ដំណោះ​ស្រាយ​ពេល Add Contact ក្នុង Skype មិនបាន

Skype ជាសេវាកម្ម​ដែល​អាច​តេ និង​ផ្ញើសារ​​ឥត​គិតថ្លៃ ដ៏​​ពេញ​និយមមួយ​ក្នុង​ចំណោម​សេវា​កម្ម​ដទៃ​ទៀត ដូចជា Viber, Line ជាដើម ។ ជាទូទៅ​ការប្រើប្រាស់​ Skype មិនមាន​អ្វីពិបាក​ក្នុងការ​សិក្សា​ស្វែងយល់​ដើម្បី​ប្រើ​ប្រាស់​ឲ្យ​ងាយ​ ស្រួល​នោះទេ ។ ឧទាហរណ៍ដើម្បី Add Contact ជាមួយ​គណនី Skype ណាមួយ​លោកអ្នក​គ្រាន់​តែ​អនុវត្តន៍​តាម​លំនាំ​ខាងក្រោម​នេះ៖
skype-m copy
  • បើក​កម្មវិធី Skype​ ឲ្យ​ដំណើរការ
  • សូម​ចុច Mouse ស្តាំ (Right-click) នៅ​កន្លែង​ណាក៏បាន​នៅ​លើ​អេក្រង់ ដើម្បី​ឲ្យ​វាបង្ហាញ Option Bar
  • ចុចលើ Add Contact (មើល​រូប)
fa3281_a
  • វានឹង​បង្ហាញចេញ​នូវ​ផ្ទាំង ស្វែង​រក ដែល​អាច​ឲ្យ​អ្នក​វាយ​ឈ្មោះ​អ្នក​ដែល​ចង់ Add បាន
fa3281_b
  • សូម​វាយ​ឈ្មោះ ឬសារ​អេឡិចត្រូនិច (Email) ដែល​លោកអ្នក​ចង់​ស្វែងរក ហើយចុច Enter លើ Search icon
  • លោកអ្នក​នឹង​ឃើញ​ឈ្មោះ ដែល​លោកអ្នក​ចង់ Add
  • ចុចលើប៊ូតុង add to contacts ។ លោកអ្នក​ត្រូវ​ផ្ញើ​ សំណើ​សុំ​ ទៅ​កាន់​អ្នក​ដែល​ចង់ Add ហើយ​លោកអ្នក​ក៏អាច​សរសេរ​សារ​បង្ហាញ​ប្រាប់​មួយ​ចំនួន​ដែល​ឲ្យ​អ្នក​ភាគី​ ម្ខាង​ទៀត ងាយ​យល់ និង​អាច​ស្គាល់​ច្បាស់​ថា អ្នក​ជានរណា រួច​សូម​ចុច​លើ​ប៊ូតុង send ។
fa3281_c
ដូច​ការ​រៀប​រាប់​ខាងលើ​នេះ គ្រាន់​តែ​ជាវិធី ដ៏​ងាយ​ក្នុងការ Add Contact ចុះ​ប្រសិន​បើ​លោកអ្នក​មិនអាច Add Contact បាន​ដូច​ការ​ណែនាំ​ខាងលើ​នេះវិញ? ដំណោះស្រាយ​នៅតែ​មាន​ជាមួយ​សំបុកអាយធី សូម​លោកអ្នក​បន្ត​តាមដាន​ដូចខាងក្រោម ។

លោកអ្នក​នឹង​ទទួល​បាន​ផ្ទាំង​រូបភាព​ដូច​ខាងលើ ប្រសិន​បើ​លោកអ្នក​មិនអាច​ Add Contact បាន ។ បញ្ហា​នេះ​អាច​បណ្តាល​មកពី៖
  • លោកអ្នក​មិន​បាន​ភ្ជាប់​ជាមួយអ៊ីនធើណេត ប្រាកដមែន
  • អ៊ីនធើណេត​បាន​ភ្ជាប់ហើយ ដំណើរការ​ល្អ​ធម្មតា តែ​នៅតែ​មិនអាច Add បាន ។ វាបណ្តាល​មកពី Internet Explorer Browser មាន​បញ្ហា ដូចនេះ​ត្រូវ Reset Internet Explorer Settings ដើម្បីឲ្យ​ដំណើរ​ការ​ដូចធម្មតា​វិញ ។

គន្លឹះ Reset Internet Explorer Settings

ដំណើរ​ការ​ស្វ័យ​ប្រវត្តិ ដោយ​ប្រើ​កម្មវិធី​ជំនួយ Microsoft  Fixit ចុចទីនេះ ដើម្បី​ទាញយក ហើយ​ដំឡើង​តាម​ការ​ណែនាំ ។

0 comments:

Post a Comment