គ្មានអ្វីឡូយជាងនេះទៀតទេ! គ្រាន់តែអូសអាចផ្ទេររូបភាពបានរវាង iOS និង Android
ការចែករំលែកគឺជាសីលធម៌មួយដែលមនុស្សគ្រប់គ្នាត្រូវតែមាន
ការចែករំលែកអាចបង្ហាញពីទឹកចិត្តរបស់អ្នកទៅកាន់អ្នកដទៃបាន។
មិនថាតិច មិនថាច្រើនអាស្រ័យលើទឹកចិត្តរបស់អ្នក
ហើយមនុស្សគ្រប់រូបប្រើការចែករំលែកនេះទៅជាការប្រាស្រ័យទាក់ទង
មួយដ៏សំខាន់។
បច្ចេកវិទ្យាវិញក៏មានការទំនាក់ទំនងគ្នាជានិច្ច
រវាងឧបករណ៍ដូចគ្នា រវាងអ៊ីនធើណេត
បើសិនជាអ្នកប្រើគ្រឿងបច្ចេកវិទ្យាដូចជាកុំព្យូទ័រ ឬទូរស័ព្ទ
ហើយមិនបានទំនាក់ទំនងគ្នាទេ។
ឧបករណ៍ទាំងនេះដូចជារបស់ឥតបានការអញ្ចឹង
ទើបបានជាការប្រើប្រាស់ត្រូវតែមានទំនាក់ទំនងទើបការប្រើកាន់តែ
ទូលំទូលាយ។
ចំនុចមួយទៀតដែលមិត្តអ្នកអានត្រូវតែយល់ដឹងពីការទំនាក់ទំនងរវាង
iOS និង Android កាន់តែប្រសើរជាមួយកម្មវិធីថ្មី
ដែលអាចឲ្យអ្នកផ្ទេររូបភាពបានរហ័សបំផុត
ដោយគ្រាន់តែអូសរូបមួយនៅលើអេក្រង់ទូរស័ព្ទ iOS ទៅកាន់ Android
បាន។ កម្មវិធីនេះមានឈ្មោះថា FotoSwipe
ដែលអនុញ្ញាត្តឲ្យអ្នកផ្ទេររូបភាពបានលឿនដោយគ្រាន់តែអូសរូបពី
អេក្រង់ទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀត
ប៉ុន្តែតម្រូវឲ្យអ្នកត្រូវភ្ជាប់អ៊ីនធើណេត។
មិត្តអ្នកអានដែលមានមិត្តភក្តិប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ
ផ្សេងៗគ្នា ហើយចង់ផ្ទេររូបភាពទៅវិញទៅមក
កម្មវិធីនេះអាចជួយអ្នកបានយ៉ាងរហ័សបំផុត ដែលមិនធ្លាប់មានពីមុន។
ដូចនេះមិត្តអ្នកអានមិនគួររំលងឡើយ គួរតែដោនឡូដកម្មវិធីនេះទុក។

0 comments:
Post a Comment