ជ្រៀតចូលទៅក្នុងគេហទំព័រនរណាម្នាក់ដោយប្រើ Google Dork
សួស្ដីបាទ ! ថ្ងៃនេះជាថ្ងៃសៅរ៏ជាថ្ងៃឈប់សម្រាកសម្រាប់ អ្នករៀននូវតាមសកលវិទ្យាល័យហើយប្រហែលជាអត់មានអីធ្វើច្រើនទេមើលទៅ
ចឹងដើម្បីកុំឲ្យអផ្សុកអ្នកអាចចូល មកអានអត្ថបទមួយនេះលេងបាន, បាទថ្ងៃនេះខ្ញុំមានមេរៀនមួយចង់ចែករំលែកនៅក្នុងន័យសិក្សាដែលពាក់ព័ន្ធ
និង ការជ្រៀតចូលទៅក្នុងគេហទំព័រនរណាម្នាក់ដោយប្រើ Google Dork។
បាទហេតុអ្វីបានជាខ្ញុំលើកយកវាមកសិក្សា?គឺដោយសារថ្ងៃនេះខ្ញុំបានចូលទៅក្នុងគេហទំព័ររបស់លោកគ្រូ Phannarith Ou ហើយក៏មើលប៉ះចំអត្ថបទចាស់ៗដែលនិយាយពីការ ជ្រៀតចូលរបស់បងៗហេគឃឺទាំងនោះជាច្រើនអត្ថបទ។

បាទហេតុអ្វីបានជាខ្ញុំលើកយកវាមកសិក្សា?គឺដោយសារថ្ងៃនេះខ្ញុំបានចូលទៅក្នុងគេហទំព័ររបស់លោកគ្រូ Phannarith Ou ហើយក៏មើលប៉ះចំអត្ថបទចាស់ៗដែលនិយាយពីការ ជ្រៀតចូលរបស់បងៗហេគឃឺទាំងនោះជាច្រើនអត្ថបទ។

តើអ្នកមានឆ្ងល់អត់ថាគេធ្វើយ៉ាងម៉េចទើបអាចបញ្ជូលរូប
ឫ ជា File Html ចូលទៅក្នុងគេហទំព័រទាំងនោះបាន?
អ្នកអាចមើលតំណភ្ជាប់នៃរូបខាងលើ គឺសុទ្ធតែមានកន្ទុយដែលមានពាក្យថា /UserFiles/3.png និង 3.html។ បាទចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើដែលវាស្រដៀងទៅ
និង វិធីរបស់ហេគឃឺទាំងនោះដែរ ប៉ុន្តែវិធីខាងក្រោមនេះគ្រាន់តែជាល្បិចតូចតាចមួយប៉ុណ្ណោះ
ហើយប្រសិនបើអ្នកជាមនុស្សឆ្លាតអ្នកអាច សិក្សាបន្ថែមតាមរយៈលោកគ្រូ Google និង អ្នកគ្រូ Youtube ក៏បាន។ បាទអញ្ជឹងកុំឲ្យខាតពេលយូរ
សូមចូលទៅមើលមេរៀនទីមួយខាងក្រោមនេះ ៖
មេរៀនទី ១៖
បង្ហោះរូបភាពចូលទៅក្នុងទំព័ររបស់គេដោយប្រើ Google Dork
Google Dork : intitle:Powered By phUploader
១, សូមចូលទៅក្នុង Google ហើយវាយពាក្យខាងលើចូលទៅក្នុងប្រអប់ស្វែងរក

២, ស្វែររកតំណភ្ជាប់នៃគេហទំព័រណាមួយដែលអ្នកចង់
បង្ហោះ (Upload) ឯកសារហើយតំណភ្ជាប់ទាំងនោះត្រូវតែមានពាក្យថា
phUploader ឫ upload ។
ឧ,
https://mesg.altervista.org/phUploader.php
៣, ចុចលើតំណភ្ជាប់នោះវា នឹង លោតផ្ទាំងមួយដែលមានសន្ធានដូចរូបខាងក្រោម
បន្ទាប់មកសូមចុចពាក្យថា
Choose File ៖

៤, សូមរើស File ដែលមានកន្ទុយដូចជា *.jpg, *.gif, *.png,
*.tif, *.dwg, *.zip, *.rar, *.txt, *.doc,
៥, ពេលរើសរួចសូមចុចពាក្យថា Upload File

៦, ចាំមួយ ទៅ ពីរនាទីឫ យូរជាងនេះអាស្រ័យទៅតាមទំហំរូបភាព
ដែលអ្នក Upload

ជោគជ័យ ៖ រូបដែលខ្ញុំបង្ហោះឥលូវស្ថិតនៅក្នុងតំណរភ្ជាប់នៃគេហទំព័រមួយនេះ
(អ្នកអាចបង្កើតជា File
Html មួយហើយសរសេរជាឈ្មោះ ឫ ដាក់ជា Animation ដែលមើលទៅដូចជាអ្នកបានហេគចូលក្នុងទំព័ររបស់គេចឹង
:P )

បាទអស់ហើយ, ចាំជួបគ្នាជាមួយខ្ញុំនូវមេរៀនទី២
បន្តរទៀត។ ^^
0 comments:
Post a Comment