ប្រាំ Websites ដោនឡូត Drivers កុំព្យូទ័ររបស់អ្នកដោយសេរី
ពេលខ្លះអ្នកទាំងអស់គ្នាប្រហែលជាមានការពិបាកក្នុងការស្វែងរក Drivers មកដំឡើងលើកុំព្យូទ័ររបស់ខ្លួន ក្រោយពេល Set Up ប្រព័ន្ធប្រតិបត្តិ Windows សាជាថ្មី ដោយសារភាគច្រើននៃការជាវកុំព្យូទ័រមកប្រើនាពេលបច្ចុប្បន្នមិនមានឌីស Drivers ដូចជាសំឡេង VGA ឬ Wireless មកជាស្រេចនោះទេ។
ខាងក្រោមនេះជា Websites ទាំង៥ផ្ដល់ភាពងាយស្រួលក្នុងទាញយក Drivers មក Set Up លើកុំព្យូទ័ររបស់អ្នក៖
១. http://www.laptopdrivers.net/
៖ ជាកន្លែងដែលអ្នកទាំងអស់គ្នាអាចទាញយក Drivers
សម្រាប់គ្រប់ស៊េរី Laptops ថ្មី
ជាពិសេសប្រើពេលខ្លីក្នុងការដោនឡូត។
២. www.driverzone.com មានជាង 100,000 Drivers សម្រាប់ Laptop មិនថា Laptop ស៊េរីថ្មីទេ សូម្បីតែ Laptop កាលពី 10 ឆ្នាំមុនក៏មាន Drivers សម្រាប់ទាញយកដែរ។
៣. http://www.opendrivers.com/ ងាយស្រួលទាញយក Drivers Laptop ដោយផ្ទាល់ពី Website នេះតែម្ដង។
៤. http://www.notebook-driver.com/ ជាវិបសាយមាន Drivers សម្រាប់ទាញយកមកដំឡើងនៅលើ Laptops គ្រប់ម៉ូដែលទាំងអស់។
៥. http://www.notebookera.com/ មាន Drivers ច្រើនហើយសម្បូរបែបសម្រាប់ទាញយក។

0 comments:
Post a Comment