Apple ប្រកាសចេញ Mac OS X Yosemite ជំនាន់ 10.10.1 ថ្មី ដែលកែប្រែកំហុសឆ្គង ជាច្រើន
សម្រាប់អ្នកដែលបានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Mac OS X Yosemite ជំនាន់ដំបូងរបស់ Apple ដែលបានប្រកាសចេញកាលពីខែ តុលា កន្លងទៅ ប្រាកដជាជួបប្រទះជាមួយបញ្ហាមួយចំនួននៅពេលកំពុងប្រើប្រាស់ ពិសេសគឺបញ្ហា Wifi
មានកម្លាំងខ្សោយ ហេតុដូច្នេះបើអ្នកទាំងអស់គ្នាចង់ប្រើប្រាស់
Yosemite ដែលដំណើរការបានរលូនជាងមុន
រួមទាំងបានកែប្រែកំហុសឆ្គងផ្សេងៗនោះ សូមធ្វើការ Update
ប្រព័ន្ធប្រតិបត្តិការរបស់អ្នកនោះទៅកាន់ជំនាន់ 10.10.1 ថ្មី ដែល
Apple ទើបនឹងប្រកាសបើកអោយ Update
ជាផ្លូវការយកទៅតម្លើងថ្មីកាលពីម្សិលមិញនេះ
ដោយមិនគិតប្រាក់តាមរយៈ Mac App Store។
Yosemite ជំនាន់ថ្មី 10.10.1 នោះត្រូវបានប្រាប់អោយដឹងថា
វាបានបង្កើនសមត្ថភាពដំណើរការអោយបានកាន់តែរលូនជាងមុន
ក៏ដូចជាបង្កើតប្រព័ន្ធសុវត្ថិភាពអោយកាន់តែខ្លាំងជាងមុន
ពិសេសគឺបញ្ហា WIfi
ដែលអ្នកប្រើប្រាស់លែងជួបប្រទះនឹងល្បឿនអ៊ីនធឺណែតយឺត គ្មាន
Disconnect នៅពេលកំពុងប្រើប្រាស់ទៀតឡើយ រីឯផ្នែក Bluetooth
វិញអ្នកប្រើប្រាស់អាចភ្ជាប់ MacBook ទៅកាន់ iPhone បានតាមរយៈ Bluetooth បានធម្មតាវិញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Mac OS X Yosemite 10.10.1 ក៏បានកែប្រែចន្លោះប្រហោងធំៗមួយចំនួនធំដូចខាងក្រោមនេះ៖
- បង្កើនសមត្ថភាព Wifi អោយកាន់តែល្អប្រសើរជាងមុន
- បង្កើនសមត្ថភាពពេលភ្ជាប់ MacBook ឬ iMac ទៅកាន់ Server របស់ Microsoft Exchange អោយដំណើរការស្រួលដូចធម្មតា
- ដោះស្រាយបញ្ហា Mail របស់អ្នកប្រើប្រាស់ មិនអោយផ្ញើសារទៅកាន់ផ្នែកផ្ដល់សេវាកម្ម ដដែលៗ
- ដោះស្រាយបញ្ហា Service របស់ប្រព័ន្ធប្រតិបត្តិការ ជុំវិញផ្នែក Notification Center Widget និង Action may not be available ជាដើម
- ដោះស្រាយបញ្ហាមួយចំនួន ដែលរារាំងការតភ្ជាប់ទៅកាន់ Remote របស់កុំព្យូទ័រ ដោយប្រើប្រាស់មុខងារ Back to My Mac
- ដោះស្រាយបញ្ហា ដែលធ្វើអោយមុខងារ Notification Center Settings មិនដំណើរការបន្ទាប់ពី Restart ម៉ាស៊ីន អោយដំណើរការដូចធម្មតាវិញ
- ដោះស្រាយបញ្ហា មិនធ្វើអោយ Mac Mini ដំណើរការម៉ាស៊ីនឡើងវិញបន្ទាប់ពី ដាក់វាក្នុង Sleeping Mode
- ជួសជុលបញ្ហា មិនអោយទីផ្សារអេឡិចត្រូនិច Mac App Store បង្ហាញកម្មវិធីដែលបាន Update រួចថ្មីៗ
- ជួសជុលបញ្ហា ដែលការពារមិនអោយពេលវេលារបស់ម៉ាស៊ីន MacBook Time Machine បង្ហាញអំពីការ Backup ចាស់ៗកន្លងទៅ
- ជួសជុលបញ្ហា ការពារមិនអោយវាយពាក្យក្នុង MacBook ក្លាយទៅជាភាសាជប៉ុនទៀត
- និងដោះស្រាយបញ្ហាមួយចំនួនទៀត
សូមបញ្ជាក់ប្រាប់ផងដែរថា កុំព្យូទ័រដែលអាចដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Mac OS X Yosemite បានគឺមានដូចជា៖
- iMac ស៊េរីឆ្នាំ 2007 ឡើងទៅ
- MacBook ឆ្នាំ 2008 ឡើងទៅ
- MacBook Pro ជំនាន់ 2007 ឬ ស៊េរីថ្មីជាងនេះ
- MacBook Air ជំនាន់ 2008 ឬ ស៊េរីថ្មីជាងនេះ
- Mac Mini ជំនាន់ 2009 ឬ ស៊េរីថ្មីជាងនេះ
- Mac Pro ជំនាន់ 2008 ឬ ស៊េរីថ្មីជាងនេះ
- Xserve ជំនាន់ 2009
ដើម្បីធ្វើការ Update ម៉ាស៊ីនរបស់អ្នកទៅកាន់ Mac OS X
Yosemite បានអ្នកត្រូវអោយចូលទៅកាន់ទីផ្សារអេឡិចត្រូនិច Mac App
Store ហើយចុចទៅប៊ូតុង Updates ហើយធ្វើការ Update ដោយមិនគិតប្រាក់
ដោយចុចប៊ុតុង Update All ហើយធ្វើការរង់ចាំជាការស្រេច។
បញ្ជាក់៖
ដើម្បីធ្វើការ Update ទៅកាន់ជំនាន់ 10.10.1 នេះបាន MacBook
របស់អ្នកតម្រូវអោយដំណើរការដោយ Mac OS X Yosemite ស្រាប់
បើអ្នកដំណើរការដោយ Mac OS X Mavericks ឬទាបជាងនេះពុំអាច Update
បានឡើយ។
0 comments:
Post a Comment