ប្រលងយកសញ្ញាបត្រ Microsoft 74-409 ដោយឥតគិតថ្លៃ
Microsoft Corperation គឺជាក្រុមហ៊ុនដ៏ធំ និងល្បីល្បាញមួយខាងផ្នែកផលិត Software និងឧបករណ៍លេង Game Xbox ដែលអ្នកណាៗក៏បានស្គាល់ដែរ ពិសេសគឺតាមរយៈប្រព័ន្ធប្រតិបត្តិការណ័ Windows នេះតែម្តង។ ក្រុមហ៊ុន Microsoft ក៏បានផ្តល់ឱកាសដល់អ្នកប្រើប្រាស់ទាំងអស់ទូទាំងពិភពលោក ធ្វើការប្រលងដើម្បីបញ្ជាក់សមត្ថភាពជំនាញ ក៏ដូចជាទទួលបានសញ្ញាបត្រសម្រាប់ប្រើប្រាស់ក្នុងការស្វែងរកការងារ ធ្វើជាដើម ផងដែរ។ សម្រាប់អ្នក IT ពិសេសលោកអ្នកខាងផ្នែក Network ពិតជាចង់បាន និងស្គាល់យ៉ាងច្បាស់ពីតម្លៃនៃសញ្ញាបត្រនេះជាក់ជាមិនខាន។
កន្លងទៅថ្មីៗ ក្រុមហ៊ុន Microsoft បានផ្តល់ឱកាសដល់អ្នកប្រើប្រាស់ទាំងអស់ ក្នុងការប្រលងយកសញ្ញាបត្រ Microsoft 74-409 ដែលនិយាយអំពី Server Virtualization with Windows Server Hyper-V and System Center ដោយមិនតម្រូវឲ្យបង់ប្រាក់ឡើយ។ សញ្ញាបត្រ 74-409 នេះ ពិតជាមានសារៈសំខាន់សម្រាប់លោកអ្នកដែលទទួលខុសត្រូវ ខាងផ្នែករចនា ធ្វើគម្រោង រៀបចំ ក៏ដូចជាថែទាំនូវ virtualization infrastructure។
ដោយសារចំនួនមានកំណត់ សូមធ្វើការទាក់ទងសុំ Voucher ពីខាងក្រុមហ៊ុន និងធ្វើការកំណត់ថ្ងៃប្រលងឲ្យបានឆាប់រហ័សបំផុត។
បញ្ជាក់៖ បើទោះជាលោកអ្នកមាន Voucher ក៏មិនអាចធានាថានឹងអាចប្រលងដោយឥតគិតថ្លៃបានដែរ ដូចនេះអ្វីដែលសំខាន់គឺការកំណត់ថ្ងៃប្រលង។ គួររំឮកផងដែរថា ជាធម្មតាការប្រលងសញ្ញាបត្រ Microsoft 74-409 នេះមានតម្លៃ $80 USD បើយោងតាមតម្លៃក្នុងគេហទំព័រ Prometric.com និងមានតម្លៃ $150 USD បើយោងតាមគេហទំព័រ virtualizationsquared.com។
លោកអ្នកអាចធ្វើការស្នើសុំ Voucher បាននៅ ទីនេះ ហើយ លោកអ្នកអាចធ្វើការចុះឈ្មោះប្រលងបាននៅ ទីនេះ ។
ចំពោះការប្រលងនិង Vouchers នេះ គឺមានសុពលភាពដល់ថ្ងៃទី 30 មិថុនា(June), 2014 ។ សូមចុចមើល Terms and Conditions សម្រាប់ព័ត៌មានបន្ថែមទៀត។
ខាងក្រោមនេះ គឺជាទីតាំងរបស់គ្រឹះស្ថានក្នុងប្រទេសមូយចំនួន ដែលលោកអ្នកអាចធ្វើការជ្រើសរើសក្នុងការប្រលងបាន ។

សូមឲ្យសំណាងល្អក្នុងការប្រលងរបស់លោកអ្នក។
driver HP 101
ReplyDeletehttp://h20565.www2.hp.com/portal/site/hpsc/public/psi/swdHome/?sp4ts.oid=503519