន្លង​ទៅ​ថ្មីៗ ក្រុមហ៊ុន Microsoft បានផ្តល់ឱកាស​ដល់អ្នកប្រើប្រាស់​ទាំង​អស់ ក្នុងការ​ប្រលង​យក​សញ្ញា​បត្រ Microsoft 74-409 ដែលនិយាយអំពី Server Virtualization with Windows Server Hyper-V and System Center ដោយ​មិន​តម្រូវ​ឲ្យបង់​ប្រាក់​ឡើយ។ សញ្ញា​បត្រ 74-409 នេះ ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​លោកអ្នក​ដែល​ទទួលខុសត្រូវ ខាង​ផ្នែក​រចនា ធ្វើ​គម្រោង រៀបចំ ក៏ដូច​ជាថែទាំនូវ virtualization infrastructure។

ដោយ​សារចំនួន​មានកំណត់ សូមធ្វើការទាក់ទងសុំ Voucher ពីខាងក្រុមហ៊ុន និងធ្វើការកំណត់ថ្ងៃប្រលង​ឲ្យបានឆាប់រហ័សបំផុត។​
បញ្ជាក់៖ បើ​ទោះ​ជាលោកអ្នក​មាន Voucher ក៏​មិនអាច​ធានា​ថា​នឹង​អាច​ប្រលង​ដោយឥត​គិត​ថ្លៃ​បាន​ដែរ ដូចនេះ​អ្វី​ដែលសំខាន់​គឺ​ការកំណត់​ថ្ងៃ​ប្រលង។ គួរ​រំឮក​ផងដែរ​ថា ជា​ធម្មតា​ការ​ប្រលង​សញ្ញា​បត្រ Microsoft 74-409 នេះ​មាន​តម្លៃ $80 USD បើ​យោង​តាមតម្លៃ​ក្នុង​គេហទំព័រ Prometric.com និងមាន​តម្លៃ $150 USD បើយោងតាម​គេហទំព័រ virtualizationsquared.com។
លោកអ្នកអាចធ្វើ​ការ​ស្នើសុំ Voucher បាន​នៅ ​ទីនេះ ហើយ លោក​អ្នក​អាច​ធ្វើ​ការចុះ​ឈ្មោះ​ប្រលង​បាន​នៅ​ ទីនេះ
ចំពោះ​ការប្រលងនិង Vouchers នេះ​ គឺ​មានសុពលភាព​​ដល់​ថ្ងៃ​ទី 30 មិថុនា(June), 2014 ។ សូមចុច​មើល Terms and Conditions សម្រាប់ព័ត៌មាន​បន្ថែមទៀត។
ខាង​ក្រោម​នេះ គឺ​ជា​ទីតាំង​របស់​គ្រឹះ​ស្ថាន​ក្នុង​ប្រទេសមូយ​ចំនួន ដែល​លោកអ្នក​អាច​ធ្វើ​ការ​ជ្រើស​រើស​ក្នុង​ការប្រលងបាន ។
Microsoft_exam_centers_kh
សូមឲ្យ​សំណាង​ល្អ​ក្នុង​ការ​ប្រលង​របស់​លោក​អ្នក។ ;)

1 comments:

  1. driver HP 101
    http://h20565.www2.hp.com/portal/site/hpsc/public/psi/swdHome/?sp4ts.oid=503519

    ReplyDelete