បង្កើតវីដេអូ Slideshow បាន​យ៉ាង​ងាយ​លើ​ Android ជា​មួយ​កម្មវិធី​ Slideshow Maker

កម្មវិធី Slideshow Maker គឺជាកម្មវិធីបង្កើតវីដេអូ Slideshow ដ៏ថ្មីមួយ ដែល​ទើប​តែ​ដាក់​បញ្ចូល​ទៅ​ក្នុង​ Google Play Store ដើម្បី​ឲ្យ​ Android Users ធ្វើ​ការ​ដោន​ឡូដ​យក​ទៅ​ប្រើប្រាស់​បាន​ដោយ​ឥត​គិត​ថ្លៃ។​ Slideshow Maker នាំ​មក​នូវ​ភាព​កាន់​តែ​ងាយ​ស្រួល​ សម្រាប់​ប្រិយមិត្ត​ដែល​ចង់​បង្កើត​ Slideshow ដោយ​ខ្លួន​ឯង នៅ​លើ​ស្មាតហ្វូន​ ដោយ​មិនចាំ​បាច់​ត្រូវ​ការ​កម្មវិធី​ធំៗ​តម្លើង​លើ​កុំព្យូទ័រ​នោះ​ឡើយ។​ តើ​កម្មវិធី​ Slideshow Maker មាន​លក្ខណៈ​ពិសេស​ដូច​ម្តេច​ទៅ?
ជាដំបូង អ្នកត្រូវចូលទៅកាន់ Google Play Store រួចវាយពាក្យថា Slideshow Maker ហើយ​ធ្វើ​ការ​ដោនឡូដ​ និង​ ចាប់​ផ្តើម​តម្លើង​វា។ ​បន្ទាប់​ពី​តម្លើង​រួច​ហើយ​ អ្នក​ត្រូវ​ចូល​ទៅ​រក​រូប​ភាព​មួយ​ចំនួន​ (ត្រង់​ប៊ូតុង​សញ្ញា​បូក ​នៅ​ផ្នែក​ខាង​ក្រោម​និង​ខាង​ស្តាំ​នៃ​កម្មវិធី) ដើម្បី​ទុក​ធ្វើ​ជា​ Slideshow។ រាល់​រូប​ភាព​នោះ​ យើង​អាច​យក​ចេញពី ​Gallery ឬ
Camera
ឬ​មួយ​ក៏​ពី​ Web ដោយ Select យក​រូប​ភាព​ ដែល​អ្នក​ពេញ​ចិត្ត​ រួច​ចុច​លើ​សញ្ញា​គ្រីស។
នៅលើកម្មវិធីនេះ វាមាន Icons នៅផ្នែកខាងក្រោមចំនួន ប្រាំ មានតួនាទីខុសៗគ្នា គឺ Icon ទី 1 មាន​ជម្រើស​នៃ​ចលនា ​Slideshow ជា​ច្រើន​ ដូច​ជា​ Dissolve, Carousel, Flip it ជា​ដើម។ Icon ទី 2 មាន​នាទី​ជ្រើស​រើស​យក​បទ​ចម្រៀង​មក​ដាក់​ ហើយ​លោក​អ្នក​ក៏​អាច​ Select បទ​ចម្រៀង​ពី​ខាង​ក្រៅ​បាន​ផង​ដែរ​ ដោយ​ចុច​លើ​ Import your own music។ Icon ទី 3 វិញ សម្រាប់​ដាក់​ Background ដូច​ជា​ ដាក់​ព្រិល​ ដាក់​រូប​ត្រី​ក្នុង​សមុទ្រ​ ជា​ដើម។ Icon ទី 4 វិញ គឺ​ថា​ អាច​ឲ្យ​យើង​កំណត់​នូវ​ចំនួន​វិនាទី​ក្នុង​មួយ​ Slideshow ឬ​ ឲ្យ​សម​ល្មម​ទៅ​នឹង​បទ​ចម្រៀង​តែ​ម្តង។
ដោយឡែក សម្រាប់ Icon ទី 5 វិញ យើងអាចជ្រើសរើសរូបភាពបន្ថែមទៀតបាន។ ដើម្បីធ្វើការ​ Save ទុក យើង​ត្រូវ​ចុច​លើ​ រូប​មួយ​នៅ​ផ្នែក​ខាង​ស្តាំ​ និង​ ខាង​លើ​នៃ​កម្មវិធី​ រួច​រង​ចាំ​មួយ​សន្ទុះ​ និង​ Save ចូល Gallery ឬ Share ទៅ​កាន់​បណ្តាញ​សង្គម​ក៏​បាន​ដែរ។
ដោយឡែក សម្រាប់ Icon ទី 5 វិញ យើងអាចជ្រើសរើសរូបភាពបន្ថែមទៀតបាន។​ ដើម្បី​ធ្វើ​ការ​ Save ទុក យើង​ត្រូវ​ចុច​លើ​ រូប​មួយ​នៅ​ផ្នែក​ខាង​ស្តាំ ​និង​ ខាង​លើ​នៃ​កម្មវិធី​ រួច​រង​ចាំ​មួយ​សន្ទុះ​ និង​ Save ចូល Gallery ឬ Share ទៅ​កាន់​បណ្តាញ​សង្គមក៏​បាន​ដែរ។
សូមចុចត្រង់នេះ ដើម្បីធ្វើការទាញយកកម្មវិធី Slideshow Maker។

0 comments:

Post a Comment