Pangu ប្រកាស​ថា​ខ្លួន​ធ្វើ​ការ​ Jailbreak iOS 8 បាន​សម្រេច​ហើយ!


Apple ទើបតែបញ្ចេញ iPhone និង iPad ជំនាន់ចុងក្រោយរបស់ខ្លួនថ្មីៗនេះ​ប៉ុណ្ណោះ ​ក៏​ដូច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 ជំនាន់ថ្មី​ផង​ដែរ​ ហើយ​ក៏​មាន​ពត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ពី​ដំណើរ​ការ​នៃ​ការ​ jailbreak iOS 8 ជំនាន់​ថ្មី​នេះ​ផង​ដែរ។​ យ៉ាង​ណា​មិញ​ ក្រុម​អ្នក​បំបែក​កូដ​ Pangu បាន​ធ្វើ​ការ​យ៉ាង​សកម្ម​ទៅ​លើ​ភារកិច្ច​នេះ​ ដោយ​ក្នុង​ថ្ងៃ​នេះ​ផ្ទាល់​ ក្រុម​ពួក​គាត់​ក៏​បាន​ធ្វើ​ការ​ Jailbreak iOS 8 បាន​សម្រេច​ពិត​ប្រាកដ​មែន។​ នេះ​ជា​ដំណឹង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​ណាស់​ ព្រោះ​ការ ​Jailbreak iOS 8 ថ្មី​នេះ​ពិត​ជា​លឿន​ជាង​ការ​រំពឹង​ទុក​របស់​អ្នក​ប្រើប្រាស់។​ ដូច​នេះ​សូម​ធ្វើ​ការ​ត្រៀម​ខ្លួន​ Jailbreak ទាំង​អស់​គ្នា!
តម្រូវការមុនធ្វើការ Jailbreak
  • iPhone 4S, 5, 5c, 5S, 6, និង 6 Plus, iPad 2, 3, 4 និង Air, iPad Touch 5th, iPad Mini, iPad Mini Retina ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ iOS 8 រឺ​ក៏ iOS 8.1
  • មានកម្មវិធី iTunes។ អាចដោនឡូដបានតាមនេះ https://www.apple.com/itunes/download/
  • ត្រូវតែបាន Back Up ឯកសាររបស់អ្នកសិនដោយដោត​ឧបករណ៍​ចូល​កុំព្យូទ័រ​ ហើយ​បើក​កម្មវិធី​ iTunes រួច​ចុចលើ​ពាក្យ ​Back Up data (ធ្វើ​បែប​នេះ​ដើម្បី​ចៀស​វាង​បាត់​បង់​ឯកសារ​ផ្សេងៗ)
  • សូមឆែកមើលគណនី iCloud សិន ថាតើវាជា​របស់​អ្នក​រឺ​មិន​មែន​ ព្រោះវា​អាច​មាន​បញ្ហា​នៅ​ពេល​ Jailbreak ដែល​តម្រូវ​អោយ​ Restore ទូរស័ព្ទ ហើយ​ជាប់ iCloud ម្តង​ទៀត។
  • ការ Jailbreak នេះដំណើរការបានតែនៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows តែ​ប៉ុណ្ណោះ​នា​ពេល​នេះ
បញ្ជាក់៖ ចំពោះរបៀបនៃការ Jailbreak និងកម្មវិធីសម្រាប់ធ្វើការ Jailbreak គឺ​នៅ​មិន​មាន​នៅ​ឡើយ​ទេ​ពេល​នេះ ​ប៉ុន្ដែ​វា​អាច​នឹង​ក្នុង​ពេល​ឆាប់ៗ​នេះ ​ខេមបូ​នឹង​ធ្វើ​ការ​តេស្ដ​សាក​ល្បង នៃ​ការ​ jailbreak iOS 8 នេះ​នៅ​ពេល​ដែល​ Pangu បញ្ចេញ​កម្មវិធី​អោយ​ដោន​ឡូត ដោយ​សារ​តែ​ពេល​នេះ​ Link​ សម្រាប់​ទាញ​យកគឺនៅ​មិន​ទាន់​រួច​រាល់​ ហើយ​ខេមបូ​នឹង​រៀបរាប់​ពី​របៀប​ Jailbreak ក៏​ដូច​ជា​បង្ហាញ​ពីគុណវិបត្តិ​ និង​គុណ​សម្បត្តិ​របស់វា។
ដូចនេះសូមអ្នកទាំងអស់គ្នារង់ចាំតាមដានទាំងអស់គ្នា!

0 comments:

Post a Comment