៦ វិធីប្រើក្នុងការលួចលេខសំងាត់ និង វិធីការពារ

បាទសួស្ដី ! ថ្ងៃនេះជាថ្ងៃអាទិត្យចឹងខ្ញុំសូមលើកយក មេរៀនសន្តិសុខអ៊ិនធើណេតយកមកសិក្សា។ ដូចដែលលោកអ្នកដឹងហើយថា ការដាក់លេខសំងាត់ជារឿងមួយដែលសំខាន់សម្រាប់ការពារពីសម្នាក់ហេគឃ័ ដែលចង់លួចយកគណនីរបស់លោកអ្នកទៅ ធ្វើអ្វីក្នុងផ្លូវមិនល្អ។
ការដាក់លេខសំងាត់ដែលមានលេខនឹង អក្សរច្រើនពិតជាមានសុវត្តិភាព១០០%មែនទេ? មានវិធីជាច្រើនដែលហេគឃ័តែងតែធ្វើនឹងបានជោគជ័យ ពី ៥០ ទៅ ៧០% ក្នុងការលួចយក​លេខ​សំងាត់ ក៏ ដូចជាពត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក អញ្ជឹងថ្ងៃនេះខ្ញុំនឹងចែករំលែកនូវ ចំណេះដឹងខ្លះៗស្ដីអំពី វិធី យ៉ាងដែលគេប្រើក្នុងការលួចយកលេខសំងាត់ អមជាមួយនិងវិធីការពារ អ្នកគួរតែអានដើម្បីយល់ដឹង និង ដើម្បីជៀសវាងពីការក្លាយទៅជាមុខសញ្ញារបស់ហេគឃ័

1. BruteForce Attack


នៅរាល់លេខសំងាត់ទាំងអស់គេអាចធ្វើការ Cracked ដោយប្រើ Brute-Force Attacks Brute-Force Attacks គឺជាវីធីមួយដែលហេគឃ័ប្រើដើម្បី ធ្វើការបូក ដក បន្ថែមនូវរាល់លេខ អក្សរដែលវាអាចធ្វើទៅបានវានឹង ស្វែងរករហូតដល់រកឃើញលេខសំងាត់ពិត ប្រាកដមួយទើបឈប់។ Brute-Force Attacks អាចស្វែងរកលេខសំងាត់បានរហ័ស ច្រើនម៉ោងគឺអាស្រ័យ​​ទៅតាមលេខសំងាត់ដែលមានភាពស្មុគស្មាញរបស់អ្នក។
វិធីការពារ អ្នកគួរតែដាក់លេខសំងាត់របស់អ្នកជាលក្ខណៈ CAPTCHA LANGUAGE ដែលមានតួរអក្សរធំតូច លេខ និង សញ្ញាពិសេសជាដើម។ សូមកុំគិតថាគ្រាន់តែដាក់លេខធម្មតា អមជាមួយនិងតួរអក្សរប៉ុន្នានតួរ នោះលេខសំងាត់របស់អ្នកចាត់ទុកថាជា Strong Password ឲ្យសោះ នៅពេលដែលអ្នកដាក់លេខសំងាត់ឲ្យទៅជា Captcha language បែបនេះ Brute-Force Attacks និងពិបាកក្នុងការស្វែងរក ទោះជារកឃើញ ក៏ត្រូវចំណាយពេលយ៉ាងតិចក៏មួយឆ្នាំដែរ ^^
          , លេខដែលអ្នកគិតថាខ្លាំងសម្រាប់អ្នក “ putthik1995 ” “ 131995putthik ” កុំគិតថាលេខទាំងនេះខ្លាំឲ្យសោះ។

, លេខដែលខ្លាំងគឺបែបនេះ “ 01$03$1995PuTthiK$ ” “ Put$Thik$1995$ “

2. Social Engineering

Social Engineering គឺជាវិធីមួយរបស់ហេគឃ័ចូលចិត្តយកទៅប្រើ ដោយរៀបចំឲ្យនរណាម្នាក់ជឿទុកចិត្តលើអ្នកនិង ទទូលបានពត៌មានពីពួកគេ។ ឧទាហរណ៏ ប្រសិនបើពួកហេគឃ័ ទាំងនោះព្យាយាមចង់បានលេខសំងាត់អ្នករួមការងារ លេខសំងាត់កុំព្យូរទ័របស់មិត្តអ្នក ពួកគេទាំងនោះនឹងធ្វើការបោកបញ្ឆោតដោយតេមកអ្នក ហើយធ្វើពុតជាមិត្តអ្នកដោយប្រាប់ថាភ្លេចលេខសំងាត់   បើពួកគេចង់បានលេខឥណទានរបស់អ្នក ពួកគេនិង តេមកអ្នកដោយធ្វើពុតជាមកពីធនាគារ ហើយ ស្នើសុំពត៌មានផ្ទាល់ខ្លួន លេខសំងាត់តែម្ដង។

វិធីការពារ ប្រសិនបើមាននរណាម្នាក់ចង់បាន ត៌មានផ្ទាល់ខ្លួន លេខគណនីធានាគារបស់អ្នកសូមអ្នកធ្វើការសួរបញ្ជាក់ ពីរ ទៅ បី សំនួរឲ្យបានច្បាស់។ ត្រូវឲ្យប្រាកដថាគេគឺជាបុគ្គលិករបស់ក្រុមហ៊ុននោះពិតមែន, តែបើយល់ល្អសូមកុំធ្វើការប្រាប់លេខសំងាត់អ្វីមួយ តាមរយៈទូរសព្ទដៃឲ្យសោះ


3. Rats And Keyloggers

នៅក្នុង Keylogger Rat ហេគឃ័រតែងតែធ្វើការបញ្ជូន Keylogger Rat ទៅឲ្យជនរងគ្រោះជាមុន។នៅពេលដែលកម្មវិធីទាំងនោះចូលទៅក្នុងកុំព្យូទ័ររបស់ជនរងគ្រោះវានឹង ធ្វើការថតនៅរាល់សកម្មភាពរបស់រងគ្រោះដូចជាផ្ទាំង Desktop ការវាយអក្សរដោយប្រើក្ដារចុច ជាដើម គឺហេគឃ័នឹងដឹងទាំងអស់ថាអ្នកកំពុងធ្វើអ្វី។ វានឹងធ្វើការផ្ទុកចូលទៅក្នុងKeystoke ទាំងអស់ ដូចជាលេខសំងាត់ជាដើម។ លើសពីនេះទៀតហេគឃ័រក៏អាចបញ្ជារកុំព្យូរទ័ររបស់អ្នកបានទៀតផង។

វិធីការពារ កុំធ្វើការ Login  ចូលទៅក្នុងគណនីឥណទានរបស់អ្នកដោយប្រើកុំព្យូរទ័រនៅក្នុង ហាងអ៊ិនធើណេតនានា( Cyber Cafe ) នៅក្នុងកុំព្យូទ័រអ្នកដទៃ ហេតុអ្វី? ពីព្រោះគេអាចដាក់នូវកម្មវិធីសម្រាប់ចាប់នូវរាល់ការវាយអក្សរ លេខពីលើក្ដារចុចបាន។ គួរតែប្រើប្រាស់នៅកម្មវិធីកំចាត់មេរោគណាដែលខ្លាំង នឹង ធ្វើការ Update ឲ្យបានទៀងទាត់។

4. Phishing



Phishing គឺជាវិធីមួយដែលមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមការលួចយកលេខសំងាត់នរណាម្នាក់។ នៅក្នុង Phishing Attack ហេគឃ័នឺងព្យាយាមបញ្ជូន គេហទំព័រក្លែងក្លាយទៅឲ្យជនរងគ្រោះគេហទំព័រដែលហេគឃ័រធ្វើភាគច្រើនមានដូចជា
Facebook
, Gmail, Yahoo ។ល។ នៅពេលដែលជនរងគ្រោះបានទទួលទំព័រក្លែងក្លាយទាំងនោះពួកគេគឺមិនដឹងឡើយថាជាទំព័រក្លែងក្លាយ ពួកគេបញ្ជូលពត៌មានរបស់គេចូលទៅក្នុងទំព័រទាំងនោះ ហើយទិន្នន័យទាំងនោះនឹងបញ្ចូនទៅឲ្យហេគឃ័។ទំព័រទាំងនេះមានច្រើនព្រោះវាងាយស្រួលបង្កើត និង ងាយស្រួលបង្ហោះតាមរយៈអ្នកបង្ហោះសេរី​ ( Free Web-Hosting Sites )
វិធីការពារ Phishing Attacks គឺងាយស្រួលក្នុងការជៀសវាងនិង ងាយស្រួលក្នុងការធ្លាក់ចូលដែរ ដើម្បីជៀងវាងកុំឲ្យក្លាយជាជនរងគ្រោះសូមអ្នកកុំចុច ទៅលើតំណភ្ជាប់ណាដែលមិនមែនជាតំណរពិត
          , តំណភ្ជាប់របស់ទំព័រហ្វេសបុកគឺបែបនេះ www.facebook.com ប្រសិនបើតំណភ្ជាប់របស់វាមិនមែនបែបនេះតែមានរូបភាពនិង សន្ធានដូចហ្វេសបុក
          , www.faceboak.tk , www.facebook.cual.com , www.facebook.tk ។ល។

សូមកុំវាយលេខសំងាត់ចូល ព្រោះវាជាទំព័រក្លែងក្លាយទេ។

5. Rainbow Table

Rainbow Table គឺជាផ្ទាំងតារាងគិតលេខដ៏ធំមួយរបស់ Hashes ដែលផ្ដុំឡើងដោយលេខនិង អក្សរជាច្រើនបញ្ជូលចូលគ្នា។ លេខសំងាត់ Hash គឺជាលេខមួយដែលបានឆ្លងកាត់ពីការធ្វើលំហូរតកវិទ្យា (Mathematical Algorithm Flowchat) រួចរាល់ដែលមានដូចជាលេខ MD5 Code ដែលបានធ្វើការបំប្លែងទៅជាទម្រង់អ្វីម្យាងដែលយើងមិនដែលស្គាល់។ Password Hash គឺជាវិធីបំប្លែងលេខសំងាត់មួយប្រភេទ,ដូចនេះប្រសិនបើមានលេខសំងាត់ណាមួយត្រូវ ​បានបំប្លែងហើយគឺគ្មានវិធីណាដែលអាចយក​លេខ ឫ តួរអក្សរដើមមកវិញបានឡើយ។ គេ​ច្រើនប្រើ Hashing Algorithm ដើម្បីរក្សាទុកលេខសំងាត់​នៅក្នុង Website Database គឺជាលេខ MD5 នេះឯង។ វាដូចគ្នាទៅនិង Dictionary Attack ដែរតែមាន​ភាពខុសគ្នាបន្តិច​ត្រង់ថា, នៅក្នុង Rainbow Tables Attack Hashed Charaters គឺប្រើការបំប្លែងលេខ​និង អក្សរឲ្យមានភាពរយ៉េរយ៉ៃជាង Dictionary Attack ដែលគ្រាន់តែបំប្លែងឲ្យទៅជាតួរអក្សរ​ធម្មតា។

          ឧ, លេខសំងាត់ ‘putthik123’  តែពេលដែលត្រូវ Hashed ហើយវានឹងក្លាយទៅជា​ទម្រង់​បែបនេះ 5d41402abc4b2a76b9719d911017c592    ចំពោះចន្លោះដែលទទេរ ("") វានឹង Hashed​ ឲ្យទៅជាបែបនេះ d41d8cd98f00b204e9800998ecf8427e ។      
                         
វិធីការពារ សូមដាក់លេខសំងាត់ដែលវែង និង ស្មុកស្មាញ, ដាក់លេខបែបនេះនៅពេល​ដែលវាធ្វើ​ការបំប្លែងវានឹង តម្រូវការពេលវាលាយូរក្នុងការតម្រៀបលេខ និង អក្សរទាំងនោះ​ឲ្យត្រូវគ្នា។

6. Guessing


គិត ឫ ទាយ? ស្តាប់ទៅដូចមិនគួរឲ្យជឿរសោះត្រូវអត់? តែកុំមើលងាយវាឲ្យសោះព្រោះ​ចំ​ពោះហេគ​ឃ័ វិធីនេះជាវិធីទីមួយក្នុងការលួចលេខសំងាត់របស់អ្នក។ ប្រសិនបើហេគឃ័​ដឹង​និង ស្គាល់អ្នកច្បាស់​គេអាចប្រើប្រើស់ពត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីគិតពីលេខសំងាត់។ ហេគឃ័ ក៏អាចប្រើការផ្សំគ្នា​រវាងវិធី Social Engineering and Guseeing ដើម្បីបានជាលេខ​សំងាត់របស់អ្នក។       
វិធីការពារ កុំប្រើប្រាស់ ឈ្មោះ, លេខទូរសព្ទ ឫ ក៏ ថ្ងៃខែឆ្នាំកំណើតរបស់អ្នក ធ្វើជាលេខ​សំងាត់។ ព្យា​យាមជៀសវាងពីការបង្កើលេខសំងាត់ដែលពាក់ព័ន្ធនិង អ្នក។ បង្កើតលេខ​សំងាត់ដែលមានភាពស្មុក​ស្មាញ និង វែងហើយត្រូវតែមានលាយឡំជាមួយលេខ, អក្សរ ឫ សញ្ញាពិសេសជាដើម ។ 


បាទអស់ហើយ ! សូមអរគុណដែលបានខំចំណាយពេលចូលមកអាន។

0 comments:

Post a Comment