នៅចាំអីទៀត មានក្តារ​ចុច​ស្អាត​ប៉ុណ្ណឹង​ហើយ​គួរ​តែ​ដំឡើង​ភ្លាមទៅ!

ប្រព័ន្ធប្រតិបត្តិការ iOS8 ចុងក្រោយរបស់ក្រុមហ៊ុន Apple ពិត​ជា​បញ្ចេញ​មក​ធ្វើ​ឲ្យ​មហាជន​ទូទាំង​ពិភព​លោក​មាន​ភាព​រីក​រាយ​ដែល​បាន​ បន្ថែម​ក្តារ​ចុច​មាន​ស្ទីល​ប្លែកៗ, បន្ថែម​កម្មវិធី​ផ្សេងៗ​នៅ​លើ​របា​ផ្តល់​ដំណឹង ហើយ​ការ​ដាក់​ក៏​ងាយ​ស្រួល​ដោយ​គ្រាន់​តែ​ដោនឡូដ​តាម​រយៈ App Store ដោយ​ពុំ​ចាំបាច់ Jailbreak ។ ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS8 នេះ​ពិត​ជា​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​អារម្មណ៍​សប្បាយ​ចិត្ត​យ៉ាង​ ខ្លាំង ដោយសារ​តែ​មាន​អក្សរ​ជាតិ​របស់​យើង និង​អាច​ដាក់​ក្តារ​ចុច​អក្សរ​ខ្មែរ​បាន​ទៀត ទើប​ចំនួន​អ្នក​ដំឡើង​ទៅ iOS8 មាន​ការ​កើន​ឡើង​យ៉ាង​រហ័ស​នៅ​ពេល​ចេញដំបូង។
នៅពេលនេះយើងនឹងណែនាំក្តារចុចមួយទៀត ដែល​មាន​រូប​រាង​ស្រស់​ស្អាត ដែល​អាច​ទាក់​ទាញ​អារម្មណ៍​មិត្ត​អ្នក​អាន​ដោយ​ដោនឡូដ​យក​ទៅ​ប្រើ​ប្រាស់​ បាន។ ក្តារ​ចុច​នេះ​មាន​ឈ្មោះ​ថា Themeboard ជា​ក្តារ​ចុច​មួយ​ប្រភេទ​ដែល​មាន​ការ​ឌីហ្សាញ​ឡើង​ស្រស់​ស្អាត សាក​សម​ជាមួយ​ទូរស័ព្ទ​ម៉ូឌែល iPhone 4S, 5, 5S, 6 និង 6 Plus ។ មាន​មុខងារ​កែ​អក្សរ​ខុស​ទៅ​ជា​ត្រូវ​វិញ​ដោយ​ស្វ័យ​ប្រវត្តិ, ពេល​លុប​អក្សរ​បាន​លឿន, ណែ​នាំ​ពាក្យ​ស្វ័យ​ប្រវត្តិ, មាន​អក្សរ និង Emoji សំបូរ​បែប និង​ជាពិសេស​នោះ​មាន​ស្ទីល​ស្អាតៗ​សំរាប់​តម្រូវ​ចិត្ត​អ្នក​ប្រើ​ប្រាស់​ ទាំង​សុភាព​បុរស និង​សុភាព​នារី។ អ្នក​អាច​ចុច​ប៊ូតុង​ខាង​ក្រោម ដើម្បី​ដោនឡូដ៖

ពេលបានឃើញរូបក្តារចុចខាងលើនេះហើយ យើង​ជឿ​ជាក់​ថា​ក្តារ​ចុច​មួយ​នេះ​ច្បាស់​ជា​អាច​ទាក់​ចិត្ត​មិត្ត​អ្នក​អាន ​បាន​ជា​មិន​ខាន ជាមួយ​រូប​រាង​រចនាបថ​ដ៏​ស្រស់​ស្អាត​របស់​វា ដែល​ពោរ​ពេញ​ទៅ​ដោយ​ទំរង់​អក្សរ​ច្បាស់​ល្អ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​ យ៉ាង​ងាយ​ស្រួល និង​ស៊ីវីល័យ​ថែម​ទៀតផង។

0 comments:

Post a Comment