និយាយទូរស័ព្ទកាន់​តែ​មាន​ភាព​ងាយ​ស្រួល​ខ្ពស់​ជាមួយ Tweak CallBar នេះ

ការនិយាយទូរស័ព្ទនឹងកាន់តែមានភាពងាយស្រួល ប្រសិន​បើ​ជា​កម្មវិធី​និយាយ​ទូរស័ព្ទ (call) មាន​មុខងារ​ច្រើន និង​ងាយ​ស្រួល​ប្រើ​ប្រាស់។ CallBar គឺជា Tweak ដ៏​ពេញ​និយម​បំផុត​មួយ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ iOS ជា​យូរ​ណាស់​មក​ហើយ ដែល​ឥលូវ​នេះ​វា​ក៏​អាច​ប្រើ​ប្រាស់​នៅ​លើ iOS 8 ផង​ដែរ ដោយ​វា​មាន​ផ្ទៃ​រចនា​ស្រស់​ស្អាត​ជាង​មុន ងាយ​ស្រួល​ប្រើ​ប្រាស់​ជាង​មុន​ផង​ដែរ។ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ឧស្សាហ៍​និយាយ​ទូរស័ព្ទ​ច្រើន សូម​សាក​ល្បង​ប្រើ​ប្រាស់ Tweak នេះ​ទាំង​អស់​គ្នា​ណា ហើយ​អ្នក​ទាំង​អស់​គ្នា​នឹង​ពេញ​ចិត្ត​ជាមួយ​មុខងារ​របស់​វា​ជាក់​ជា​ មិនខាន។
Tweak CallBar នេះអាចកែប្រែរបា​ទទួល​ការ​ទទួល​ទូរស័ព្ទ​ចូល​អោយ​ទៅ​នៅ​ផ្នៃក​ខាង​លើ​នៃ​ ទូរស័ព្ទ ជិត​របា Status Bar វិញ ហើយ​កំឡុង​ពេល​ដែល​យើង​និយាយ​ទូរស័ព្ទ យើង​អាច​បើក​កម្មវិធី និង​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​បាន​ដោយ​សេរី។ Tweak នេះ​ក៏​បាន​ផ្លាស់​ប្តូរ​រចនាបថ​របស់ iOS អោយ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន​បាន​ផង​ដែរ ព្រោះ​អី​វា​បាន​រចនា​អោយ​មាន​របៀប​រៀប​រយ​ជាង​មុន ហើយ​ក៏​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ផង​ដែរ ជា​ជាង​កម្មវិធី​ដើម​ដែល​មាន​ស្រាប់​លើ iOS 8។
តម្រូវការ
  • iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 7, iOS 8
  • ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួច
  • ដោយសារតែ iPad មិនអាចហៅចេញចូលតាមរយៈ​ស៊ីម​កាត នោះ​វា​អាច​ប្រើ​បាន​តែ​មុខងារ FaceTime ទេ
របៀបតម្លើង
  • បើកម្មវិធី Cydia រួចបន្ថែម Source (repo.biteyourapple.net) ទៅ​ក្នុង​កម្មវិធី Cydia។ បើ​អ្នក​មាន​ហើយ សូម​ចុច​លើ​ពាក្យ Change > Refresh ហើយ​ចាំ​មួយភ្លែត
  • ចុចលើក្រឡោន Search រួចវាយពាក្យ “ CallBar (iOS 7 & 8) រួច​តម្លើងវា
  • បន្ទាប់ពីអ្នកតម្លើងរួច អ្នកនឹងឃើញកម្មវិធី CallBar លោត​ឡើង​នៅ​លើ​ផ្ទៃ​មឺនុយ រឺ​ក៏​សូម​ចូល​ទោ​កាន់ Setting > Callbar ដើម្បី​ធ្វើ​ការ​សម្រួល​អ្វី​ផ្សេងៗ​ទៅ​តាម​ចិត្ត​យើង។ យើង​អាច​ផ្លាស់​ប្តូរ​រចនាបថ​របស់​វា​មួយ​ចំនួន​ផង​ដែរ​ដោយ​ធ្វើ​ការ​ផ្លាស់ ​ប្តូរ​កន្លែង Appearance។
សាកល្បងប្រើប្រាស់ទាំងអស់គ្នាណា ហើយចាំកត់​សម្គាល់​ថា Tweak នេះ​វា​អាច​ផ្លាស់​ប្តូរ​មុខងារ​ទទួល​ទូរស័ព្ទ​ចូល​អោយ​ខុស​ប្លែក​យ៉ាង​ ម្តេច​ខ្លះ​នោះ? ហើយ​តើ​វា​មាន​ភាព​ងាយ​ស្រួល​យ៉ាង​ណានោះ?

0 comments:

Post a Comment