របៀប Downgrade យ៉ាងងាយស្រួលបំផុតពី iOS 8.1.1 ទៅកាន់ 8.1 វិញ!
ប្រិយមិត្តទាំងអស់ ដែលតែងតែតាមដានពត៌មានពីគេហទំព័រ Cambo Report ទាំងអស់បានទទួលជ្រាបរួចទៅហើយថាប្រព័ន្ធប្រតិបត្តិការ iOS 8.1.1 ប្រកាសចេញជាផ្លូវការកាលពីសប្ដាហ៍មុននេះនៅមានបញ្ហាច្រើនគួរអោយកត់សំគាល់។
យ៉ាងណាមិញដោយយោងតាម Comment ដែលប្រិយមិត្តបាន Comment នៅលើ Page
យើងខ្ញុំឃើញថា
មានខ្លះនិយាយថាវាដំណើរការបានយ៉ាងរលូននៅលើម៉ាស៊ីនពួកគេ
តែមានមួយចំនួនបានជួបបញ្ហាឆាប់ឡើងកម្ដៅ ស៊ីថ្ម ពិសេសគឺ WIfi
មានល្បឿនយឺតតែម្ដង តែដើម្បីដោះស្រាយបញ្ហា Wifi នៅលើ iOS 8.1.1
អោយមានល្បឿនលឿនដូច iOS 8/8.1 នោះសូមចុចមើលដំណោះស្រាយ ដោយខ្លួនឯងផ្ទាល់ ដែលវាអាចជួយអោយ iPhone, iPad
និង iPod Touch 5 របស់អ្នកទាំងអស់គ្នាមានល្បឿន Wifi
ដំនើរការបានរលូនជាងមុនផងដែរ។
សម្រាប់ប្រិយមិត្តដែលមានបញ្ហាផ្សេងៗទៀតដូចជាម៉ាស៊ីនឡើងកម្ដៅ
ខ្លាំង ស៊ីថ្មជាងមុន Bluetooth ដំណើរការមិនស្រួល
ឬបញ្ហាផ្សេងៗទៀតនោះ Cambo Report
សូមណែនាំអោយអ្នកទាំងអស់គ្នាធ្វើការ Downgrade iOS ពី 8.1.1 ទៅកាន់
8.1 វិញ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។
តម្រូវការ
- Firmware iOS 8.1 សម្រាប់ម៉ាស៊ីនរបស់អ្នក (បើមិនទាន់មានសូម Download ដោយចុចត្រង់នេះ >Firmware)
- កម្មវិធី iTunes ជំនាន់ចុងក្រោយគេសម្រាប់ Windows ឬ Mac OS X ក៏បាន (បើមិនទាន់មានសូមចូលទៅកាន់គេហទំព័រ Apple ដើម្បី >Download)
បញ្ជាក់់៖ សូមប្រិយមិត្តធ្វើការ Download ឬមាន
Firmware iOS 8.1 ត្រឹមត្រូវសម្រាប់ម៉ាស៊ីនរបស់អ្នក! ហើយការ
Downgrade ពី iOS 8.1.1 ទៅកាន់ 8.1 នេះអាចធ្វើបាននៅពេលនេះផ្ទាល់
តែនៅប៉ុន្មានថ្ងៃខាងមុខ Apple នឹងបិទពុំអោយធ្វើការ Downgrade
បានឡើយ។ ហេតុដូច្នេះសូមប្រញាប់ Downgrade
ភ្លាមទៅជៀសវាងពេលវេលាកន្លងផុតទៅឥតប្រយោជន៍!
ដំណើរការ
- បើប្រិយមិត្តខ្លាចមានការភ្លាំងភ្លាត់នៅពេល Downgrade អ្នកទាំងអស់គ្នាអាចធ្វើការ Backup ឯកសារទុកតាមរយៈ iTunes ឬ iCloud ក៏បាន(បើមិនចង់ Backup ក៏បានតាមចិត្ត តែបើ Backup សូមធ្វើតាម iTunes ទៅល្អជាង)
- ជំហានទី 1 គឺភ្ជាប់ iPhone, iPad ឬ iPod Touch 5 ដំណើរការដោយ iOS 8.1.1 របស់អ្នកទៅកាន់កុំព្យូទ័រ ហើយបើកកម្មវិធី iTunes អោយដំណើរការ
- ជំហានទី 2 ចុចលើប៊ូតុង iDevice របស់អ្នក ដែលបង្ហាញលើកម្មវិធី (ដូចរូបខាងក្រោម)
- ជំហានទី 3 ចុចប៊ូតុង (Shift) សម្រាប់ Windows ឬ (Alt) សម្រាប់ Mac OS X ដោយចុចអោយជាប់ បន្ទាប់មកចុចប៊ូតុង Restore iPhone នៅលើកម្មវិធី iTunes (សូមចុចប៊ូតុងនោះស្របពេលគ្នា មិនអាចមិនចុចប៊ូតុងណាមួយបានឡើយ)
- ជំហានទី 5 គឺកម្មវិធី iTunes នឹងសួរអ្នកអំពី File Firmware iOS 8.1 របស់ម៉ាស៊ីនអ្នក ដែលបាន Download ដូច្នេះសូមស្វែងរក File នោះនៅត្រង់ទីតាំងដែលអ្នកដាក់ បន្ទាប់មកចុចប៊ូតុង Open > រង់ចាំមួយភ្លែត > ចុចក្រោយគេសូមចុច Update!
គួរបញ្ជាក់ប្រាប់អោយដឹងផងដែរថា ការ Downgrade ពី iOS 8.1.1
ទៅកាន់ iOS 8.1 នេះគឺធ្វើឡើងដូចទៅនឹងការ Upgrade
អញ្ចឹងដែរគ្មានអ្វីខុសគ្នាឡើយ ហេតុនេះបើអ្នកចេះ Upgrade ពី iOS
ស៊េរីចាស់ទៅកាន់ស៊េរីថ្មី តាមរយៈ iTunes អ្នកអាចធ្វើការ Downgrade
ដូចបានរៀបរាប់ខាងលើបានយ៉ាងងាយស្រួលបំផុត!
0 comments:
Post a Comment