របៀបដំណើរការ Windows Software លើ OS X
ប្រព័ន្ធដំណើរប្រតិបត្តិការរបស់ Windows និង Macs ជាប្រព័ន្ធដែលពេញនិយម និងមានចំនួនអ្នកប្រើប្រាស់ច្រើនបំផុតនៅលើពិភពលោក ។ លោកអ្នកអាចជ្រើសរើសប្រព័ន្ធណាមួយក្នុងចំណោមប្រព័ន្ធទាំងពីរនេះ មកប្រើប្រាស់សម្រាប់បំពេញការងាររបស់លោកអ្នកប្រចាំថ្ងៃ ។ ថ្ងៃនេះសំបុកអាយធី សូមលើកយកគន្លឹះពីការប្រើប្រាស់កម្មវិធី និងតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ Mac (OS X) ដោយប្រើកម្មវិធីរបស់ Windows ។
បញ្ជាក់៖ គន្លឹះនេះអាចដំណើរការកម្មវិធីមួយចំនួន ប៉ុន្តែមិនគ្រប់ប្រភេទនៃកម្មវិធីរបស់ Windows នោះទេ

ដើម្បីអាចដំណើរការកម្មវិធី Widows (Software) លើ Mac OS X បាន លោកអ្នកត្រូវតំឡើងកម្មវិធីជំនួយណាមួយនៃកម្មវិធីខាងក្រោមនេះ៖
CrossOver បង្កើតដោយ Codeweavers
គឺជាកម្មវធីស្តង់ដារមួយ ដែលអាចឲ្យលោកអ្នកប្រើជាប្រភេទ សាកល្បង ឬទិញក្នុងតម្លៃ ៦០ ដុល្លារ ។ លោកអ្នកអាចប្រើកម្មវិធីដើម្បីដំណើរការកម្មវិធីនានារបស់ Windows នៅលើ Mac ឬសូម្បីតែកម្មវិធី Mac លើ Windows វិញក៏បានផងដែរ ។
CrossOver អាចប្រើក្នុងកំណែប្រែសាកល្បងត្រឹម ១៤ថ្ងៃ ។កម្មវិធីដែលអាចដំណើរការល្អ និងមានស្រាប់មកជាមួយនៅក្នុង CrossOver Software Installer នោះលោកអ្នកគ្រាន់តែជ្រើសរើស ហើយចុចតំឡើងគឺជាការស្រេច ។

WineBottler
ប្រសិនបើលោកអ្នកចង់ប្រើកម្មវិធី Windows ដែលដំណើរការលើ Mac រហូតនោះ ហើយមិនចង់ចំនាយប្រាក់ ៦០ ដុល្លារដើម្បីទិញCrossOver នោះទេ សូមសាកល្បងប្រើប្រាស់ WineBottler ដែលជាកម្មវិធីឥតគិតថ្លៃ និងប្រភេទកូដចំហ (Open Source) ដែលកម្មវិធីនេះអាចគាំទ្រប្រព័ន្ធប្រតបត្តិការ Mac ត្រឹម Snow Leopard, Lion និង Mountain Lion ។
វាស្រដៀងនឹង CrossOver ផងដែរ ដែល WineBottler បានរួមបញ្ចូលនូវកម្មវិធីពេញនិយមមួយចំនួន ដែលមានភ្ជាប់មកស្រាប់តាមប្រភេទចំណាត់ថ្នាក ដូចជា FireFox, Windows Media Player ជាដើម ។

ចំណាំ៖ មុននឹងលោកអ្នកចាប់ផ្តើមជ្រើសរើសយកកម្មវិធីណាមួយ
ក្នុងចំណោមកម្មវិធីខាងលើមកប្រើដើម្បីដំណើរការកម្មវិធី Windows លើ
Mac លោកអ្នកអាចពិនិត្យជាមុនសិនថា៖ កម្មវិធីដែលលោកអ្នកចង់ប្រើលើ
Mac នោះ មានកំណែប្រែសម្រាប់ Mac ស្រាប់ដែរឬទេ? បើមានហើយ
លោកអ្នកអាចតំឡើងដោយផ្ទាល់ដោយពុំចាំបាច់ត្រូវការកម្មវិធីជំនួយ
ខាងលើនេះឡើយ ។ ឧ. កម្មវិធី VLC Player ។

0 comments:
Post a Comment