Facebook បានបង្ហាញ​ពី​មុខ​ងារ Graph Search នៅ​លើ iPhone ដែល​ធ្វើ​ឲ្យ​ការ​ស្វែង​រក​កាន់​តែ​សំបូរបែប!

បណ្តាញសង្គម
Facebook
ចាប់ផ្តើមដំនើរការ​ដំបូង​នៅ​ថ្ងៃ​ទី 4 ខែកុម្ភះ ឆ្នាំ 2004 រហូត​មក​ដល់​ពេល​នេះ​រយៈ​ពេល​បាន 10 ឆ្នាំ​ហើយ។ នៅ​ពេល​នេះ​បណ្តាញ​សង្គម Facebook កំពុង​តែ​មាន​ភាព​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក សូម្បី​តែ​ប្រទេស​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​មានការ​ពេញ​និយម​ប្រើ​ ប្រាស់​បណ្តាញ​សង្គម​នេះដែរ។
​​
កាលពីម្សិលមិញ Facebook បានបង្ហាញពី​មុខ​ងារ Graph Search ជា​មុខ​ងារ​ស្វែង​រក​ដ៏​សំបូរ​បែប​មួយ​ដែល​ពី​មុន​អ្នក​អាច​ស្វែង​រក​ត្រឹម​ តែ​គេហ​ទំព័រ ឬ​គណនី​របស់​អ្នក​ប្រើ​ប្រាស់ Facebook ផ្សេងៗ ប៉ុន្តែ​នៅ​ពេល​នេះ​អ្នក​អាច​ស្វែង​អ្វី​បាន​ទាំង​នោះ​ដែល​មាន​វត្ត​មាន​នៅ​ លើ​បណ្តា​សង្គម Facebook ដូចជា សកម្ម​ភាព​ផ្សេងៗ​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​ជា​សាធារណៈ ដែល​អ្នក​គ្រាន់​តែ​វាយ​ពាក្យ​ដែល​អ្នក​ចង់​ស្វែង​រក​នៅ​ក្នុង​ចន្លោះ​ស្វែង ​រក​ខាង​លើ វា​នឹង​បង្ហាញ​រាល់​អ្វី​ដែល​ពាក់​ព័ន្ធ​និង​ពាក្យ​ដែល​អ្នក​បាន​ស្វែង​រក​ ភ្លាម។ ឧទាហរណ៍ ៖ “My photos last year” , “My friends who study at Harvard University” , “My friends who live in Phnom Penh” ឬ “My mom’s cookie recipe” ។ ដូច​នេះ​ការ​អាប់​ដេត​នឹ​ង​បញ្ចេញ​នៅ​លើ​ប្រព័ន្ធ​ប្រតិ​បត្តិការ iOS សំរាប់​ទូរស័ព្ទ iPhone ហើយ​អ្នក​អាច​សាក​ពី​មុខងារ​នេះ​បាន។
គួរឲ្យសោកស្តាយ សំរាប់ប្រព័ន្ធ​ប្រតិ​បត្តិការ Android មិន​ទាន់​ប្រើ​ប្រាស់ Graph Search បាន​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​អាប់​ដេត​នឹង​មាន​វត្ត​មាន​សំរាប់​ប្រព័ន្ធ​ប្រតិ​បត្តិ​ការ Android បន្ទាប់​ទៅ​ទៀត​នេះ។

0 comments:

Post a Comment