បិទមិនឲ្យនរណាម្នាក់លួចចំលងអត្ថបទនៅក្នុងគេហទំព័រ



How Your Blog Content Is Copies?


ខាងក្រោមនេះជាវិធីងាយៗដែលគេតែងតែយកទៅប្រើដើម្បីចំលងអត្ថបទអ្នកដ៏ទៃ ៖
§     Select - Copy - Paste : ធ្វើបានដោយគ្រាន់តែចុចទៅលើអត្ថបទរបស់យើងនៅលើ Browser  រូចហើយអូសមកក្រោមដោយចុច Ctrl+c & v ដើម្បីចំលងជាការស្រេច។
§     Select - Drag - Drop : អត្ថបទដែលជាអក្សរនិងរូបគេអាចចុចទាញចេញពី windows ហើយដាក់ចូលទៅក្នុងទំព័រផ្សេងបាន
§     Copy from RSS feed : ប្រសិនបើគេចង់ចំលង់អត្ថបទរបស់អ្នកវិធីមួយនេះគឺជាវិធីដែលល្អបំផុត, ការចំលងចេញតាម Rss Feed គឺមានភាពងាយស្រួលព្រោះវាមិនតម្រូវឲ្យអ្នកចូលទៅដល់ទំព័រអ្នកដែលគេចំលងនោះទេ
ហើយគេអាចចំលងបានគ្រប់អត្ថបទចុងក្រោយរបស់អ្នកបានដោយស្រួល។
§     Copy from source code : ពិតណាស់គេអាចចុចកណ្ដុលខាងស្ដាំដើម្បីមើល Source code ឫ ចុច Ctrl + U ជា shortcut key ក៏បាន។

How To Safeguard Your Content

ខាងក្រោមនេះជាវិធីជៀសវាងពីការលួចចំលងអត្ថបទរបស់អ្នក ៖

I, Disable Text Selection
ការធ្វើមិនឲ្យនរណាម្នាក់អាចចុច (unselectable) នៅក្នុងអត្ថបទអ្នកបានគឺជាវិធីល្អមួយដើម្បីគេចពីការចំលង។ ដោយគ្រាន់តែចំលងកូដខាងក្រោម យកទៅបិទភ្ជាប់ចូលទៅក្នុងធាតុ( CSS Element ) នៃ Tag របស់អត្ថបទជាការស្រេច ៖
 
-webkit-user-select: -khtml-user-select: none; -moz-user-select: -moz-none; -ms-user-select: none; user-select:none;
 
ឧ, សម្រាប់ខ្ញុំជាប្លុកករចឹងខ្ញុំត្រូវចូលទៅក្នុង Template => Edit HTML រួចហើយចុច Ctrl +F វានឹងចេញផ្ទាំងស្វែងរក សូមវាយពាក្យថា .post ហើយបិទភ្ជាប់កូដខាងក្រោមទៅក្នុងធាតុផុសជាការស្រេច ។

កូដ ៖

.post {-webkit-user-select: none; -khtml-user-select: none; -moz-user-select: -moz-none; -ms-user-select: none; user-select: none;}


ធាតុ CSS នេះអាចមិនអនុញ្ញាតឲ្យគេចុចលើអក្សរនៃអត្ថបទរបស់អ្នកនៅក្នុងធាតុរបស់ Tag នៃ HTML។ វាអាចដំណើរការនៅលើ Browser ជាច្រើនដូចជា Firefox, Safari, Chrome  និង IE10+។ សម្រាប់ IE9 និង ក្រោមវាត្រូវប្រើ  onselectstart='return false'
(សូមមើលលេខ II)

Re-enable text selection
ហ្អាកចុះបើចង់ឲ្យ គេចុចចំលងជា Code ឫជាអក្សរអ្វីដែលយើងចង់ ឲ្យគេចំលងវិញត្រូវ ធ្វើម៉េចទៅ? បាទពិតណាស់ប្រសិនបើយើងដាក់មិនឲ្យគេចំលងអក្សរនៅក្នុងទំព័រយើង តែបែជាក្នុងអត្ថបទរបស់យើង តម្រូវឲ្យគេចំលងអក្សរទៅវិញ ចឹងមិនយ៉ាប់ហើយទេអី, ដើម្បីអនុញ្ញាតឲ្យគេអាចចំលងអក្សរអ្វីមួយ ឫ ជាកូដប្រសិនបើទំព័រអ្នកនិយាយពី ​Programming ចឹងសូមចំលងកូដខាងក្រោមទៅបិទភ្ជាប់នៅក្នុង Tag ណាដែលអ្នកចង់ឲ្យគេចំលង ៖
សម្រាប់ប្លុក ៖
សូមចូលទៅក្នុងកន្លែងសរសេរអត្ថបទ ( Post ) ពេលដែលសរសេរអត្ថបទរួចសូមចូលទៅក្នុង HTML ហើយសូមចំលងកូដខាងក្រោមដាក់ក្នុង Tag <Span> ណាដែលអ្នកចង់ឲ្យគេចំលង ៖

កូដ ៖ (ទាំង Web និង Blog)
{-webkit-user-select: text; -khtml-user-select: text; -moz-user-select: text; -ms-user-select: text; user-select: text;}


ធ្វើបែបនេះអក្សរដែលដាក់ថា Please copy this code : System.out.print(“I Love Stev-IT”); នឹង អាចឲ្យគេចំលងបាន។

II, Disable drag and drop
អ្នកអាចបិទមិនឲ្យគេចុចទាញអក្សរ និង រូបភាពចេញពីក្នុងប្លុក ឫ ទំព័រអ្នកបានដោយប្រើកូដខាងក្រោម ៖

កូដ ៖

ondragstart='return false'

របៀបធ្វើនៅក្នុងប្លុកករ ៖
          ១, ចូលទៅក្នុង Template > Edit Html បន្ទាប់មកចុចកន្លែងណាក៏បានឲ្យតែនៅក្នុង ប្លុក Editor ហើយចុច Ctrl + F សម្រាប់ Windows និង Cmd+F សម្រាប់ Mac
          ២, ចុចរួចវានឹងចេញ កន្លែងសម្រាប់ស្វែងរក សូមចំលងកូដខាងក្រោមចូលក្នុង

ប្រអប់ហើយចុច Enter ៖

<b:includable id='post' var='post'>

          ៣, enter រួច សូមអ្នករកមើលកូដខាងក្រោមនៅក្នុងប្លុករបស់អ្នក

<div class='post hentry' itemprop='blogPost'itemscope='itemscope' itemtype='http://schema.org/ BlogPosting'>
          ៤, ពេលរកឃើញហើយសូមជំនួសកូដខាងលើទៅជាកូដខាងក្រោមវិញ

<div class='post hentry' itemprop='blogPost'itemscope='itemscope' itemtype='http://schema.org/ BlogPosting'ondragstart='return false' onselectstart='return false'>

(onselectstart='return false' កូដនេះដាក់សម្រាប់មិនឲ្យចុចអក្សរបាននៅក្នុង IE9 និង ទាបជាងនេះ។

III, Shorten RSS feed
នៅពេលដែលគេបានចាប់យក RSS Feeds របស់យើងហើយគឺគ្មានអ្វីដែលអាចបញ្ឈប់គេមិនឲ្យលួចចំលងអត្ថបទរបស់យកបានទេ។ ហេតុអី? ព្រោះនៅពេលដែលគេមាន Feed របស់យើងគឺគេអាចមិនបាច់ចូលក្នុងប្លុករបស់យើងទេ ហើយកូដរបស់យើងក៏មានប្រសិទ្ធភាពតែនៅក្នុងទំព័ររបស់យើងប៉ុណ្ណោះ។តែយើងអាចធ្វើឲ្យ Feed របស់យើងមិនបញ្ជេញនូវអត្ថបទទាំងស្រុងបានមានន័យថាគេមើលបាន
តែពាក់កណ្កាលប៉ុណ្ណោះ បើសិនជាគេចង់មើលពេញគឺត្រូវតែចូលក្នុងប្លុករបស់យើង។ដើម្បីធ្វើសូមចូលទៅក្នុង Dashboard > Settings > Other > Site feed > Allow Blog Feed បន្ទាប់មករើសយកពាក្យ Short ឫ  Until Jump

IV, Watermark images
ការដាក់ឈ្មោះទំព័របស់អ្នកនៅលើរូបភាពគឺអាចការពារ និង អាចធ្វើឲ្យគេមិនចង់ចំលងរូបនោះដាក់ចូលទំព័ររបស់គេ។ អ្នកអាចប្រើប្រាស់កម្មវិធិសម្រាប់កែប្រែរូបភាពបានដូចជា PhotoScape, Gimp ឫ Photoshop  និង អ្នកអាចកែប្ររូបអនឡាញតាមរយៈគេហទំព័រទាំងនេះ picmarkr.com និង watermark.ws

0 comments:

Post a Comment