Tweak Facebook ++ ដ៏ពិសេសនេះ នឹងធ្វើអោយកម្មវិធី Facebook កាន់តែងាយ ស្រួលប្រើប្រាស់
Facebook
គឺជាកម្មវិធីដ៏ល្បីល្បាញមួយដែលសឹងតែគ្រប់ស្មាតហ្វូនទាំងអស់បាន
តម្លើងកម្មវិធីនេះ
ដើម្បីមានភាពងាយស្រួលក្នុងការប្រើប្រាស់បណ្តាញសង្គម Facebook
ជាងមុន។ យ៉ាងណាមិញ កម្មវិធី Facebook
សម្រាប់ទូរស័ព្ទនេះវានៅមិនទាន់មានលក្ខណៈពិសេសគ្រប់គ្រាន់នៅឡើយ
ទេ ហេតុដូច្នេះហើយប្រសិនបើជាអ្នកកំពុងតែប្រើ iPhone, iPad ដែល
បាន Jailbreak រួចនោះ យើងនឹងណែនាំ Tweak មួយដែលអាចអោយកម្មវិធី
Facebook កាន់តែងាយស្រួលប្រើប្រាស់ និងខ្លាំងក្លាជាងមុន។
Tweak Facebook ++ គឺជាកាដូដ៏ពិសេសមួយសម្រាប់ iPhone, iPad
ដែលបាន Jailbreak រួច
ព្រោះអីវានឹងបន្ថែមមុខងារពិសេសជាច្រើនទៅកាន់កម្មវិធី Facebook
ដែលបានដោនឡូដស្រាប់ចេញពី Appstore។ ខាងក្រោមនេះគឺជាមុខងាររបស់
Facebook ++ ដែលវាអាចធ្វើបាន។
- Stealth Mode: បិទមិនអោយមិត្តភក្កិអ្នកឃើញអ្នក Online
- Disable Read Receipts : នៅពេលដែលអ្នកបានអានសារហើយ វានឹងប្រាប់មិត្តភក្តិរបស់អ្នក ថាអ្នកមិនបានអាន (seen) នោះទេ
- Disable Typing Receipts : បិទមិនអោយមិត្តភក្តិដឹងថាអ្នកកំពុងវាយអក្សរ
- ដាក់លេខសំងាត់លើកម្មវិធីជាលេខកូដបួនខ្ទង់ រឺដោះសោរដោយប្រើទ្រនាប់ស្កេនម្រាមដៃ
- អាចដោនឡូដវីដេអូបាន
- អាចប្រើប្រាស់ Facebook ជាលក្ខណៈ Full Screen
- បិទមុខងារ Facebook Messenger ចោល ដោយអនុញ្ញាត្តអោយយើងសរសេរសារ និងមើលសារដោយផ្ទាល់លើកម្មវិធី Facebook
- និងមានមុខងារពិសេសៗជាច្រើនទៀត
យើងគ្រាន់តែតម្លើង Tweak មួយនេះទៅ
វានឹងបញ្ចូលលក្ខណៈពិសេសខាងលើនេះទៅលើកម្មវិធី Facebook
ដែលមានស្រាប់ជាក់ជាមិនខាន។
វិធីតម្លើង និងប្រើប្រាស់
- បើកកម្មវិធី Cydia រួចចុចលើក្រឡោនស្វែងរក និងវាយពាក្យ “ Facebook ++” រួចហើយតម្លើងវា
- បើកកម្មវិធី Facebook ហើយចុចសញ្ញាបន្ទាត់នៅចំនួនបីដែលនៅខាងស្តាំ នៅខាងលើ ហើយនៅខាងក្រោមឈ្មោះអ្នក យើងនឹងឃើញពាក្យ Facebook ++ Setting។ សូមចុចលើវាដើម្បីធ្វើការកែសម្រួលអ្វីផ្សេងៗទៅតាមការប្រើ ប្រាស់របស់អ្នក។
សូមសាកល្បងប្រើប្រាស់ Tweak នេះទាំងអស់គ្នាណា
ហើយខ្ញុំជឿជាក់ថា អ្នកនឹងពេញចិត្តជាមួយ Tweak មួយនេះ។
វាអាចកែប្រែកម្មវិធី Facebook ដែលដោនឡូដចេញពី Appstore
អោយកាន់តែមានភាពខ្លាំងក្លា
និងងាយស្រួលប្រើប្រាស់ថែមមួយកម្រិតទៀត។
0 comments:
Post a Comment