របៀបលួចថតរូបលើ iPhone/ iPad ទាំង​អេក្រង់​នៅ​បិទ​យ៉ាងសំងាត់

តើអ្នកទាំងអស់គ្នាឧស្សាហ៍លួចថតរូបមិត្តភក្តិពេល​គេ​កំពុងធ្វើ​អ្វី​ឆ្កួតៗ​ ដែរ​រឺ​ទេ? នរណាៗ​ក៏​ធ្លាប់​លួច​ថត​រូប​អ្នក​ដទៃ​ដែរ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​របស់​យើង​នោះ​គឺ​ប្រសិន​បើ​អ្នក​ដទៃ​ដឹង​ ខ្លួន គេ​អាច​ងាក​ចេញ រឺ​បញ្ចេញ​ប្រតិកម្ម​នានា​ដាក់​យើង​បាន។ ប្រសិន​បើ​អ្នក​ចង់​ដឹង​ពី​វីធី​ថត​រូប​អ្នក​ដទៃ​ដោយ​សំងាត់ មិន​អោយ​គេ​ដឹង​នោះ យើង​សូម​ណែនាំ Tweak ដ៏​ល្បី​មួយ​ដែល​មាន​ឈ្មោះ​ថា Stealth Cam ដែល​វា​អាច​អោយ​យើង​ថត​រូប​នានា​បាន​ដោយ​មិន​អោយ​អ្នក​ដទៃ​ដឹង​ខ្លួន​នោះទេ។
Stealth Cam គឺជា Tweak ដ៏តូចតាចមួយ ប៉ុន្តែវាមាន​អត្ថ​ប្រយោជន៍​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​យើង។ វា​អនុញ្ញាត្ត​អោយ​យើង​ថត​រូប និង​វីដេអូ​ទាំង​អេក្រង់​នៅ​បិទ​ងងឹត ដែល​នេះ​វា​ជួយ​ការពារ​មិន​អោយ​អ្នក​ដទៃ​ដឹង​ថា​យើង​កំពុង​ថត​នោះ​ទេ។ បន្ថែម​ពី​លើ​នេះ​ទៀត វា​ក៏​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​ផង​ដែរ ពោល​ប្រសិន​បើ​យើង​ត្រូវ​ថត​វីដេអូ​ក្នុង​រយៈពេល​យូរ​នោះ យើង​អាច​បិទ​អេក្រង់​ទុក​ចោល​សិន ប៉ុន្តែ​វីដេអូ​នៅ​តែ​កំពុង​ថត​ដដែល គ្មាន​ការ​រំខាន​នោះ​ទេ។ ប្រសិន​បើ​អ្នក​គិត​ថា Tweak មួយ​នេះ​វា​មាន​អត្ថ​ប្រយោជន៍​ច្រើន​សំរាប់​អ្នក​នោះ សូម​ដោនឡូដ​និង​សាក​ល្បង​វា​ប្រើ​ប្រាស់​ជាមួយ​យើង​ទាំង​អស់គ្នា។
តម្រូវការ
  • iPhone, iPad, iPod Touch ដែលដំណើរការដោយ iOS 4 ដល់ iOS 8
  • ឧបករណ៍របស់អ្នកបាន Jailbreak រួចរាល់
របៀបតម្លើង និងប្រើប្រាស់
  • បើកកម្មវិធី Cydia > source > Edit > វាយពាក្យ "repo.biteyourapple.net" រួច​ចុច​ពាក្យ Add។ បន្ទាប់​មក​ទៀត ចុច​ក្រឡោន​ស្វែង​រក និង​វាយ​ពាក្យ " Stealth Cam " រួច​ហើយ​ចុច​តម្លើង​វា​ជា​ការស្រេច។
  • បន្ទាប់ពីតម្លើង Tweak នេះបានដោយជោគជ័យហើយ សូម​បើក Setting > Stealth Cam ហើយ​បើក​វា​អោយ​ដំណើរការ។
  • ឥលូវសាកបើកកម្មវិធី កាមេរ៉ាឡើង រួចហើយចុចបិទ​អេក្រង់​អោយ​ងងឹត​សូន្យ​ឈឹង។ ដើម្បី​ថត​រូប រឺ​វីដេអូ យើង​គ្រាន់​តែ​ចុច​ប៊ុតុង តម្លើង រឺ​បន្ថយ​សម្លេង​ទៅ​ជា​ការ​ស្រេច។ ចៀស​វាង​កុំ​អោយ​អ្នក​ដទៃ​ដឹង​ថា​អ្នក​កំពុង​ថត​រូប​រឺ​វីដេអូ សូម​បិទ​សម្លេង​ទូរស័ព្ទ​អោយ​ស្ងាត់ (silent)។
  • នៅពេលដែលអ្នកបើកអេក្រង់អោយភ្លឺឡើងវិញ អ្នកនឹង​ឃើញ​រូបភាព រឺ​វីដេអូ​បាន​ថត​ជាប់​ទុក​ក្នុង Camera Roll ជាក់​ជា​មិនខាន។
សង្ឃឹមថា Tweak មួយនេះអាចនឹងជួយអ្នកអោយ​ថត​រូប​អ្នក​ដទៃ​បាន​ងាយ​ស្រួល​ជាង​មុន ហើយ​សង្ឃឹម​ថា​វា​ជួយ​សន្សំ​សំចៃ​ថ្ម​បាន​ច្រើន​ផង​ដែរ។ កុំ​ភ្លេច​ចែក​រំលែក Tweak ដ៏​ពិសេស​មួយ​នេះ​ទៅ​កាន់​មិត្តភក្តិ​របស់​អ្នក​ផងណា។

0 comments:

Post a Comment