ទាញ​យក​កម្មវិធី​ TaiG 1.2.0 ដើម្បី Jailbreak iOS 8.1.2 នៃ iDevices របស់​លោក​អ្នក

កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Apple បានបញ្ចេញនូវ iOS 8.1.2 របស់ខ្លួន ហើយ​ការ​ Update នោះ​នាំ​មក​ជា​មួយ​មុខងារ​ប៉ះ​ប៉ូវ​បញ្ហា​ខ្លះៗ​ដូច​ជា​ ការ​ធ្វើ​ឲ្យ​មាន​សម្លេង​លឺ​ឡើង​វិញ​ រាល់​កម្មវិធី​ដែល​ទាញ​យក​ពី​ iTune Store។​ នៅ​ថ្ងៃ​នេះ​ដែរ​ ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 8.1.2 អាច Jailbreak បាន​ហើយ​ ជា​មួយ​កម្មវិធី​ TaiG 1.2.0 ជំនាន់​ចុង​ក្រោយ​នេះ ​ដោយ​បន្ថែម​នូវ ​Full Support តែ​ម្តង​ចំពោះ​ iOS 8.1.2 ហើយ​ប្រិយមិត្ត​អាច​ដោន​ឡូដ​បាន​ដោយ ចុចត្រង់នេះ។
ចំពោះការ Jailbreak នេះ វាអាច Support ចំពោះ Devices ណាដែល​ដើរ​ដោយ​ iOS 8.0 ដល់ 8.1.2 ។ គួរ​បញ្ជាក់​ថា​ កម្មវិធី​ TaiG ជំនាន់​ចុង​ក្រោយ​នេះ​អាច​យក​ទៅ​ដំណើរ​ការ​បាន​តែ​នៅ​លើ​ Windows តែ​ប៉ុណ្ណោះ​ ចំពោះ​ពពួក​ Mac វិញ TaiG នឹង​បញ្ចេញ Tool ផ្សេង​ទៀត​ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេល Jailbreak iOS 8.1.2 ប្រិយមិត្តត្រូវតែគោរពតាម​ Guide Line មួយ​ចំនួន​របស់​កម្មវិធី​ TaiG v1.2.0 ដូច​ជា​ បិទ​កម្មវិធី​ Find my iPhone ជា​ដើម៕

0 comments:

Post a Comment