Facebook ពាំនាំកម្មវិធីថ្មីមួយទៀតសំរាប់អ្នកប្រើប្រាស់!
កាលពីម្សិលមិញនេះក្រុមហ៊ុន Facebook
បានដាក់អោយដោនឡូដកម្មវិធីថ្មីស្រឡាងមួយទៀតជាផ្លូវការនៅលើ App
Store និង Play Store ហើយថែមទាំងមិនគិតថ្លៃទៀតផង។
កម្មវិធីនេះអាចឲ្យអ្នកមានការប្រើប្រាស់កាន់តែងាយស្រួល
និងគ្មានការរំខានពីអ្នកដទៃ
ហើយអាចឲ្យអ្នកបង្កើតជាក្រុមសំរាប់ផ្ញើបានទៀតផង។
កម្មវិធីនេះមានឈ្មោះថា Facebook Groups
ដែលជាកម្មវិធីមួយទុកចន្លោះសំរាប់អ្នក និងក្រុមគ្រួសារ
ឬក្រុមមិត្តភក្តិ ឬក្រុមកីឡា បានយ៉ាងមានសណ្តាប់ធ្នាប់។
អ្នកអាចបង្កើតជាក្រុមមួយដែលមានលក្ខណៈជាក្រុមគ្រួសារ,
ក្រុមមិត្តជិតស្និទ្ធ, ក្រុមមិត្តរួមថ្នាក់, ក្រុមកីឡា,
ក្រុមអ្នកជិតខាង, ក្រុមការងារ និងមានក្រុមហ៊ុនផ្សេងៗទៀតជាច្រើន
ដូចនេះអ្នកអាចរៀបចំការផ្ញើសារ
និងការផ្ញើរូបភាពបានដោយគ្មានប៉ះពាល់ដល់អ្នកដទៃ
ហើយជាពិសេសនោះអ្នកអាចទំនាក់ទំនងពួកគេបានគ្រប់ពេល
ទោះបីជាអ្នកនៅឆ្ងាយក៏ដោយ។
បើសិនជាមិត្តអ្នកអានចាប់អារម្មណ៍អាចដោនឡូដបានដោយគ្រាន់តែចុច
ប៊ូតុងដោនឡូដនៅខាងក្រោម៖
សំរាប់កម្មវិធីនេះកំពុងតែមានវត្តមានប៉ុន្មានតំបន់
ហើយមានតំបន់ខ្លះមិនទាន់ទទួលបានការដោនឡូដនៅឡើយទេ
ហើយមិនយូរទេកម្មវិធីនេះនឹងមានវត្តមាននៅតំបន់ប៉ុន្មានទៀតនៅ
ក្នុងសប្តាហ៍នេះ។ ដូចនេះមិត្តអ្នកអានដែលមិនទាន់មានគណនី Store
តាមតំបន់ដែលអាចដោនឡូដបាន គួរតែរង់ចាំបន្តិច។


0 comments:
Post a Comment